កីឡា
រយលានអត្ថន័យ មួយម៉ាត់យ៉ាងខ្លីពីស្វាមីកីឡាការិនី ស៊ន សៀវម៉ី រំជួលដល់ចិត្តអ្នកគាំទ្រ

ជាជោគជ័យបំផុតរបស់កីឡាការិនី ស៊ន សៀវម៉ី ជូនជាតិមាតុភូមិទាំងមូល ដែលមានឱកាសក្លាយជាវីរការិនីឆ្នើមតំណាងឱ្យមុខមាត់ប្រទេសកម្ពុជា។ រឿងដែលរឹតតែពិសេស លើសពីក្ដីរំភើប គឺភាពជោគជ័យមួយនេះ បានទទួលការសាទរយ៉ាងក្រាស់ក្រៃពីសំណាក់មនុស្សជុំវិញខ្លួន ជាពិសេសមនុស្សជាទីស្រឡាញ់។

តួរយ៉ាង ក្រោយពីកីឡាការិនី ស៊ន សៀវម៉ី បានទទួលជ័យជម្នះលើការប្រកួតប្រភេទកីឡា តៃក្វាន់ដូ ក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយបានផ្ទួលកីឡាការិនីមកពីប្រទេសឡាវ ទទួលបានមេដាយមាសជូនកម្ពុជា អ្នកនាងបានកាន់ទង់ជាតិ រត់សំដៅទៅពរកូនស្រីដោយក្ដីរំភើប។ រូបភាពដ៏មានអត្ថន័យមួយនោះ ហាក់បីដូចជាចង់បង្ហាញឱ្យកូនស្រីឃើញថា “អ្នកម្តាយរូបនេះ ធ្វើបានហើយ លើកមុខមាត់គ្រួសារបានហើយ បើកបង្ហាញពីមុខមាត់ប្រទេសជាតិទាំងមូលទៅកាន់ពិភពលោកបានហើយ”។

ផ្សារភ្ជាប់ជាមួយក្ដីរំភើបនេះ ស្វាមីរបស់អ្នកនាង ស៊ន សៀវម៉ី បានបង្ហើរសារខ្លីក្នុងគណនីផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពដែលភរិយាឱបកូនស្រី ថា “សង្ឃឹមថារូបភាពនេះអាចទុកជាការចងចាំមួយសម្រាប់កូន អ្នកម្ដាយរបស់កូនជាមោទនភាពសម្រាប់ប្រទេសជាតិនិងកិត្ដិយសណាស់សម្រាប់ក្រុមគ្រួសាររបស់យើង។ ទោះលំបាក ឈឺចាប់ នឿយហត់ប៉ុនណាក៏គាត់តស៊ូមិនឈប់និងមិនដែលរអ៊ូឡើយ ចឹងបើថ្ងៃក្រោយពេលដែរកូនលំបាកបំផុត កូនត្រូវតែរឹងមាំងដូចម្ដាយរបស់កូន។ អបអរសាទរអូនសម្រាប់ជ័យជំនះមួយនេះ រីករាយទិវាម្ដាយពិភពលោក”។

សារយ៉ាងខ្លីតែរយលានអត្ថន័យមួយនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនពិតជារំជួលចិត្ត និងរំភើបចិត្តជំនួស វីវការិនី ស៊ន សៀម៉ី ណាស់។ កាលពី២ថ្ងៃ មុនការប្រកួតមកដល់ ស្វាមី របស់អ្នកនាង ក៏បានសរសេរសារលើកទឹកចិត្តភរិយាផងដែរថា “សល់តែ២ថ្ងៃទៀតទេ ជាថ្ងៃដែរគាត់ត្រូវឡើងប្រកួតយកមេដៃហើយក៏ជាថ្ងៃដែរខ្ញុំនិងគ្រួសារមានមោទនភាពបំផុត។ គាត់លំបាកហើយដែរខិតខំខ្លាំងណាស់ដើម្បីយកកិត្ដិយសជូនជាតិ ទាំងដែរជើងធ្លាប់មានរបួសធន់ធ្ងរហើយក៏នៅតែព្យាយាមហាត់ព្រឹក ថ្ងៃ គាត់នៅតែបន្ដ។”

នេះស្តែងឱ្យឃើញថា កម្លាំងចិត្ត ការលើកទឹក ការគាំទ្រពីមនុស្សដែលខ្លួនស្រឡាញ់ វាពិតជាកត្តាលីករដ៏ធំមួយ ដែលអាចធ្វើឱ្យដៃគូអាចសម្រេចក្ដីស្រមៃរបស់ខ្លួនបាន។ ចូរធ្វើជាកម្លាំងចិត្ត ជាអ្នកគាំទ្រ ជាមិត្ត ជាអ្នកប្រឹក្សាដល់ដៃគូទៅវិញទៅមកនោះ អ្នកនឹងអាចកាន់ដៃគ្នាសម្រេចគោលដៅរួមមួយបាន៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
342 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
233 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
138 views

#កីឡា

អស្ចារ្យមែន! គ្រាន់តែដើរពេលព្រឹក អ្នកទទួលអត្ថប្រយោជន៍ ៣នេះ កែលម្អជីវិត
Tror Sopheap
October 7 2024
200 views

#កីឡា

ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
Tror Sopheap
October 6 2024
189 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
251 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
646 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
518 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
485 views
អត្ថបទថ្មីៗ
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia