កុមារ
វេជ្ជបណ្ឌិត២រូបបង្ហើបប្រាប់ថា ខ្លួននៅក្មេងកុំប្រឹងផឹកគ្រឿងផ្អែមពេក ប្រយ័ត្នចាស់មិនទាន់ជំងឺរុំខ្លួន

នៅសហរដ្ឋអាមេរិក គេសិក្សារកឃើញថា ក្មេងអាយុក្រោម១៨ឆ្នាំ ប្រមាណ៦៣%កំពុងទទួលទានភេសជ្ជៈផ្អែមលើសលប់ ជាទូទៅភេសជ្ជៈដែលពួកគេទទួលទានគឺ ទឹកផ្លែកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង កាហ្វេដាក់ស្ករច្រើន និងតែដាក់ស្ករច្រើន នេះបើយោងតាមការចុះផ្សាយរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក(CDC)។

ជាមួយគ្នានេះដែរ គេបានសិក្សារកឃើញថា ផលប៉ះពាល់អវិជ្ជមាននៃភេសជ្ជៈផ្អែមបានបង្កឱ្យក្រុមមនុស្សងាយប្រឈមមុខកើតជំងឺទឹកនោមផ្អែម ខូចតម្រងនោម ជំងឺបេះដូង ជំងឺថ្លើម និងបង្កឱ្យឡើងគីឡូ។ បើយោងតាមការចេញផ្សាយរបស់ Cleveland Clinic បានណែនាំថា យុវជនគួរទទួលទានជាតិស្ករមិនឱ្យលើសពី៣៦ក្រាមនៅក្នុងមួយថ្ងៃ។ រីឯយុវតីគម្បីទទួលទានជាតិស្ករមិនឱ្យលើសពី២៥ក្រាមក្នុងមួយថ្ងៃ។

ជាមួយគ្នានេះគេហៈទំព័រ Verywellfit បានលើកឡើងថា ជាទូទៅប្រភេទគ្រឿងកំប៉ុង និងគ្រឿងផ្អែមមានផ្ទុកជាតិស្កររហូតដល់ទៅ ៣៩ក្រាម ដែលស្មើនឹង១០ស្លាបព្រាកាហ្វេឯណោះ ដែលវាជាបរិមាណផ្អែមលើសលប់ ដូច្នេះទើបវាងាយបង្កហានិភ័យឱ្យយុវវ័យកើតជំងឺច្រើនមុខផងដែរ។

បើនិយាយពីទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងវិញគឺ ចូលចិត្តញុំាអាហារ ឬភេសជ្ជៈណាដែលមានរសជាតិផ្អែម ដិត និងហឹរ ដែល​បន្តរហូតមកដល់សតវត្សទី២១នេះ ប្រជាជានខ្មែរនៅតែបន្តវប្បធម៌ចូលចិត្ត ញុំាអាហាររសជាតិផ្អែម ដិត និងហឹរដដែល នេះបើយោងតាមការចុះផ្សាយរបស់ Welthungerhilfe នៅថ្ងៃទី១៨ ខែ០៨ ឆ្នាំ២០១៥។

បើងាកមកមើលក្មេងៗកម្ពុជាវិញក៏មានទម្លាប់ផឹកភេសជ្ជៈផ្អែម អាហារផ្អែម និងរបស់ផ្អែមផងដែរ ដែលជាហេតុបង្កឱ្យពួកគេងាយប្រឈមមុខកើតជំងឺកាច៤គឺ ជំងឺធាត់ ជំងឺបេះដូង ជំងឺខូចតម្រងនោម និងជំងឺទឹកនោមផ្អែមប្រភេទទី២។ បើយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានលើកឡើងរួចមកហើយថា ម្ហូបទាំងអស់ដែលអ្នកតែងតែញុំាដូចជា អាហារសម្បូរជាតិស្ករ ទឹកក្រឡុក ទឹកសេរ៉ូ និងគ្រឿងកំប៉ុងនានា សុទ្ធតែមានជាតិស្ករមិនតិចស្លាបព្រានោះទេ ដែលបែបនឹងសុទ្ធតែជាផ្លូវនាំអ្នកឱ្យកើតជំងឺទឹកនោមផ្អែម កើតរោគធាត់ កើតរោគបេះដូង ហើយកើតរោគស្ត្រេសជាដើម។

នៅក្នុងនោះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង ក៏ធ្លាប់បានបង្ហើបប្រាប់ចាបបៃតងផងដែរថា នៅពេលបុគ្គលណាមួយចូលចិត្តញុំាគ្រឿងកំប៉ុងច្រើននៅវ័យក្មេង វាមិនបញ្ចេញផលលំបាកនៃជំងឺបង្កឱ្យយើងឈឺក្នុងវ័យក្មេងនោះទេ ប៉ុន្តែនៅពេលបុគ្គលនោះមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ ប្រាកដណាស់ពួកគេច្បាស់ជាចាប់ផ្ដើមចេញរោគសញ្ញានៃជំងឺមកភ្លាម ដែលមូលហេតុដែលអ្នកត្រូវដឹង។

ជាចុងក្រោយ យើងបានដឹងច្បាស់ហើយថា ប្រជាជនខ្មែរមានវប្បធម៌ចូលចិត្តញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែម ដែលជាហេតុធ្វើឱ្យពួកគេប្រឈមកើតជំងឺធាត់ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។ ដូច្នេះដើម្បីចៀសឱ្យឆ្ងាយពីជំងឺទាំងនេះទៅបាន លុះត្រាតែប្រជាជនខ្មែរយើងផ្អាកញុំាគ្រឿងកំប៉ុង និងគ្រឿងផ្អែម។ ដូច្នេះបើស្រលាញ់ជីវិតរបស់ខ្លួន ចូលអ្នកឈប់ផឹកភេសជ្ជៈផ្អែម ឬកាត់បន្ថយផង។

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

ចង់ប្តូរចរិតកូនពីក្មេងរឹងឱ្យស្តាប់បង្គាប់ ឆ្លាត ឪពុកម្តាយដាច់ខាតត្រូវរឿងនេះសិន
Tror Sopheap
January 15 2025
548 views

#កុមារ

ឪខ្លាកូនខ្លា! ក្បាច់បណ្តុះសមត្ថភាពកូន CR7 ដើរតាមក្តីស្រមៃខ្លួនលើវិស័យបាល់ទាត់
Tror Sopheap
January 13 2025
68 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
378 views

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
434 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
612 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
386 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia