អន្ទង់គឺជាអាហារដ៏មានឱជារសមួយប្រភេទដែលមនុស្សទូទៅនិយមយកវាមកកែច្នៃធ្វើជាម្ហូបដើម្បីទទួលទាន។ អន្ទង់មិនត្រឹមតែជាអាហារដ៏មានឪជារស់ប៉ុណ្ណោទេ វាថែមទាំងផ្ទុកទៅដោយ សូដ្យូម ប្រូតេអ៊ីន ប៉ូតាស្យូម កាល់ស្យូម សេលេញ៉ូម ម៉ង់ហ្គាណែស ស័ង្កសី ជាតិដែក កាឡូរី កាបូអ៊ីដ្រាត ខ្លាញ់៣,៦ អាស៊ីត Pantothenic វីតាមីនអា និងវីតាមីនសេ ដែលជួយដល់រាងកាយរបស់យើងឲ្យទទួលបាននូវវីតាមីនជាច្រើន និងអាចជួយព្យាបាលយើងពីជំងឺមួយចំនួនថែមទៀតផង។
ការញុំាអន្ទង់ញឹកញាប់ជួយដល់រាងកាយរបស់យើងដូចជា៖
១. បំបាត់អាការៈក្ដៅក្នុង
អន្ទង់មានផ្ទុកសារធាតុជាក់លាក់មួយដែលល្អបំផុតសម្រាប់ធ្វើឱ្យរាងកាយអ្នកមានភាពស្រស់ថ្លា។ វាជួយធ្វើឲ្យរាងកាយរបស់យើងមានភាពត្រជាក់ពីខាងក្នុង ដែលបណ្ដាលមកពីអាកាសធាតុក្ដៅ ឬការញុំាទឹកមិនគ្រប់គ្រាន់។ ក្រៅជួយឱ្យរាងកាយត្រជាក់ អន្ទង់ក៏មានតួនាទីក្នុងការប្រយុទ្ធប្រឆាំងនឹងសារធាតុពុលណាមួយដែលមាននៅក្នុងខ្លួនរបស់អ្នកផងដែរ។
២. បន្ថយកូឡេស្តេរ៉ុលអាក្រក់
ការដែលញុំាកូឡេស្ដេរ៉ុលដែលមិនល្អចូលក្នុងខ្លួន បណ្ដាលឱ្យសរសៃឈាមរបស់យើងពោរពេញទៅដោយការកកស្ទះនូវខ្លាញ់អាក្រក់ ទាំងនេះគឺជាការផ្ដើមចេញនូវជំងឺបេះដូង។ ការកកស្ទះទាំងនោះក្លាយជាឧបសគ្គដល់លំហូរឈាមជាហេតុនាំឲ្យរាងកាយរបស់យើងងាយប្រឈមនឹងជំងឺបេះដូង និងជំងឺផ្សេងទៀត។ ប៉ុន្ដែដើម្បីកាត់បន្ថយនូវកូឡេស្ដេរ៉ុលអាក្រក់ទាំងនោះ គេជឿថាការញុំាអន្ទង់គឺល្អបំផុតក្នុងការកម្ចាត់ខ្លាញ់អាក្រក់ទាំងនោះ។
៣. ល្អសម្រាប់ភ្នែកនិងខួរក្បាល
តាមអ្នកសិក្សាស្រាវមួយចំនួនបានឱ្យដឹងថាការបរិភោគអន្ទង់ជាញឹកញាប់គឺជាការចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍខួរក្បាលនិងមុខងារប្រព័ន្ធសរសៃប្រសាទនៃសារពាង្គរបស់យើងបានយ៉ាងល្អ ។ មិនថែមទាំងប៉ុណ្ណោះវាក៏ជួយដល់ភ្នែកឱ្យមានភាពប្រសើរផងដែរ។ សម្រាប់អ្នកកំពុងប្រឈមនឹងបញ្ហាភ្នែកក្នុងដំណាក់កាលដំបូងការទទួលទានអន្ទង់គឺជាដំណោះស្រាយដ៏ប្រសើរ ល្អជាងចំណាយលុយទៅវះកាត់ភ្នែក និងកាត់វ៉ែនតាពាក់។
៤. កាត់បន្ថយជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមគឺជាស្ថានភាពមួយដែលការផលិតអាំងស៊ុយលីនរបស់អ្នកកំពុងត្រូវបានប្រើដើម្បីដុតបំផ្លាញជាតិកាបូអ៊ីដ្រាតដែលអ្នកមាននិងតិចជាងមុនដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ ដោយសារអន្ទង់មានបរិមាណកាបូអ៊ីដ្រាតតិច និងមានប្រូតេអ៊ីនខ្ពស់អាចជួយក្នុងការផលិតអាំងស៊ុយលីននិងរក្សាកម្រិតជាតិស្ករក្នុងឈាមក្នុងខ្លួនឡើងវិញ។ វាជួយកាត់កាត់បន្ថយនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទណាមួយជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី ២ ។
យើងមើលឃើញថាការទទួលទានអន្ទង់មិនត្រឹមតែផ្ដល់ឪជារសឆ្ងាញ់ដល់ប៉ុណ្ណោះទេ វាថែមទាំងជាអាហារដ៏ពិសេសផងដែរក្នុងជួយឱ្យរាងកាយរបស់យើងទទួលបាននូវសុខភាពល្អ និងជួយការពារយើងពីជំងឺផ្សេងៗទៀតផង។
អត្ថបទដោយ៖ ភី សៅឌី