នៅក្នុងពេលនេះ ប្រទេសថៃកំពុងតែជួបគ្រោះរញ្ជួយដីដ៏កាចមួយនៅក្នុងទីក្រុងបាងកក។ តាមសារព័ត៌មាន1news បានចុះផ្សាយភ្លាមៗ ថា នៅថៃមានគ្រោះរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័របានអង្រួនទីក្រុងបាងកកធ្វើឱ្យអគារជាច្រើនត្រូវរលំ។ តាមសាព័តមាន Reuters បានចុះផ្សាយថា មូលហេតុរញ្ជួយដីនៅថៃ អាចកត្តាឆ្លងមកពីប្រទេសមីយ៉ាន់ម៉ា ៧.៧រ៉ិចទ័រដែលប្រទេសនេះរងការខូចខាតរញ្ជួយដីមុនប្រទេសថៃ ហើយមានចំណុចលំហូរដង្ហើមដីកណ្តាលភ្ជាប់ជាមួយគ្នា ដែលមានជម្រៅ ១០គីឡូម៉ែត្រ កើតឡើងនៅ ថ្ងៃសុក្រ ទី២៨ ខែមីនា។ ហើយការរញ្ជួយដីនេះមានចម្ងាយប្រហែល ១៧.២គីឡូម៉ែត្រពីទីក្រុង Mandalay ជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនរស់នៅប្រហែល ១.៥លាននាក់។
មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតឬអ្នករងរបួសប៉ុន្មាននាក់នៅឡើយទេ។ នៅទីក្រុងបាងកកជាទីក្រុងដ៏ធំជាងនេះមានប្រជាជនថៃរស់នៅជាង ១៧លាននាក់ដែលភាគច្រើនរស់នៅក្នុងផ្ទះល្វែងខ្ពស់ៗ តែម្តង។ ហើយមនុស្សជាច្រើនបានជម្លៀសចេញពីកន្លែងគ្រោះថ្នាក់នេះ ឱ្យមានសុវត្ថិភាព។ ហើយមានប្រជាជនខ្មែរខ្លះកំពុងតែរស់នៅទីក្រុងបាងកកផងដែរ។ សូមឱ្យអ្នកទាំងអស់គ្នាមានសុវត្តិភាពរួចអាយុជីវិត៕
ប្រទេសមីយ៉ាន់ម៉ា ៧.៧រ៉ិចទ័រ