ជំងឺ
ផឹកទឹកតិចពេកក៏បញ្ហាច្រើនពេកក៏បញ្ហា! ប្រយ័ត្នផឹកខុសបរិមាណកំណត់នេះ ខូចតម្រងនោមទាំងក្មេង
Mourn Kunthea
January 5 2023
11.5 K views

តម្រងនោមមានសុខភាណល្អ គ្មានជំងឺ គ្មានមេរោគ នៅពេលដែលអ្នកផឹកទឹកបានត្រឹមត្រូវគ្រប់ចំនួន មិនលើសមិនខ្វះ។ មានមតិជាច្រើនតែតែលើកឡើងថាការផឹកទឹកច្រើនគឺល្អចំពោះសុខភាព ប៉ុន្តែបើសិក្សាឱ្យដល់ទៅការផឹកទឹកច្រើនលើសកម្រិតលើសពីគីឡូដែលខ្លួនឯងមានគឺមិនល្អចំពោះសុខភាពនោះទេ ថែមទាំងប៉ះពាល់ខ្លាំងទៅដល់តម្រងនោមថែមទៀតផង។

ជាការពិតណាស់ យោងតា​មការបញ្ជាក់ពីគេហទំព័រ kidney.org បានឱ្យដឹងថា មនុស្សម្នាក់ៗមានគីឡូខុសៗពីគ្នា អ្នកខ្លះធាត់ អ្នកខ្លះស្គម ដូច្នេះសម្រាប់បរិមាណទឹកដែលត្រូវផឹក គឺបុគ្គលដែលធាត់មិនអាចផឹកទឹកបរិមាណដូចអ្នកស្គមបានទេ ហើយអ្នកដែលស្គមក៏មិនអាចផឹកទឹកដូចអ្នកធាត់បានដែរ។ យោងតាមវិទ្យាស្ថានវេជ្ជសាស្ត្របានប៉ាន់ប្រមាណថា បុរសពេញវ័យ ត្រូវការទឹកប្រហែល ១៣ ពែងក្នុង១ថ្ងៃ ស្មើនឹង ៣លីត្រ។ ស្ត្រីពេញវ័យត្រូវការជាតិទឹកប្រហែល ៩ ពែងក្នុង១ថ្ងៃ ស្មើនឹង ២.២ លីត្រ។ វិធីកាន់តែជាក់លាក់មួយទៀតនោះគឺ ដើម្បីដឹងថារាងកាយរបស់អ្នកត្រូវការផឹកទឹកប៉ុន្មានលីត្រក្នុង១ថ្ងៃ អ្នកត្រូវយកគីឡូសរុបរបស់អ្នកទៅចែកជាមួយ៣០។ ឧទាហរណ៍៖ ប្រសិនអ្នកមានគីឡូ ៥០គីឡូ ចែកនឹង៣០ ស្មើ ១.៦៦ មានន័យថារាងកាយរបស់អ្នកត្រូវការទឹកចាប់ពី ១លីត្រកន្លះ ទៅ២លីត្រក្នុង១ថ្ងៃ។

បរិមាណទឹកដែលគ្រោះថ្នាក់សម្រាប់តម្រងនោមចំពោះមនុស្សពេញវ័យ

ទាំងបុរសនិងស្រ្តីពេញវ័យប្រសិនជា១ថ្ងៃ ផឹកទឹកក្រោម១លីត្រ គឺសុខភាពតម្រងនោមនឹងមានបញ្ហាហើយ អាចប្រឈមជាមួយជំងឺជាច្រើនប្រភេទទាំងវ័យក្មេង។ ទន្ទឹមនឹងនេះដែលបុរសនិងស្រ្តីដែលផឹកទឹកលើសចំនួន ១ថ្ងៃផឹកលើសពី៤លីត្រឡើងទៅក៏ប៉ះពាល់ងាយខូចតម្រងនោមដែរ។ ពីព្រោះ នៅពេលដែលអ្នកផឹកទឹកច្រើនពេក តម្រងនោមរបស់អ្នកមិនអាចកម្ចាត់ជាតិទឹកដែលលើសបាន លើសជាតិទឹកច្រើនក្នុងខ្លួន ងាយខូចតម្រងនោមណាស់។

សរុបមកវិញជម្រើសល្អបំផុតតែ១គត់សម្រាប់អ្នកគឺញ៉ាំទឹកឱ្យត្រូវទៅតាមបរិមាណដែលកំណត់ ហាមលើស ហាមខ្វះ បើស្រឡាញ់តម្រងនោម មិនចង់អស់ប្តូរតម្រងនោមទាំងវ័យនៅក្មេង៕

អត្ថបទដោយ៖ មឿន គន្ធា

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia