ចិត្តសាស្ត្រ
មកដឹងពីរបៀបឱបខ្លួនឯង ដើម្បីទទួលបានអត្ថប្រយោជន៍ស្អំចិត្តរបស់អ្នក
Phoak Mary
November 24 2022
227 views

មនុស្សម្នាក់ៗតែងមានភាពឈឺចាប់តាមបែបផែនផ្ទាល់ខ្លួន ជាហេតុត្រូវការការព្យាបាល ក៏ដូចជាបន្ធូរបន្ថយអារម្មណ៍តានតឹងដែលរងទុក្ខនោះ។ហើយថ្ងៃនេះចាបបៃតងនឹងប្រាប់បងប្អូនពីវិធីឱបខ្លួនឯង ដើម្បីស្អំចិត្តរបស់បងប្អូនឱ្យបានធូរស្រាលពីរបួសដែលកំពុងឈឺផ្សារនោះ។

មុននឹងទៅដល់របៀបឱបសូមបងប្អូនមកដឹងពីអត្ថប្រយោជន៍ខ្លះៗនៃការឱបខ្លួនឯងនេះ។តាមការឱ្យដឹងពីគេហទំព័រសុខភាពHealthlineបានប្រាប់ឱ្យដឹងថាការឱបខ្លួនឯងឱ្យណែន អាចជួយ កាត់បន្ថយការឈឺចាប់ បង្កើនចិត្តសណ្ដោសប្រណីលើខ្លួនឯង ស្រលាញ់ខ្លួនឯងជាងមុន ធ្វើឱ្យអ្នកមានអារម្មណ៍ថាសុវត្ថិភាព និងកាត់បន្ថយភាពភ័យខ្លាច ភាពឯកា រំសាយអារម្មណ៍ស្រ្តេស និសសម្ពាធមួយចំនួនផងដែរ។

ចំពោះរបៀបឱប

-អាចយកដៃអ្នកឱបស្មារបស់អ្នកទាំងសងខាង តាមបែបធម្មជាតិ ហើយដាក់ដៃដែលខ្វែងឱបខ្លួនឯងនោះបាននៅលើទ្រូងរបស់អ្នក។ហើយបន្ថែមកម្លាំងដៃឱបបន្តិចដើម្បីទទួលបានអារម្មណ៍កក់ក្ដៅពីទម្ងន់នៃការឱបនោះ។

-អ្នកអាចប្រើអារម្មណ៍ដែលអ្នកចង់បានពីការឱបបែបណាមួយ ហើយអនុវត្តការចង់បានការឱបបែបនោះមកជាមួយខ្លួនឯងវិញ។ធ្វើបែបនេះអារម្មណ៍អ្នកនឹងបានស្ងប់ច្រើន។

-អ្នកក៏អាចប្រើដៃឱ្យសម្រូតចុះឡើងតិចៗលើដៃនិងស្មារបស់ខ្លួន ធ្វើបែបនេះក៏ជួយអារម្មណ៍ឱ្យល្ហែល្ហើយខ្លះដែរ។

-អ្នកអាចឱបបែបនេះឱ្យបានយូរតាមដែលអ្នកធ្វើទៅបាន។

ការឱបខ្លួនឯងស្ដាប់ទៅដូចរាងចម្លែកតែនេះគឺជាវិធីមួយដ៏ល្អសម្រាប់អ្នកពិសេស ដែលកំពុងមានអារម្មណ៍ឯកា ខ្វះភាពកក់ក្ដៅ ព្រួយបារម្ភពីអ្វីមួយ។ស្រលាញ់ខ្លួនឯងថែខ្លួនឯងឱ្យបានច្រើន មិនថាអ្នកអាចធ្វើរឿងតូចតាចតិចតួចអ្វីទេ ឱ្យតែអាចឱ្យខ្លួនឯងរីករាយចូលធ្វើវាទៅ ឱ្យតែអ្នកមានអារម្មណ៍ថាអ្នកចង់បានវា ហើយវាត្រឹមត្រូវមិនបង្កទុក្ខលំបាកឱ្យអ្នកបន្ថែម។

Smiling Pretty Brunette Girl Hugging Herself With Closed Eyes Isolated On  Pink Stock Photo - Download Image Now - iStock

Premium Vector | Self love concept, man hugging herself

Hug yourself Stock Photos, Royalty Free Hug yourself Images | Depositphotos

 អត្ថបទដោយ៖ ភោគ ម៉ារី

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
Tror Sopheap
April 17 2025
148 views

#ចិត្តសាស្ត្រ

៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
Tror Sopheap
April 10 2025
330 views

#ចិត្តសាស្ត្រ

ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ
Tror Sopheap
April 10 2025
733 views

#ចិត្តសាស្ត្រ

នារីអាយុ ២០ឆ្នាំត្រូវមានទម្លាប់បែបនេះ ថែសម្រស់ ជឿជាក់លើខ្លួនឯង លើអនាគត
Tror Sopheap
April 9 2025
567 views

#ចិត្តសាស្ត្រ

លោក ស្ទីវ ចប ម្ចាស់ក្រុមហ៊ុន Apple គិតបែបនេះ ធ្វើការមិនធុញ មិនស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
April 8 2025
138 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ នាំឱ្យអារម្មណ៍របស់អ្នកមានក្តីរីករាយ មានក្តីស្រឡាញ់
Tror Sopheap
April 7 2025
332 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
#ចិត្តសាស្ត្រApril 17 2025
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
#អាហារApril 17 2025
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia