កុមារ
ស្រ្តីមានផ្ទៃពោះចង់គេងស្រួល មិនបង្កប៉ះពាល់កូនក្នុងផ្ទៃ​ គួរគេងតាមរបៀបបែបនេះ
Thida Pet
March 6 2023
8.5 K views

ស្រ្តីពេលមានផ្ទៃពោះ ពិតជាទទួលអារម្មណ៍មួយពិបាកក្នុង ឈរ អង្គុយ ឱន ជាពិសេសគឺពិបាកក្នុងការគេងតែម្ដង ដោយសារពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃរាល់សកម្មភាពទាំងអស់ខាងលើអាចពិបាកក្នុងការធ្វើ។ អ៊ីចឹងម៉ាក់ៗមានដឹងអត់ គួរគេងបែបណាដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ថាស្រួលក្នុងខ្លួនផង មានសុវត្ថិភាពដល់កូនក្នុងផ្ទៃ រួមទាំងមិនប៉ះពាល់ដល់កូននៅក្នុងផ្ទៃដូចគ្នា?

ផ្សារភ្ជាប់និងរបៀបដែលម៉ាក់ៗពពោះគួរដឹង ក្រុមការងារចាបបៃតងចង់ចែករំលែក វិធីគេងខ្លះៗ តាមរយៈចំនួនខែដែលម៉ាក់ៗពពោះ ដើម្បីឱ្យការគេងមានប្រសិទ្ធភាព រួមទាំងមានសុវត្ថិភាពដល់ទារកនៅក្នុងផ្ទៃកំពុងតែលូតលាស់ ។

១.ពរពោះត្រីមាសទី១៖ ជាធម្មតា​ការពពោះដំបូងរបស់ស្រ្តី ទំហំពោះមិនទាន់ធំនោះទេ ជាហេតុនាំឱ្យស្រ្តីអាចគេងធ្វើចលនាបានដូចធម្មតា មិនមានជាការប៉ះ កល់ពោះដូចការពពោះច្រើនខែបន្ទាប់នោះទេ ។

២.ចាប់ពីត្រីមាសទី២ទៅ៖ កាលណាចូលដល់ត្រីមាសទី២ឡើងទៅហើយស្រ្តីត្រូវប្រុងប្រយ័ត្នជាមួយអាប្បកិរិយា ក្នុងការគេងជាប្រចាំថ្ងៃ ពីព្រោះថា ទំហំពោះចា​ប់ផ្ដើមធំ បើចេះតែគេងរើស គេងពោបតាមចិត្តនោះទេ គឺមានរបៀបគេងត្រឹមត្រូវ ។ តាមរយៈប្រភព whattoexpect បាននិយាយថា ស្រ្ដីអាចគេងផ្អៀងទៅខាងឆ្វេងបាន ។​ការគេងបែបនេះជួយឱ្យលំហូរឈាមនិងសារធាតុចិញ្ចឹមផ្សេងៗ រត់ទៅកាន់សុកដើម្បីចិញ្ចឹមទារកមានតុល្យភាព រួមទាំងជួយធ្វើឱ្យស្រ្តីមិនបង្កជាអាការហើមកដៃ ហើមកជើង។ ដើម្បីជួយឱ្យបានភាពងាយស្រួលក្នុងការគេងផ្អៀង ស្រ្តីអាចយកខ្នើយកល់នៅខាងក្រោយចង្កេះ ឬក៏ពីខាងមុខក្បែរពោះ។

៣.ស្រ្តីគេងឱ្យគ្រប់៖ ម៉ាក់ៗពេលពពោះកូន ត្រូវគេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងគ្រប់គឺជួយដល់ការលូតលាស់របស់កូនក្នុងផ្ទៃបានល្អប្រសើរ ។ មួយវិញទៀតម៉ាក់ៗកុំព្យាយាមស្រ្តេសច្រើន ព្រោះអាចបង្កជាបញ្ហាគេងលែងលក់ បើកាលណាម៉ាក់មានបញ្ហាគេងហើយ សុខភាពអាចទ្រុឌទ្រោម បង្កជាជំងឺលើសឈាមពេលមានគត៌ ទារកខ្សោយការលូតលាស់ (ទម្ងន់ទាប)។

គូសបញ្ជាក់ឱ្យដឹងថាប្រសិនណាម៉ាក់ៗដែលកំពុងតែពពោះ ចង់គេងស្រួលខ្លួន ចង់ដឹងពីរបៀបគេងមិនបង្កជាហេតុគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃ ត្រូវដឹងពីរៀបគេងតាមរយៈពេលនៃការពពោះឱ្យបានត្រឹមត្រូវ និងព្យាយាមគេងរាល់ថ្ងៃឱ្យបានគ្រប់ ចៀសវាង មានបញ្ហាលើសឈាម ទារកខ្វះទម្ងន់ឡើងមក និងព្យាយាមពិនិត្យសុខភាពរាល់ខែឱ្យបានទៀងទាត់៕

អត្ថបទដោយ៖ ប៉ែត ធីតា

3 Safe Positions That Can Help Every Future Mom During Pregnancy

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយប្រយ័ត្ន! នេះជាផលវិបាកសង្រ្គា//.មធ្វើឱ្យកុមារមានរបួ./សផ្លូវចិត្ត និងសុខភាព
Tror Sopheap
December 13 2025
95 views

#កុមារ

ឪពុកម្តាយប្រយ័ត្នផង! នេះជាសញ្ញាធ្លាក់/.ទឹកចិត្តកុមារសម័យសង្រ្គា.//ម
Tror Sopheap
December 9 2025
1.1 K views

#កុមារ

ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
863 views

#កុមារ

ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
Tror Sopheap
December 7 2025
513 views

#កុមារ

ឪពុកម្តាយគួរចិញ្ចឹមកូនរបៀបនេះ កូនមានសមត្ថភាព គោរពចាស់ទុំ និងរឹងមាំ
Tror Sopheap
December 3 2025
185 views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.4 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia