ជំងឺ
អ្នកជំនាញប្រាប់ថា អ្នកផឹកភេសជ្ជៈផ្អែម១ដង១ថ្ងៃ ប្រឈមកើតជំងឺបេះដូង និងជំងឺធ្ងន់ធ្ងរ

បច្ចុប្បន្ននេះមិនថាក្មេង ឬចាស់នោះទេ មួយថ្ងៃបើមិនបានផឹកមួយកំប៉ុងនៅមិនសុខឡើង ហើយអ្នកខ្លះទៀត ដើម្បីលុបបំបាត់ការងងុយគេង ពួកគេតែងតែទិញភេសជ្ជៈប៉ូវកម្លាំង។ តើការទទួលទានភេសជ្ជៈផ្អែមញឹកញាប់បង្កគ្រោះថ្នាក់អ្វីទេ?

បើយោងតាមប្រភព HealthLine បានឱ្យដឹងផងដែរថា ភេសជ្ជៈមានជាតិស្ករអាចបង្កើនហានិភ័យនៃជំងឺបេះដូង។ នៅក្នុងនោះដែរការទទួលទានស្ករជាយូរអាចបង្កឱ្យមានហានិភ័យជំងឺបេះដូង និងបង្កឱ្យជាតិស្ករក្នុងឈាមកើនឡើងខ្ពស់។

មិនតែប៉ុណ្ណោះទេ បើយោងតាមប្រភព WebMD បានបញ្ជាក់ឱ្យដឹងថា ការទទួលទានជាតិស្ករមួយ ឬពីរកំប៉ុងក្នុងមួយថ្ងៃអាចបង្កើនហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ប្រមាណជា២០%។ ជាមួយគ្នានេះដែរ ការទទទួលទានជាតិស្ករក៏បង្កឱ្យសម្ពាធឈាមឡើងខ្ពស់ កូលេស្ដេរ៉ុលឡើងខ្ពស់ និងបង្កឱ្យលើសជាតិខ្លាញ់។ ជាពិសេសការញុំាជាតិស្ករច្រើនបង្កើនហានិភ័យកើតជំងឺមហារីកលំពែង។

បើយោងតាមការលើកឡើងរបស់ វេជ្ជបណ្ឌិតគួច ម៉េងលី បានមានប្រសាសន៍ថា ម្ហូបទាំងអស់ដែលអ្នកតែងញុំាដូចជា ជាតិស្ករ ទឹកក្រឡុក ទឹកសេរ៉ូ និងគ្រឿងកំប៉ុងៗផ្សេងៗទៀតសុទ្ធតែមានជាតិស្ករមិនតិចស្លាបព្រានោះទេ ដែលបែបនឹងសុទ្ធតែជារូបមន្តទៅកើតទឹកនោមផ្អែម កើតរោគធាត់ កើតរោគបេះដូង ហើយកើតរោគស្ទ្រេស។

ចំណែកឯនៅក្នុងប្រទេសកម្ពុជាក៏កំពុងមានការពេញនិយមញុំាគ្រឿងកំប៉ុងជាខ្លាំង ជាពិសេសក្មេងៗតែម្ដង។ ទន្ទឹមនឹងគ្នានេះដែរ លោកវេជ្ជបណ្ឌិត ហៃ ឡូត​ មានមុខងារជាប្រធានផ្នែក ជំងឺកុមារ នៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែបានលើកឡើងថា កត្តាប្រឈមលើក្មេងមួយចំនួនដែលបណ្ដាលមកពីការទទួលទាននូវគ្រឿងកំប៉ុងមានជាតិផ្អែមលើសលប់ដែលអាចបណ្ដាលឱ្យក្មេងងាយនឹងលើសទម្ងន់ ឬធាត់។ មិនតែប៉ុណ្ណោះក្មេងក៏ងាយទទួលរងនូវជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយក្មេងក៏ងាយក្នុងការកើតជំងឺបេះដូង ប្រសិនបើគាត់ញុំាអាហារផ្អែមច្រើនពេក។

ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរទម្លាប់ផឹកភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង មកផឹកទឹក ឬផឹកទឹកផ្លែឈើស្រស់ ដើម្បីការពារសុខភាពពីជំងឺនានាដែលយើងពុំអាចមើលឃើញនឹងភ្នែកនោះទេ៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 27 2025
អ្នកដឹកនាំអស្ចារ្យធ្វើរឿងនេះ នាំបុគ្គលិកខំធ្វើការ ហើយមិនស្រ្តេសនោះទេ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia