គំនិតរកស៊ី
ទឹកចិត្តគ្រូបង្រៀន ច្នៃប្រេងដូងធម្មជាតិបង្កើតចំណូលឱ្យពលរដ្ឋក្នុងសហគមន៍រាល់ខែ

ចេញពីត្រកូលអ្នកក្រខ្សត់ ក្រោយពីទទួលបានឱកាសរៀនសូត្រមានចំណេះដឹងរហូតក្លាយជាគ្រូបង្រៀន ក៏ចាប់ផ្ដើមត្រឡប់ទៅបំពេញការងារបង្រៀនភាសាអង់គ្លេសនៅក្នុងសហគមន៍ ដែលជាស្រុកកំណើត។ លោក ឆាយ ស៊ីនឿន បានប្រាប់ចាបបៃតងថា លោកជាមនុស្សដែលធ្លាប់ខ្សត់ចំណេះ ហេតុនេះទើបចង់ឱ្យក្មេងៗស្រុកស្រែមានឱកាស បានក្រេបយកចំណេះនិងភាសាបរទេស ទើបស្ម័គ្រចិត្តទៅធ្វើជាគ្រូបង្រៀនក្នុងសហគមន៍ក្នុងខេត្តកំពត។

ដោយបានសម្លឹងឃើញក្នុងសហគមន៍របស់លោក មានដំណាំដូងល្អភោគផល និងជាប្រភេទដូងដែលគេទទួលស្គាល់ថាជាដូងមានរសជាតិនិងគុណភាពល្អ ប៉ុន្តែបែរជាទុកឱ្យទុំជ្រុះចោល គ្មានទីផ្សារទៅវិញ។ ដោយទឹកចិត្តជាអ្នកចែករំលែក ស្ដាយផលដំណាំធម្មជាតិ បូករួមទាំងចង់ឱ្យពលរដ្ឋក្នុងសហគមន៍របស់ខ្លួន មានចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ លោកក៏សម្រេចសាកល្បងយកដូងទាំងនោះមកផលិតជាប្រេងដូង។

ក្ដីស្រឡាញ់ជាដើមទុន មិនមែនជាអ្នកជំនាញ តែលោកបានសិក្សាពីអ្នកជំនាញផ្សេងៗ និងស្រាវជ្រាវបន្ថែមពីក្នុងអិនធើណែត ចាប់ផ្ដើមរៀនធ្វើប្រេងដូងត្រជាក់ដោយខ្លួនឯងនៅក្នុងឆ្នាំ២០១៤។ លោកនិយាយថាមិនមែនជារឿយងាយ លោកព្យាយាមធ្វើជាច្រើនលើកច្រើនសារ ធ្វើហើយខូច ប្រេងមិនល្អ ប្រេងខា ប្រេងមិនមានគុណភាព កោសដូងធ្វើម្ដងហើយម្ដងទៀតដាច់រលាត់ដៃឈាមរហាមក៏មាន ។ ការព្យាយាមជាង៣ខែរបស់លោកបានសម្រេច ពីមនុស្សដែលមិនដឹងថាប្រេងដូងផលិតរបៀបណា រហូតចេះរើសប្រភេទដូងបែបណាធ្វើប្រេងល្អ គួរប្រើវិធីបែបណាទើបប្រេងថ្លា មិនខា និងអាចរក្សាសារធាតុចិញ្ចឹមធម្មជាតិបានល្អ។

ក្រោយពីអាចផលិតបានជោគជ័យហើយ លោកក៏ចាប់អាជីពផលិតប្រេងធម្មជាតិបន្ថែម រហូតក្លាយជាសិប្បកម្មក្នុងសហគមន៍មានឈ្មោះថា The Coconut-ប្រេងដូងធម្មជាតិ ដែលមានទីតាំងនៅ ភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ អ្វីដែលសប្បាយចិត្តបំផុត គឺលោកបានក្លាយជាសហគ្រិនម្នាក់ដែលអាចកែច្នៃផលិតផលក្នុងស្រុក ឱ្យមានទីផ្សារលក់ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងចូលរួមបង្កើតចំណូលឱ្យបងប្អូនកសិករ ប្រមូលទិញដូងពីក្នុងសហគមន៍ ហោចណាស់គ្រួសារខ្លះក៏អាចទទួលបានជាង១លានរៀលរាល់ខែ។ មិនតែប៉ុណ្ណោះក៏អាចបង្កើតការងារឱ្យស្ត្រីដែលមិនអាចទៅធ្វើការឆ្ងាយបាន ចូលរួមធ្វើការក្នុងសិប្បកម្មរបស់លោកផងដែរ។ ការតស៊ូជាង៧ឆ្នាំមិនអត់ប្រយោជន៍ បានឱ្យប្រជាជនបានប្រើផលិតក្នុងស្រុកដែលមានគុណភាពល្អ នៅ​ក្នុងឆ្នាំ២០២២នេះមានការគាំទ្រខ្លាំងបង្កើនការផលិតច្រើនជាងមុន និងកំពុងរៀបគម្រោងចែកចាយឱ្យកាន់តែទូលាយទាំងក្នុងនិងក្រៅប្រទេសផងដែរ។

The Coconut-ប្រេងដូងធម្មជាតិ គឺជាប្រេងដូងដែលបាននាំចេញតាមរយៈក្រុមហ៊ុនOrganic Beauty Co., Ltd ទៅប្រទេសញូហ្សែឡែន និងបានធ្វើតេស្តពិសោធន៍ជាប្រេងដូងដែលល្អ អាចរក្សាទុកនូវសារធាតុចិញ្ចឹមរបស់ដូងបានយ៉ាងច្រើនជាងប្រេងដូងធម្មតា៦ដង និងជាប្រេងដែលមានគុណភាពខ្ពស់។ ប្រេងដូងធម្មជាតិនេះ ក៏មានលក់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេស និងមានលក់នៅក្នុងហាង ម៉ាតជាច្រើននៅទីក្រុងភ្នំពេញផងដែរ។ សម្រាប់បងប្អូនដែលចង់បានប្រេងដូងដែលមានគុណភាពល្អទៅប្រើប្រាស់ និងចង់រួមចំណែកគាំទ្រផលិតផលក្នុងស្រុក ជួយបង្កើតចំណូលឱ្យកសិករខ្មែរ អាចធ្វើការទំនាក់ទំនងទៅកាន់ផេក The Coconut-ប្រេងដូងធម្មជាតិ របស់សិប្បកម្មផ្ទាល់បាន៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
912 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.4 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.5 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
10.9 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
730 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
565 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 25 2024
ផ្នត់គំនិត ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្តឱ្យអ្នករីករាយ គ្មានបញ្ហាផ្លូវចិត្តទេ
#ចិត្តសាស្ត្រNovember 25 2024
រស់ឆ្ងាយជំងឺផ្លូវចិ.ត្ត! ទម្លាប់ ៥យ៉ាងដើរតួនាទីសំខាន់មើលថែចិត្តអ្នករស់ក្នុងសុភមង្គល
#ចិត្តសាស្ត្រNovember 24 2024
៦ចំណុចនេះជួយកាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត កុំឱ្យអ្នកអា.យុខ្លី
#ចិត្តសាស្ត្រNovember 24 2024
គេមើលងាយ! អ្នកគិតបែប អេឡូន ម៉ាស បានជីវិតអ្នកមានក្តីសុខ ឈ្នះការមើលងាយ
#អត្ថបទ PRNovember 23 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី ប្រេងល្អបំផុតដែលត្រូវមាននៅក្នុងផ្ទះបាយរបស់អ្នក៖ ការយល់ដឹងអំពីខ្លាញ់ដែលមានសុខភាពល្អសម្រាប់បេះដូង
#ចិត្តសាស្ត្រNovember 22 2024
រស់គ្មានជំងឺតាមខ្លួន! អ្នកប្រើ ៤វីធិនេះរស់ក៏សុខផ្លូវចិត្ត ប្រើជីវិតរស់ក្នុងសុខភាពមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia