អាហារ
របបអាហារចំនួន ៧ អាចជាដើមជំរុញឱ្យស្ត្រីងាយប្រឈមមុខនឹងជំងឺមហារីកសុដន់
Pheakdey Pao
June 24 2024
1.4 K views

មហារីក​សុដន់ ​គឺជា​ជំងឺ​មួយ​ដែលកើតមានឡើងដោយសារកត្តា​កោសិកា​សុដន់​លូតលាស់មិន​ប្រក្រតី​ ​ មិន​អាច​គ្រប់គ្រង និង​បង្កើត​ជា​ដុំ​សាច់​នៅនឹងតំបន់សុដន់។ ដុំសាច់ដែលលូតលាស់នោះ ត្រូវបានគេកំណត់ថា ជាដុំសាច់កាច អាចរាលដាលពាសពេញផ្ទៃសុដន់ បង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺឱ្យប្រឈមមុខនឹងសេចក្តីស្លាប់បាន។ (នេះបើផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ WHO)

គិតមកទល់នាពេលបច្ចុប្បន្ន ចំពោះមូលហេតុបន្ថែមដែលបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ត្រូវបានគេស្វែងរកឃើញថា អាចបង្កមកពីតកត្តាមួយចំនួនទៀតរួមទាំងការបង្កើនអាយុ ភាពធាត់ ប្រវត្តិគ្រួសារកើតជំងឺមហារីកសុដន់ ការប៉ះពាល់នឹងវិទ្យុសកម្ម និងក្នុងនោះរបបអាហារមួយចំនួន ក៏មានជាប់ពាក់ព័ន្ធជានឹងការកើនឡើងហានិភ័យនៃជំងឺនេះផង។ ខាងក្រោម​នេះ​ ជា​អាហារ​ចំនួន៧ ប្រសិនបើស្ត្រីញុំាជាប្រចាំថ្ងៃក្នុងបរិមាណច្រើន អាចបណ្តាលឱ្យសុដន់ប្រឈម​ហានិភ័យ​ខ្ពស់​នឹង​ជំងឺមហារីក​​៖

1. សាច់កែច្នៃ និងសាច់បង្កក៖ ការទទួលទានសាច់កែច្នៃខ្ពស់ដូចជាសាច់ក្រក សាច់កំប៉ុង និងសាច់ដែលត្រូវគេបង្កកទុកយូរខែ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ ដោយសារសាច់ទាំងនេះតែមានផ្ទុកនូវសារធាតុរក្សាទុក និងសារធាតុគីមី។

2. គ្រឿង​ស្រវឹង៖ ជាតិអាល់កុល អាចបង្កើនកម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែន និងអរម៉ូនដទៃទៀតដែលជាប់ទាក់ទងនឹងការលូតលាស់នូវដុំសាច់មហារីក។ ជាមួយគ្នានេះ ក្នុងករណីប្រសិនណាស្ត្រីម្នាក់ដែលគាត់មានប្រវត្តិគ្រួសារកើតនូវជំងឺមហារីកសុដន់ហើយគាត់ទទួលទានគ្រឿងស្រវឹងខ្លាំងជាប្រចាំ ស្ថានភាពសុខភាពគាត់នឹងត្រូវបានគេសន្និដ្ឋានថា អាចងាយកើតនូវជំងឺមហារីកសុដន់នេះកម្រិតខ្ពស់។

3. អាហារ និងភេសជ្ជៈដែលមានជាតិស្ករ៖ របបអាហារដែលមានជាតិស្ករខ្ពស់ និងកាបូអ៊ីដ្រាតចម្រាញ់អាចនាំឱ្យអ្នកទទួលទានកើតនូវជំងឺធាត់បានយ៉ាងឆាប់រហ័ស ហើយភាពធាត់ដោយសារកត្តារបបអាហារមានជាតិផ្អែមនេះដែរ ក៏ជាកត្តាហានិភ័យនៃការកើតមហារីកសុដន់ដូចគ្នា ជាពិសេសកើតនូវជំងឺមហារីកសុដន់ក្រោយអស់រដូវ។ ក្នុងលក្ខខណ្ឌនេះ វាបង្កមកពីកត្តាកម្រិតអាំងស៊ុយលីនខ្ពស់ដែលបានមកពីជាតិស្ករទទួលជាប្រចាំ អាចជំរុញការលូតលាស់នៃកោសិកាមហារីក។

4. ផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់៖ ការសិក្សាមួយចំនួនបានបង្ហាញថា ផលិតផលទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺមហារីកសុដន់ ដោយសារតែមាតិកាខ្លាញ់ឆ្អែត និងសក្តានុពលនៃការចម្លងរោគជាមួយនឹងថ្នាំសម្លាប់សត្វល្អិត និងអ័រម៉ូនលូតលាស់។

5. អាហារបំពង៖ អាហារចៀន បំពង ដែលប្រើខ្លាញ់មិនល្អ ឬប្រើខ្លាញ់ដដែលៗជាច្រើនដង ក៏អាចរួមចំណែកដល់ការរលាកកោសិកា និងភាពធាត់ ដែលជាកត្តាបង្កើនហានិភ័យនៃជំងឺមហារីកជាច្រើន ក្នុងនោះរួមទាំងមហារីកសុដន់ផងដែរ។

6. អាហារកែច្នៃខ្ពស់៖ អាហារដែលត្រូវបានកែច្នៃខ្ពស់ (អាហារកញ្ចប់) ច្រើនតែមានសារធាតុបន្ថែម សារធាតុរក្សាទុក និងខ្លាញ់មិនល្អ ដែលទាំងអស់នេះ អាចរួមចំណែកដល់ហានិភ័យនៃជំងឺមហារីកតាមរយៈការជំរុញឱ្យកោសិកាងាយរលាក និងភាពតានតឹងនៃអុកស៊ីតកម្មនៅក្នុងរាងកាយ។

7. អាហារខ្លោច៖ អាហារដែលត្រូវចម្អិននៅសីតុណ្ហភាពខ្ពស់រហូតដល់វាខ្លោច អាចបង្កើតសារធាតុ heterocyclic amines (HCAs) និង polycyclic aromatic hydrocarbons (PAHs) ដែលជាសារធាតុគីមីដែលត្រូវបានបង្ហាញថា អាចបង្កឱ្យលូតលាស់នូវដុំសាច់មហារីកដូចគ្នា។  

ផ្សារភ្ជាប់ជាមួយនឹងរបបអាហារញុំាជាប្រចាំនេះដែរ បងប្អូនស្រីៗគួរតែប្រុងប្រយ័ត្នរបបអាហារដែលបានរៀបរាប់ខាងលើ មិនមែនមានន័យថា គេហាមដាច់ខាតមិនឱ្យបងប្អូនញុំានោះទេ ញុំាបានតែក្នុងកម្រិតណាមួយដែលសមស្របទៅនឹងរាងកាយទទួលយក។ ជាមួយគ្នាបងប្អូននារីៗក៏គួរមានទម្លាប់ញុំានូវរបបអាហារដែលល្អសម្រាប់រាងកាយឱ្យបានគ្រប់គ្រាន់ផងដែរដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ និងសាច់ប្រូតេអ៊ីនគ្មានខ្លាញ់ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ទ​ន្ទឹមនឹងនេះទៀតសោត ក៏មិនត្រូវភ្លេចថែរក្សាទម្ងន់ឱ្យបាបនល្អ រក្សាសកម្មភាពរាងកាយ និងឆ្លៀតទៅពិនិត្យសុខភាព ប្រឹក្សាជាមួយក្រុមគ្រូពេទ្យជំនាញឱ្យបានយ៉ាងហោចណាស់១ឆ្នាំម្តងផងដែរ៕


អត្ថបទដោយ៖ ប៉ាវ ភក្តី (Nuk)

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1293

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
988 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia