Endometriosis គឺជាប្រភេទជំងឺដែលស្រទាប់ជាលិកាលូតលាស់មិនធម្មតានៅខាងក្រៅនៃតួស្បូន។ ជាទូទៅនៃជំងឺនេះធ្វើឱ្យស្រ្តីមានអាការៈចុកពោះ ជាពិសេសអំឡុងពេលមានវដ្តឈាមរដូវ ឬរួមភេទ ហើយករណីខ្លះស្រ្តីអាចមានការភាន់ច្រឡំនិងអាការៈឈឺចាប់ដោយសារការធ្លាក់ឈាមរដូវមិនទៀង។
រោគសញ្ញានៃជំងឺ Endometriosis ជាទូទៅរួមមាន៖
ការឈឺចាប់តំបន់អាងត្រគៀក៖ ស្ត្រីជាច្រើនដែលមានជំងឺ Endometriosis មានអាការៈឈឺចាប់នៅតំបន់ អាងត្រគៀក ឬនៅតំបន់ពោះ ដែលករណីនេះគឺចាប់ផ្តើមមុនរយៈពេលជាច្រើនថ្ងៃនៃការមានឈាមរដូវ ហើយ ការឈឺចាប់នេះអាចមានអារម្មណ៍ដូចជាឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ និងតំបន់ផ្នែកខាងក្រោមពោះ។
ឈឺចាប់នៅពេលរួមភេទ៖ ស្រ្តីនឹងមានការឈឺចាប់អំឡុងពេលរួមភេទ ឬក្រោយពេលរួមភេទ។
អាការៈឈឺចាប់ក្នុងពេលចលនាពោះវៀន៖ អាការៈបែបនេះគឺអាស្រ័យលើកន្លែងដែលមានការលូតលាស់នៃកោសិការ Endometrium។ ស្រ្តីជួបនូវរោគសញ្ញាការឈឺចាប់ដោយចលនាពោះវៀន ទាំងនេះច្រើនអំឡុងពេលវដ្តឈាមរដូវ ហើយស្រ្តីនឹងមានអាការៈរាគ ពិបាកបត់ជើងតូច និងទល់លាមក។
ធ្លាក់ឈាមរដូវច្រើនជាងធម្មតា៖ ស្រ្តីនឹងមានអាការៈហូរឈាមរដូវច្រើន ឬ ការហូរឈាមនៅចន្លោះពេលវដ្តនៃឈាមរដូវ (ការមករដូវមិនទៀងទាត់)។
បញ្ហាការបង្ករកំណើត៖ ជួនកាលជំងឺ endometriosis ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញដំបូងបង្អស់ ចំពោះអ្នកដែលស្វែងរកការព្យាបាលសម្រាប់ស្រ្តីមានបញ្ហាការបង្ករកំណើត។
រោគសញ្ញាផ្សេងៗ៖ ស្រ្តីអាចជួបប្រទះភាពនូវអាការៈអស់កម្លាំង ហើមពោះ ឬចង់ក្អួត ជាពិសេសពេលមានរដូវ។
បញ្ជាក់៖ ប្រសិនបើអ្នកសង្ស័យថាអ្នកកំពុងមានរោគសញ្ញានៃជំងឺ endometriosis ជាការចាំបាច់ណាស់ ដែលអ្នកត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិភាក្សាពីរោគសញ្ញា និងការព្រួយបារម្ភរបស់អ្នក ក៏ដូចជាជម្រើស នៃការព្យាបាលដែលសមស្រប។
កែសម្រួលដោយ៖ Sem Sotheary