អាហារ
អ្នកលើសទម្ងន់ បើអត់បានញុំាទឹកគ្រប់គ្រាន់ តើនឹងមានបញ្ហាអ្វីកើតឡើងចំពោះរាងកាយ?

ជាទូទៅសម្រាប់ការញុំាទឹករបស់មនុស្សពេញវ័យទូទៅ គេណែនាំឱ្យញុំាទឹកដោយគិតទៅលើទម្ងន់ និងសកម្មប្រចាំថ្ងៃ ប៉ុន្តែបើនិយាយចំពោះអ្នកលើសទម្ងន់វិញ បរិមាណដែលគេបានកំណត់ចំពោះមនុស្សទូទៅមិនត្រូវទៅនឹងរាងកាយរបស់ពួកគាត់ទេ ពីព្រោះរាងកាយរបស់ពួកគាត់លើសនូវកម្រិតជាតិខ្លាញ់ ប្រសិនណាបើញុំាទឹកស្មើរនឹងមនុស្សមានទម្ងន់ទូទៅ វាមិនត្រឹមត្រូវទៅនឹងទម្ងន់របស់ពួកគាត់ឡើយ។

ហើយក្នុងលក្ខខណ្ឌប្រសិនណាបើពួកគាត់មានទម្លាប់ញុំាទឹកតិចជាប្រចាំថ្ងៃបន្ថែមទៀតនោះ ពួកគាត់ងាយនឹងត្រូវប្រឈមមុខជាមួយនឹងបញ្ហាសុខភាពផ្សេងៗរួមមាន៖

១. ជាតិខ្លាញ់នឹងនៅកកកុញ៖ ទឹកមានអត្ថប្រយោជន៍នៅក្នុងការបំបែកនូវសារជាតិខ្លាញ់លើសក្នុងកោសិការាងកាយ។ ហេតុនេះ ប្រសិនណាបើអ្នកលើសគីឡូមិនញុំាទឹកបានគ្រប់គ្រាន់ ឬញុំាទឹកតិចជាប្រចាំថ្ងៃ ខ្លាញ់ក្នុងរាងកាយរបស់គាត់នឹងមិនត្រូវបានកម្ចាត់ចេញឡើយ។

២. កើនឡើងជាតិពុល៖ ទឹកមានសមត្ថភាពពិសេសក្នុងការជួយបន្សាបជាតិពុលនៅគ្រប់ផ្នែកនៃកោសិការាងកាយ បណ្តេញមកក្រៅតាមរយៈការបន្ទោរបង់។ ដូច្នេះ ប្រសិនអ្នកលើសទម្ងន់មិនព្រមញុំាទឹកគ្រប់គ្រាន់ ដោយជ្រើសយកភេសជ្ជៈផ្សេងៗមកផឹកជំនួសជាពិសេសគ្រឿងស្រវឹង នោះរាងកាយរបស់គាត់នឹងត្រូវកើនឡើងជាតិពុលលឿនខ្លាំង ជះផលអាក្រក់ធ្វើឱ្យកោសិការាងកាយតាមផ្នែកងាយប្រឈមនឹងបញ្ហារលាក។

៣. កើនឡើងជាតិស្ករក្នុងឈាម៖ អ្នកលើសទម្ងន់ច្រើនតែនិយមញុំាប្រភេទភេសជ្ជៈផ្អែមៗជំនួសឱ្យទឹក ធ្វើឱ្យរាងកាយប្រឈមមុខធំបំផុតជាមួយនឹងការកើតឡើងជាជាតិស្ករក្នុងឈាម ដោយនេះជាដើមហេតុធ្វើឱ្យប្រឈមមុខនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២។

៤. ទល់លាមកជាប្រចាំ៖ អ្នកលើសទម្ងន់ផឹកទឹកតិច ងាយកើតបញ្ហាចម្បង១ទៀត គឺទល់លាមកជាប្រចាំថ្ងៃ ពិបាកបត់ជើងដោយសារតែ រាងកាយខ្វះជាតិទឹក ប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ ពោះវៀនធ្លាក់ខ្សោយមុខងារ។

៥. ធ្លាក់ខ្សោយប្រព័ន្ធភាពសុំារាងកាយ៖ ញុំាទឹកមិនគ្រប់រាងកាយងាយប្រឈមមុខនឹងបញ្ហាធ្លាក់ខ្សោយមុខងារខ្លាំងណាស់​។ នេះ កើតមានដោយសារតែកត្តាខ្វះជាតិទឹកក្នុងកោសិកា គ្រប់ផ្នែកនៃកោសិកាដំណើរមិនបានល្អ ធ្វើឱ្យអ្នកលើសទម្ងន់ដែលផឹកទឹកតិចច្រើនតែរអ៊ូថា ខ្លួនខ្សោយជាប្រចាំ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
5.5 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.5 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
5.1 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
4.1 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
3.6 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន
#អាហារMarch 12 2026
អ្នកផឹកស្រាពូកែលើកដាច់ៗ មិនយូរទេត្រៀមខ្លួនកើតជំងឺកាច ១នេះ
#ព័ត៌មានMarch 12 2026
ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
#ព័ត៌មានMarch 11 2026
តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#ជំងឺMarch 11 2026
នេះជារបបអាហារអ្នកជំងឺតម្រងនោម ចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia