គំនិតរកស៊ី
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ របស់ទឹកជ្រលក់ដ៏យូរលង់ចាស់វស្សាយីហោម៉ែប្រាណម

យីហោទឹកជ្រលក់របស់ថៃមួយនេះ ល្បីឈ្មោះជាង៦០ឆ្នាំមកហើយ ហើយក៏មានបងប្អូនខ្មែរមិនតិចទេជាអតិថិជនប្រចាំរបស់ ប្រ៊េនម៉ែប្រាណមនេះ។ ថ្ងៃនេះចាបបៃតង នឹងនាំបងប្អូនមកដឹងពីប្រវត្តិខ្លះៗក្នុងការបង្កើតប្រ៊េនដ៏ចំណាស់នេះឡើង តាំងពីឆ្នាំ ១៩៥៩

ការចាប់កំណើតរបស់យីហោ ម៉ែប្រាណម កើតឡើងដោយគូស្វាមីភរិយាមួយគូ គឺលោក សិរិឆៃ និង អ្នកស្រី ប្រាណម នេះឯង។ អ្នកស្រីប្រាណម ជាស្រ្តីម្នាក់ដែលមានជំនាញខាងចំអិនម្ហូប ពិសេសពូកែធ្វើទឹកជ្រលក់ អ្នកដែលបានភ្លក់រសជាតិម្ហូបរបស់អ្នកស្រី ដឹងតែជាប់ចិត្តភ្លេចមិនបាន។ អ្នកស្រីតែងតែធ្វើម្ហូបវេចខ្ចប់ឱ្យស្វាមី ទៅធ្វើការជារៀងរាល់ថ្ងៃ ដែលលោក សិរិឆៃ ធ្វើការផ្នែកលក់ឱ្យគេ។ ដោយគិតថាមិនចង់នៅធ្វើការឱ្យគេយូរទៀតមិនងាយរីកចម្រើន ណាមួយឃើញថាភរិយាធ្វើម្ហូបឆ្ងាញ់ លោកក៏បានបបួលភរិយា ចេញរកស៊ីខ្លួ​នឯងម្ដងក្រែងប្រសើរជាងនេះ។

ដូចពាក្យគេថាចេះប្រាកដប្រាក់រត់តាមហៅ សាច់ញាតិបងប្អូនដែលធ្លាប់បានស្គាល់រសជាតិទឹកជ្រលក់របស់អ្នកស្រីធ្វើ ពួកគាត់ចេះតែសួររកញឹកញាប់ហើយប្រាប់ឱ្យអ្នកស្រីធ្វើលក់។ គូស្វាមីភរិយា ក៏សម្រេចចិត្តថាធ្វើទឹកជ្រលក់លក់តែម្ដង តែការចាប់ផ្ដើមមិនមែនជារឿងងាយឡើយ។ អ្នកទាំងពីរមិនមែនជាអ្នកមាន ទ្រព្យធនអ្វីច្រើនពីមុនមកទេ ហេតុតែចិត្តចង់ទៅហើយ លោក សិរិឆៃ សុខចិត្តត្រូវរត់ខ្ចីលុយគេមកបង្វិល។ ឯភរិយាវិញ ក៏បានទៅនិយាយជាមួយនិងអាជីវករលក់គ្រឿងទេស ដែលធ្លាប់ស្គាល់គ្នាកន្លងមក សុំយកគ្រឿងទេសពីគេ មកធ្វើទឹកជ្រលក់លក់សិន ពេលលក់បានលុយនិងបង្វិលឱ្យគេវិញ។

ត្បិតតែអ្នកស្រី ប្រាណម មានធ្វើម្ហូបឆ្ងាញ់តែក៏ធ្វើតិចតូចជាលក្ខណៈគ្រួសារ មិនធ្លាប់ធ្វើច្រើនលក់នោះទេ ហេតុនេះអ្នកទាំង២ត្រូវរួមគ្នាបង្កើតរូបមន្តមួយឡើងសិនដើម្បីឱ្យរសជាតិនៅថេរ។ ស្វាមី ឱ្យភរិយាចូលផ្ទះបាយ ធ្វើអ្វីធ្វើទៅឱ្យតែប្រពន្ធចង់ធ្វើ ដោយស្វាមីអង្គុយចាំកត់ត្រា រាល់គ្រឿងទេស ទាំងចំនួនទាំងបរិមាណ រហូតទាល់តែអ្នកទាំង២សម្រេចបានរូបមន្តមួយដែលល្អឥតខ្ចោះឡើងមក។ លោក សិរិឆៃ ចាប់ផ្ដើមយករូបមន្តដែលធ្វើបាន ទៅផលិតជាធ្វើជាទឹកជ្រលក់ដាក់កែវលក់ ដោយដាក់ឈ្មោះថា ទឹកជ្រលក់ម៉ែប្រាណម ហើយដាក់ឡានបើកលក់តាមផ្លូវ ។

ពីមួយកន្លែងទៅមួយកន្លែង ចាប់ផ្ដើមមានអ្នកស្គាល់កាន់តែច្រើន មានម៉ូយប្រចាំ ហើយចេះតែសួររកផលិតផលថ្មីៗរបស់ពួកគាត់។ ឱកាសដល់ហើយមិនចាំយូរ ដោយការលក់កាន់តែរីកចម្រើន អ្នកទាំង២ក៏សម្រេចចិត្តចុះកម្មសិទ្ធបញ្ញា រត់ការតាមផ្លូវច្បាប់ ក្លាយខ្លួនជាសហគ្រាស ដោយមាន ឡូហ្គូជារូបនិងឈ្មោះម៉ែប្រាណម តែម្ដង ។ បន្ទាប់ពីបំប្លែងខ្លួនធំជាងមុន លោក សិរិឆៃ មិនអាចបើកឡានលក់ម្នាក់ឯងបានទៀតទេ លោកក៏ចាប់ផ្ដើមយកទៅផ្ញើតាមហាងលក់គ្រឿងទេស កន្លែងលក់ម្ហូបអាហារផ្សេងៗ ដោយប្រាប់គេថាប្រសិនបើលក់ដាច់ ទើបគាត់មកគិតគូលុយ តែបើលក់មិនដាច់គាត់នឹងមកប្រមូលយកទៅវិញ។ ដោយគិតថាមិនមានអ្វីខាតបង់ អាជីវករទាំងនោះក៏យល់ព្រមទទួលទឹកជ្រលក់របស់គាត់លក់។

ចាប់ពីនោះមក យីហោ ម៉ែប្រាណមកាន់តែល្បី មានអ្នកគាំទ្រច្រើន រហូតពួកគាត់មានលទ្ធភាព អាចទិញដីធ្វើរោងចក្រផលិតកាន់តែធំឡើងៗ រហូតក្លាយជាក្រុមហ៊ុន Phiboonchai Maepranom Thai Chili Paste Co., Ltd ។ មកដល់បច្ចុប្បន្ន ៦៣ឆ្នាំហើយ ប្រ៊េនម៉ែប្រាណម ចេះតែស្ថាបនាផលិតផល និងក្រុមហ៊ុនរបស់ខ្លួនឡើងមក មានផលិតផលស្ទើរតែគ្រប់គ្រឿងទេសដែលប្រើក្នុងផ្ទះបាយតែម្ដង។ អ្វីដែលពិសេស ក្រុមហ៊ុននេះ បានចែកចាយផលិតផលរបស់ខ្លួនពេញទីផ្សារក្នុងស្រុក ក៏បាននាំចេញរហូតដល់ជាង៤០ប្រទេស ក្នុងនោះរួមទាំងកម្ពុជាផងដែរ៕

អត្ថបទដោយ ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
138 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
926 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.1 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia