ជំងឺ
កម្ចាត់រលាកផ្លូវដង្ហើម ស្ទះស្លេស្ម ជាតិពុលក្នុងសួត ដោយគ្រាន់តែផឹកស្ដេចតែ៣មុខនេះ

តែរុក្ខជាតិមិនត្រឹមតែមាននូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដើម្បីជំនួយដល់សុខភាពជាច្រើន។ តួយ៉ាងមានតែចំនួន៣ប្រភេទបានដើរតួនាទីជួយសម្អាតសួត ជួយដល់ការដកដង្ហើម កម្ចាត់ស្លសដែលកកស្ទៈនៅក្នុងបំពង់ក ជួយសម្អាតជាតិពុលចេញពីផ្លូវដង្ហើមបានយ៉ាងមានប្រសិទ្ធភាព។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយ Vnexpress ។

១. តែ​បៃតង៖ ការសិក្សាឆ្នាំ២០១៨ លើជនជាតិកូរ៉េ ១,០០០នាក់ បានរកឃើញថាអ្នកដែលផឹកតែបៃតងយ៉ាងហោចណាស់២ពែងក្នុង១ថ្ងៃមានមុខងារសួតកាន់តែប្រសើរឡើង។ ជាការពិតណាស់តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលអាចកាត់បន្ថយការរលាកនៅក្នុងសួត។ សមាសធាតុទាំងនេះក៏ជួយការពារជាលិកាសួតពីផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីទម្លាប់នៃការជក់បារីផងដែរ។

២. តែម្អម៖ គឺជារុក្ខជាតិមួយដែលគេប្រើក្នុងការចម្អិនអាហារ និងជាឱសថរុក្ខជាតិ។ ឱសថបុរាណតែងតែប្រើស្លឹក និងផ្ការបស់រុក្ខជាតិនេះ ដើម្បីព្យាបាលរលាកផ្លូវដង្ហើម។ ម្អមមានផ្ទុកសារធាតុ thymol ដែលជាអង់ទីប៊ីយ៉ូទិកដ៏ខ្លាំងក្លា រួមជាមួយនឹងសារធាតុ Polymerthoxyflavone និង terpenes ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងកាត់បន្ថយការក្អក។

៣. តែ Hawthorn៖ តែរុក្ខជាតិនេះអាចជួយការពារការកកស្ទះទឹកស្លេសនៅក្នុងសួត ដោយសារធាតុ Tachycardia បានដើរតួនាតីជួយ​កាត់​បន្ថយ​ការ​ឡើង​ជាតិ​ទឹក​ក្នុង​សួត ដែល​មាន​ប្រយោជន៍​សម្រាប់​អ្នក​មានជំងឺ​ផ្លូវ​ដង្ហើម។

ជារួមមកវិញប្រសិនបើ​សួត​មានការ​កកស្ទះ វា​អាច​បណ្តាល​ឱ្យ​មានការ​ថប់ដង្ហើម និង​តឹង​ទ្រូង​។ អ្នកដែលមានជម្ងឺនេះត្រូវទៅជួបគ្រូពេទ្យឱ្យបានឆាប់ មុនពេលចាប់ផ្តើមព្យាបាលដោយរុក្ខជាតិ ដើម្បីទទួលបានការវិនិច្ឆ័យត្រឹមត្រូវ។ មនុស្សម្នាក់ៗគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីទទួលបានការណែនាំអំពីកម្រិតថ្នាំ របៀបប្រើតែរុក្ខជាតិដើម្បីសម្អាតសួត ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia