កុមារ
ប្រយ័ត្ន! នេះជារោគសញ្ញាដាច់សរសៃឈា.មខួរក្បាលក្មេងស្រីអាយុ ៨ឆ្នាំ ឪពុកម្តាយត្រូវដឹង
Tror Sopheap
July 17 2025
1.2 K views

ពេលខ្លះយើងគិតថា ការដាច់សរសៃឈាមមានតែចំពោះមនុស្សធំ និងមនុស្សចាស់តែប៉ុណ្ណោះ ប៉ុន្តែឪពុកម្តាយគួរតែមានការប្រុងប្រយ័ត្នចំពោះកូនរបស់ខ្លួន កុំឱ្យមានអារម្មណ៍ស្តាយក្រោយ។ មានក្មេងស្រីអាយុ ៨ឆ្នាំនៅវៀតណាម បន្ទាប់ពីងូតទឹករួច ស្រាប់តែប្រកាច់ហើយក៏ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ បានពិនិត្យរកឃើញថា ក្មេងស្រីម្នាក់នេះបានដាច់សរសៃឈាមខួរក្បាល។

តាមលោកវេជ្ជបណ្ឌិត Nguyen Thanh Trung ជាអ្នកជំនាញជំងឺដាច់សរសៃឈាមខួរក្បាលនៅមន្ទីរពេទ្យទូទៅ Phu Tho បានលើកឡើងថា ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលលំហូរឈាមទៅកាន់ខួរក្បាលត្រូវបានស្ទុះដោយសរសៃរួមតូចឬកត្តាខ្លាញ់ក្នុងសរសៃឈាមច្រើន នាំឱ្យលំហូរឈាមមិនអាចបញ្ចូលទៅកាន់កោសិកាខួរក្បាល ក៏ធ្វើកោសិកាខួរក្បាលរងផលប៉ះពាល់ស្លាប់ ឬពិការាងកាយផ្នែកណាមួយផងដែរ។

វេជ្ជបណ្ឌិតបានបន្តថា ការដាច់សរសៃឈាមខួរក្បាលមនុស្សពេញវ័យជារឿយៗ មានសញ្ញាដំបូងធម្មតាយើងអាចសម្គាល់បានយ៉ាងងាយស្រួលដូចជាមាត់វៀក និយាយមិនច្បាស់ និងរាងឈឺក្បាលច្រើនដង។ ប៉ុន្តែចំពោះកុមារមានភាពស្រពិចស្រពិល ប៉ុន្តែសញ្ញាសម្គាល់មួយចំនួនអាចតាមដានមានដូចជា ការប្រកាច់ ការបាត់បង់ស្មារតីរយៈពេលខ្លី និងសកម្មភាពប្លែកៗ។ មានសញ្ញាផ្សេងទៀតដូចជា កុមារចេះតែត្អូញត្អែរពីការឈឺក្បាលច្រើនដងក្នុងមួយថ្ងៃ យំឥតឈប់ឈរអមដោយក្អួត ប្រកាច់សន្លប់ និងមាត់វៀកពេលញ៉ាំអាហារ និងផឹកទឹក។ ហើយក្មេងមិនអាចចាប់របស់របរធម្មតាបានខុសពីធម្មតា ដើរអូសជើងម្ខាង ឬមានសំលេងចម្លែកៗនៅក្នុងក្បាល ហើយមានទឹកមុខឆាប់ប្រែពណ៌ស្វាយនៅពេលធ្វើចលនាដោយខ្លួនឯង។ នេះជាសញ្ញាឪពុកម្តាយត្រូវប្រុងប្រយ័ត្នចំពោះកូនរបស់ខ្លួន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2981

អត្ថបទទាក់ទង

#កុមារ

ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
230 views

#កុមារ

ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
Tror Sopheap
December 7 2025
492 views

#កុមារ

ឪពុកម្តាយគួរចិញ្ចឹមកូនរបៀបនេះ កូនមានសមត្ថភាព គោរពចាស់ទុំ និងរឹងមាំ
Tror Sopheap
December 3 2025
28 views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#កុមារ

វេជ្ជបណ្ឌិត ស៊ឹង សេដ្ឋបុត្ត បញ្ជាក់ថា ការចាក់វ៉ាក់សាំង ៣ដំណាក់កាលនេះ ទើបកូនមានសុខភាពរឹងមាំ
Tror Sopheap
November 30 2025
151 views

#កុមារ

វិធីសាមញ្ញ ៤ ជួយឱ្យខួរក្បាលកូនអ្នករឹងមាំ និងមានការចងចាំល្អជាងមុន
Pov Saru
November 29 2025
282 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
6 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.7 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
Pov Saru
December 7 2025
1 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 8 2025
ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
#អាហារDecember 8 2025
ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
#អាហារDecember 8 2025
អ្នកពិបាក់ចិត្តរឿងធាត់! គ្រាន់តែញ៉ាំអាហារ ៣នេះ ជួយសម្រកគីឡូឆាប់ឃើញផល
#ព័ត៌មានDecember 8 2025
ក្រសួងអប់រំ៖ សិស្សសាលាជាច្រើនត្រូវបានជម្លៀសចេញពីសាលា ខណៈសាលាត្រូវបង្ខំបិទទ្វាភ្លាមៗ បន្ទាប់ពីរងការវាយប្រហារពីភាគីថៃ
#ជំងឺDecember 8 2025
ប្រយ័ត្ន! គ្រូពេទ្យប្រាប់ពីកត្តាធ្វើកើតមេរោគក្នុងក្រពះ និងកត្តាដែលជំរុញឱ្យវាវិវត្តទៅជាមហារីកលឿន
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia