ព័ត៌មាន
ស្រ្ដីម្នាក់បានបង្ខំចិត្តកាត់ដៃជើងចោលគ្មានសល់ ក្រោយឆ្លងជំងឺគ្រុនចាញ់

ស្រ្ដីអាយុ៣៥ឆ្នាំម្នាក់ ត្រូវបានកាត់អវយវៈដៃជើងទាំង៤ចោល ដោយសារតែមូសខាំបង្កឱ្យមានជំងឺគ្រុនចាញ់ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

ស្រ្ដីដែលជាជនរងគ្រោះនោះមានឈ្មោះ Timon បន្ទាប់ពីការធ្វើដំណើររយៈពេល១០ ថ្ងៃទៅកាន់ប្រទេសអង់ហ្គោឡា ក្នុងខែឧសភា ឆ្នាំ២០២២។ នាងក៏បានត្រលប់មកផ្ទះវិញដោយមានអារម្មណ៍ចុះខ្សោយ បាក់កម្លាំងយ៉ាងឆាប់រហ័ស ហើយភ្លាមៗនោះនាងក៏​បាន​ទៅ​មន្ទីរពេទ្យ ដែល​ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​គ្រុនចាញ់។

ជាក់ស្ដែងដោយសារតែ Timon មានជំងឺ Sepsis ស្រាប់ដែលជាជំងឺសំដៅ​លើ​ការ​ឆ្លង​បាក់តេរី​តាម​រយៈ​សួត ឬ​ស្បែក ហើយ​បាក់តេរី​ទាំង​នោះ​ បន្ត​ជ្រាប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ រោគសញ្ញារបស់នាងបានប្រែជាធ្ងន់ធ្ងរ វេជ្ជបណ្ឌិតបានបង្ខំចិត្តចាក់ថ្នាំស្ពឹកដល់នាង ដើម្បី​ការពារ​កុំឱ្យ​ឈាម​ពុល​រាលដាល​ដល់​សរីរាង្គ​សំខាន់ៗ បន្ទាប់មកគ្រូពេទ្យ​ក៏បាន​សម្រេចចិត្តវះ​កាត់​អវយវៈ​របស់នាងតែម្ដងទៅ ព្រោះបើមិនធ្វើដូច្នេះទេនាងអាចស្លាប់បានយ៉ាងងាយ។

បច្ចុប្បន្ននេះ Timon កំពុងព្យាយាមប្រើអវយវៈសិប្បនិម្មិត ដើម្បីកុំឱ្យស្ថានភាពសុខភាពរបស់នាងប៉ះពាល់ដល់អាយុជីវិតខ្លាំងពេក។ នាងតែងតែធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់នាងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន និងចែករំលែកសារវិជ្ជមាន។ Timon បាននិយាយថា នាងនៅតែតាំងចិត្តដើម្បីក្លាយជាមនុស្សដែលមានសុខភាពល្អទាំងផ្លូវចិត្តនិងរាងកាយ។

គួរបញ្ជាក់ដែរថា យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺគ្រុនចាញ់គឺជាជំងឺដែលគំរាមកំហែងអាយុជីវិតដែលបង្កឡើងដោយប៉ារ៉ាស៊ីត ចម្លងមកមនុស្សតាមរយៈការខាំរបស់មូស Anopheles ញីដែលមានមេរោគ។ នៅឆ្នាំ២០២១ មានករណីជំងឺគ្រុនចាញ់ប្រមាណ២៤៧ លានករណីនៅទូទាំងពិភពលោក។

នៅក្នុងតំបន់អាហ្រ្វិក ចំនួនករណីជំងឺគ្រុនចាញ់មានច្រើនជាងគេនៅទូទាំងពិភពលោក។ នៅឆ្នាំ២០២១ តំបន់នេះមានច្រើនជាង ៩៥% នៃករណីជំងឺគ្រុនចាញ់ និង ៩៦% នៃការស្លាប់ដោយសារជំងឺនេះ។ ប្រទេសអាហ្រ្វិកចំនួន៤មានការស្លាប់ដោយសារជំងឺគ្រុនចាញ់ច្រើនជាងពាក់កណ្តាលនៅទូទាំងពិភពលោកដែលមានដូចជាប្រទេស នីហ្សេរីយ៉ា (៣១,៣%) កុងហ្គោ (១២,៦%) តង់ហ្សានី (៤,១%) និងនីហ្សេរីយ៉ា (៣.៩%) ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
238 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
403 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
119 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ព័ត៌មាន

ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
Tror Sopheap
November 8 2024
118 views

#ព័ត៌មាន

ខ្មែរអស្ចារ្យ! អង្ករខ្មែរជាប់ពានរង្វាន់ជាអង្ករល្អដាច់គេលើពិភពលោក
Tror Sopheap
November 7 2024
119 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia