ចិត្តសាស្ត្រ
ពិសេសមែន!វីតាមីន១ប្រភេទនេះ អាចជួយទប់ទល់អូមីក្រុងចូលក្នុងរាងកាយ
Phoak Mary
January 18 2022
14.4 K views

បច្ចុប្បន្នអូមីក្រុងកំពុងធ្វើការវាយលុកខ្លាំងជុំវិញពិភពលោក ហើយក៏បានឆក់យកជីវិតមនុស្សជាច្រើនរួចហើយដែរ ក្នុងនោះក៏មានអ្នកស្ថិតក្នុងស្ថានភាពសុខភាពទន់ខ្សោយនិងផ្ទុកជំងឺធ្ងន់ៗមួយចំនួនផងដែរ ដែលនេះជាហេតុបងប្អូនគួរយកចិត្តទុកដាក់មើលថែសុខភាពឱ្យបានខ្លាំងបំផុតដើម្បីបំប៉នរាងកាយឱ្យខ្លាំងក្លាប្រឆាំងនឹងវីរុសបំប្លែងថ្មីៗនេះឱ្យបាន។

តាមការឱ្យដឹងពី .hindustantimes.com បានបង្ហាញថាវីតាមីឌី អាចជួយឱ្យប្រព័ន្ធការពាររាងកាយ កាន់តែរឹងមាំ ដែលអាចជួយទប់ទល់ការវាយលុកពីវីរុសបំប្លែងថ្មីអូមីក្រុងបាន។ តាមការបញ្ជាក់ពីCoutinho និយាយថា វីតាមីន D មានសារៈសំខាន់សម្រាប់មុខងារប្រព័ន្ធភាពស៊ាំ និងការស្តារឡើងវិញនូវចំណុចខ្វះខាតមួយចំនួនរបស់រាងកាយ ហើយមនុស្សគ្រប់គ្នាគួរពិនិត្យមើលដែរថាតើអ្នកមានកម្រិតជាតិវីតាមីនសំខាន់នេះក្នុងខ្លួនគ្រប់គ្រាន់ដែរឬទេ។

វីតាមីនឌីក៏ត្រូវបានគេសិក្សាឃើញថាមានសារៈសំខាន់ចំពោះអារម្មណ៍របស់យើងផងដែរ រួមទាំងអាចកាត់បន្ថយបញ្ហាជ្រុះសក់ថែមទៀត ដោយមិនអាចខ្វះបានឡើយ។ចំពោះវីតាមីនឌីនេះ យើងអាចស្រូបយកពីពន្លឺព្រះអាទិត្យដែលជាវិធីងាយបំផុត។មួយផ្នែកទៀតវីតាមីនឌីក៏មានលាក់ខ្លួនក្នុងចំណីអាហារមួយចំនួនដូចជា សាច់ក្រសម ស៊ុត ត្រីសាម៉ុន ផ្សិត ក្រូច និងទឹកដោះគោមួយចំនួនផងដែរ ។

ភាគច្រើនអ្នកជំនាញណែនាំឱ្យទទួលពន្លឺព្រះអាទិត្យឱ្យបានគ្រប់គ្រាន់ជាប្រចាំព្រោះវីតាមីននេះ ដើរតួចាំបាច់ខ្លាំងណាស់ចំពោះរាងកាយទាំងមូល។

ពាក់ព័ន្ធនឹងការពង្រឹងប្រព័ន្ធភាពសុំាប្រភពដដែលបានបញ្ជាក់ដែរថាទម្លាប់មួយចំនួនដែលត្រូវមានជាប្រចាំដើម្បីពង្រឹងនិងកុំឱ្យប្រព័ន្ធភាពសុំាចុះខ្សោយ យើងគ្រប់គ្នាត្រូវ ទទួលទានដំណេកឱ្យគ្រប់ ញុំាទឹកកុំឱ្យខ្វះ ញុំាអាហារមានជីវជាតិគ្រប់គ្រាន់និងអនាម័យជានិច្ច ធ្វើលំហាត់ប្រាណបញ្ចេញញើសជាប្រចាំ និងធ្វើលំហាត់ដង្ហើមសមាធិជាដើម។

យ៉ាងណាមិញសូមបងប្អូនប្រជាជនយើងកុំភ្លេចឱ្យសោះនូវការចាក់វ៉ាក់សុំាងដូសជំរុញ ប្រសិនបើដល់ពេលកុំណត់ត្រូវចាក់ និងរក្សាការពារខ្លួនតាម៣កុំ៣ការពារទាំងអស់គ្នាព្រោះវីរុសកូវីដបំប្លែងខ្លួនជាប់ជានិច្ច។

អត្ថបទដោយ៖ ភោគ ម៉ារី

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
Tror Sopheap
December 27 2024
1.3 K views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
Tror Sopheap
December 26 2024
47 views

#ចិត្តសាស្ត្រ

ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត
Tror Sopheap
December 26 2024
299 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ សាងចិត្តដើរចេញពីភាពតានតឹងផ្លូវចិត្ត និងភាពស្មុគស្មាញលឿន
Tror Sopheap
December 24 2024
264 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! បុគ្គល ១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងខ្លួនអស្ចារ្យ ដើម្បីបោកគេ
Tror Sopheap
December 23 2024
512 views

#ចិត្តសាស្ត្រ

បុគ្គលអស្ចារ្យ ២នាក់មានការស្តាយក្រោយចំពោះរឿង១ ស្ទើជិតអស់ជីវិត
Tror Sopheap
December 23 2024
114 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia