ជំងឺ
មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានចំណុចខ្លាំងអ្វីខ្លះ បានជាជោគជ័យទាំងនៅថៃ និងកម្ពុជា?
Vuthea Morn
February 16 2021
2.3 K views

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺជាបងប្អូនរបស់មន្ទីរពេទ្យបាងកកប្រទេសថៃដែលជាមន្ទីរពេទ្យ២ក្នុងចំណោមមន្ទីរពេទ្យទាំង៤៨របស់ក្រុមហ៊ុនBangkok Dusit Medical Services Public Co.,Ltd (BDMS)នៅក្នុងប្រទេសថៃនិងប្រទេសខ្មែរ។ BDMSគឺជាក្រុមហ៊ុនមន្ទីរពេទ្យឈានមុខគេនៅក្នុងប្រទេសថៃ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៩ជាមន្ទីរពេទ្យតូចមួយរហូតក្លាយខ្លួនជាមន្ទីរពេទ្យដែលធំជាងគេបង្អស់និងមានកិត្យានុភាពបំផុតមួយ

នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានមន្ទីរពេទ្យនិងគ្លីនិកឈានមុខគេលំដាក់អន្តរជាតិមន្ទីរពេទ្យផាយ៉ាថៃជាដើម។

ក្រុមហ៊ុនមន្ទីរពេទ្យមួយនេះត្រូវបានគេចាត់ចូលជាមន្ទីរពេទ្យឯកជនកំពូលៗទាំង៥ក្នុងពិភពលោក ហើយអ្វីដែលធ្វើអោយក្រុមហ៊ុនមួយនេះជោគជ័យនោះគឺការមានគោលការណ៍នឹងអនុវត្តតាមយុទ្ធសាស្រ្តរបស់ស្ថាប័នរបស់ពួកគេដែលមានដូចខាងក្រោម៖

ការបណ្តុះបណ្តាលសមត្ថភាពរបស់ក្រុមគ្រូពេទ្យ

ថ្វីត្បិតនៅក្នុងមន្ទីរពេទ្យទាំងអស់របស់ក្រុមហ៊ុននេះពោពេញទៅដោយពេទ្យដែលមានជំនាញវិជ្ជាជីវៈនិងសមត្ថភាពខ្ពស់ ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អទាំងក្នុងស្រុកនិងបរទេសរួមមាន ប្រទេសថៃ កម្ពុជា​ បារាំងនិងអាមេរិកប៉ុន្តែពួកគេមិនភ្លេចក្នុងការយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបុគ្គលិករបស់ពួកគេជាបន្តរបន្ទាប់នោះឡើយ។

ពួកគេយល់ឃើញថាភាពរីកចម្រើននៃបុគ្គលិកនឹងបង្កើតអោយមានភាពរីកចម្រើនៅក្នុងស្ថាប័ន ហើយដើម្បីធានាអោយមាននូវការរីកលូតលាស់នៃសមត្ថភាពរបស់បុគ្គលិកសព្វថ្ងៃនេះក្រុមហ៊ុននេះបានផ្តល់នូវការបណ្តុះបណ្តាលជាច្រើនតាមរយៈការស្រាវជ្រាវវេជ្ជសាស្រ្ត

ការបង្រៀននិងសន្និសិទ្នផ្សេងៗដែលផ្តោតទៅលើ បច្ចេកទេសវេជ្ជសាស្រ្តទំនើបៗ កម្មវិធីភាពជាអ្នកឹកនាំ ជំនាញគ្លីនិកទូទៅ ការបង្វិកនិងចែករំលែកចំណេះដឹង​ ផ្តល់ឱកាសទៅរៀនបន្ថែមនៅបរទេស​និងការអភិវឌ្ឍន៍ផ្សេងទៀតដើម្បីធានានូវភាពល្អឥតខ្ចោះរួមទាំងឧត្តមភាពការបំពេញសេវាកម្មរបស់ក្រុមហ៊ុម។ ហើយការផ្តល់អោយនោះទៀតសោតមិនមែនសម្រាប់តែបុគ្គលិកថ្នាក់ខ្ពស់នោះទេ គឺផ្តល់សម្រាប់គ្រប់គ្នាទាំងអស់ដែលជាបុគ្គលិករបស់ក្រុមហ៊ុន។

ចក្ខុវិស័យនិងបេសកម្មរបស់ស្ថាប័ន

បើតាមជំនាញក្នុងការធ្វើជំនួញមិនថាជាជំនួញប្រភេទណាក៏ដោយគឺត្រូវតែមានចក្ខុវិស័យនិងបេសកម្មក្រុមហ៊ុនជានិច្ចដើម្បីអោយអតិថិជន បុគ្គលិកក៏ដូចជាម្ចាស់ស្ថាប័នផ្ទាល់បានដឹងបានយល់និងអនុវត្តតាម។ ដូចគ្នានេះផងដែរមន្ទីរពេទ្យដែលធំបំផុតមួយនេះក៏មិនខុសពីស្ថាប័នដ៏ទៃដែរគឺពួកគេមានចក្ខុវិស័យមួយគឺបន្តរជាអ្នកផ្តល់សេវាកម្ម

ថែទាំសុខភាពដែលឈានមុខគេនៅប្រទេសថៃ​ ហើយនិងយកចិត្តទុកដាក់ក្នុងការសេវាកម្មថែទាំដែលផ្តោតលើអ្នកជំងឺជាសំខាន់ហើយសមស្របទៅតាមស្តង់ដារគុណភាព

អន្តរជាតិជាមួយនឹងបច្ចេកវិទ្យាវេជ្ជសាស្រ្តដែលទាន់សម័យបំផុតទាំងក្នុងស្រុកនិងក្រៅស្រុក។

ពួកគេបានប្តេជ្ងាចិត្តចំពោះសាធារណៈជនថានឹងប្រមូលផ្តុំក្រុមការងារដែលមានក្រមសីលធម៍និងមានសមត្ថភាពផ្តល់ការព្យាបាលប្រកបដោយប្រសិទ្ធភាព

និងសុវត្តិភាពដល់គ្រប់ក្រុមអ្នកជំងឺគ្រប់វ័យ នេះបើតាមការលើកឡើងក្នុងគេហទំព័រវេបសាយផ្លូវការរបស់ក្រុមហ៊ុនមន្ទីរពេទ្យBDMS យ៉ាងណាមិញជាមួយនឹងបេសកម្មមួយនេះសព្វថ្ងៃមន្ទីរពេទ្យនេះទទួលបានអ្នកជំងឺប្រមាណ១០លាននាក់រួមទាំងក្នុងប្រទេសនិងក្រៅប្រទេសដូចជា​ជប៉ុន អាមេរិកជាដើម។ ​

ទោះបីដូចដែលអ្នកទាំងអស់គ្នាបានអានហើយក៏ដោយការមានត្រឹមតែចក្ខុវិស័យនិងបេសកម្មមិនអាចនាំអ្នកទាំងអស់គ្នាទៅកាន់ភាពជោគជ័យនៃអាជីវកម្មនោះទេ

ប៉ុន្តែបើសិនជាមិនមានចក្ខុវិស័យវិញរឹតតែមិនអាចដឹងថាពេលណាខ្លួនឯងជោគជ័យនោះដែរ ដូចនេះគួរមានទាំងចក្ខុវិស័យនិងការអនុវត្តទើបអាចដឹងថាចំណុចណាគឺជាភាពជោគជ័យរបស់ស្ថាប័នខ្លួន។

ដើរឈានមុខគេនិងស្វែងយល់ពីបច្ចេកវិទ្យាថ្មីជានិច្ច

ក្រុមហ៊ុនមន្ទីរពេទ្យដ៏ធំមួយនេះផ្តើមចេញដំបូងពីមន្ទីរពេទ្យតូចមួយប៉ុណ្ណោះ ប៉ុន្តែអ្វីដែលមន្ទីរពេទ្យនេះមានមករហូតនោះគឺការដើរទៅមុខជានិច្ច។ ក្រុមហ៊ុនមួយនេះព្យាយាមសិក្សាពីបញ្ហាដែលប្រជាជនជួបប្រទះនិងព្យាយាមស្វែងរកដំណោះស្រាយជានិច្ចមានន័យថាមិនមែននៅតែមួយកន្លែងនោះទេ។

នៅពេលដែលពួកគេជោគជ័យបានមួយជំហានពួកគេនឹងស្វែងរកអ្វីថ្មីមកបន្ថែមទៀតដើម្បី​ការពារនៅពេលដែលមានហានិភ័យធំៗកើតឡើយពួគគេអាចព្យាបាលអ្នកជំងៃបានទាន់ពេល។

ឧទាហរណ៍ជាក់ស្តែង ដោយមើលឃើញពីកង្វះខាតនៃការព្យបាលជំងឺបេះដូងនៅក្នុងស្រុកខ្មែរ បច្ចុប្បន្ននេះមន្ទីរពេទ្យរ៉ូយ៉ាល់កំពុងតែដាក់បញ្ចូលនូវមានមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងនិងអន្តរាគមន៍លើបញ្ហាបេះដូងដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យ

មកពីមន្ទីរពេទ្យវេជ្ជសាស្រ្តនៃមន្ទីរពេទ្យបាងកកនៅប្រទេសថៃ។

 មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញក៏មានគម្រោងបង្កើតអង្គភាពវះកាត់បេះដូងដែលមានជំនាញខ្ពស់និងគ្លីនិកបេះដូងដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុតជាមួយ

នឹងការប្តេជ្ញាចិត្តដើម្បីធានាថាការថែរក្សាសុខភាពដល់អ្នកជំងឺគ្រប់វ័យទាំងអស់។ សកម្មភាពទាំងនេះហើយដែលបង្ហាញពីបច្ចេកវិទ្យាវេជ្ជសាស្រ្តឈានមុនគេដែលធ្វើអោយមន្ទីរពេទ្យរ៉ូយ៉ាល់ក្លាយជាមន្ទីរពេទ្យដែលជាទីទុកចិត្តបំផុតនៅពេលមានបញ្ហាសុខភាពកើតឡើង។ 

បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនិងជំងឹកូវីដ-១៩ស្តីពីការកែរសម្រួលវិធានការសុខាភិបាលសម្រាប់មន្ត្រីការទូត ថ្នាក់ដឹកនាំក៏បានជ្រើសរើសយកមន្ទីរពេទ្យរ៉ូយ៉ាល់ដើម្បីអោយមន្តី្រការទូតសម្រាប់សម្រាកព្យាបាលជំងឺដែលកាចសាហាវនេះដែរ។ វាបញ្ជាក់អោយឃើញពីទំនុកចិត្តពីថ្នាក់ដឹកនាំមកកាន់មន្ទីរពេទ្យឯកជនមួយនេះដែលជាកិត្តិយសធំមួយសម្រាប់មន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញការមានវត្តមានរបស់មន្ទីរពេទ្យឯកជនដែលមានជំនាញច្បាស់លាស់និងពូកែមួយនេះពិតជាមានផលប្រយោជន៏ច្រើនគួរសម

សម្រាប់ប្រជាជនយើងដោយមិនចាំបាច់ចេញទៅក្រៅស្រុកដើម្បីព្យាបាលជំងឺដែលនាំអោយខាតលុយច្រើនទៀតនោះឡើយ ប៉ុន្តែយ៉ាងណាមិញបើសិនជាមន្ទីរពេទ្យខ្មែរយើងអាចធ្វើបានដូចមន្ទីរពេទ្យអន្តរជាតិមួយនេះគឺពិតជាល្អសម្រាប់ជាតិយើងទាំងមូលផងដែរ៕

អត្ថបទដោយ៖អឿ ស្រីហួយ

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1463

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 27 2025
អ្នកដឹកនាំអស្ចារ្យធ្វើរឿងនេះ នាំបុគ្គលិកខំធ្វើការ ហើយមិនស្រ្តេសនោះទេ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia