នៅប្រទេសថៃបានជួបគ្រោះរញ្ជួលដីយ៉ាងខ្លាំងរហូតដល់ ៧.៧រ៉ិចទ័របានអង្រួនទីក្រុងបាងកកធ្វើឱ្យអគារជាច្រើនត្រូវដួលរលំ។ ហើយបានប៉ះពាល់បន្តិចបន្តួចដល់ប្រទេសខ្មែរយើងដែរ មានទីនៅប៉ោយប៉ែត។ ហើយមានខេត្តព្រះសីហនុផងដែរ។ តាមឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបញ្ជាក់ថា៖ មុននេះ អគារខ្ពស់ៗនៅខេត្តព្រះសីហនុ រងការរង្គើតិចតួចដែរ តែបានស្ងប់ស្ងាត់ទៅវិញហើយ។ ប្រទេសខ្មែរជាប្រទេសសំណាងធំណាស់តែងតែចៀសវាងពីគ្រោះថ្នាក់ដែលប្រទេសជាច្រើនធ្លាប់ជួប តែខ្មែរអត់មានបញ្ហាហ្នឹងទេ។
ជាពិសេសសូមប្រជាជនខ្មែរខ្លះកំពុងតែរស់នៅទីក្រុងបាងកកផងដែរ។ សូមឱ្យអ្នកទាំងអស់គ្នាមានសុវត្តិភាពរួចអាយុជីវិតពីគ្រោះថ្នាក់មួយនេះផងចុះ៕