កីឡា
អស្ចារ្យមែន! គ្រាន់តែដើរពេលព្រឹក អ្នកទទួលអត្ថប្រយោជន៍ ៣នេះ កែលម្អជីវិត
Tror Sopheap
October 7 2024
209 views

ការដើរ ជាលំហាត់ប្រាណមួយងាយស្រួលបំផុត មនុស្សភាគច្រើនអាចធ្វើវាបានគ្រប់គ្នា។ ការដើរពិតជាមានអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក មិនគួរឱ្យជឿ ពេលអ្នកធ្វើវាជាប្រចាំថ្ងៃ ការដើរនេះជាផ្នែកមួយនៃការកម្សាន្តអារម្មណ៍ផងដែរ។ នេះជាអត្ថប្រយោជន៍ទាំង ៣នេះពេលអ្នកដើរពេលព្រឹក៖

១. បង្កើនការផ្តោតអារម្មណ៍៖ មានភស្តុតាងបញ្ជាក់ថា ការដើរយ៉ាងលឿននៅពេលព្រឹកអាចធ្វើឱ្យសុខភាពខួរក្បាល និងជំនាញការគិតរបស់អ្នកអាចអារម្មណ៍ផ្តោតលើគំនិតបានល្អប្រសើរឡើង។ ហើយការដើរនេះក៏ជួយបង្កើនការចងចាំ ការយល់ដឹង ការរៀនសូត្រ និងការអានផ្នែកខួរក្បាល។ ហើយវាជួយកាត់បន្ថយហានិភ័យនៃការចុះខ្សោយខួរក្បាល ឬកាត់បន្ថយការយល់ដឹងរបស់អ្នក។ តាមការសិក្សាក៏បានបង្ហាញថា ការដើរពេលព្រឹកអាចការពារការថយចុះការចងចាំទាក់ទងនឹងអាយុថែមទៀត។

២. បំបាត់ភាពតានតឹង និងផ្តល់ថាមពល៖ ការដើរត្រឹមតែ ៣០ នាទីនៅពេលព្រឹក ជួយបំពេញរាងកាយរបស់អ្នកជាមួយនឹងថាមពលដែលអ្នកត្រូវការប្រើពេញមួយថ្ងៃជួយអ្នកប្រឆាំងនឹងបញ្ហាស្ត្រេស និងការធ្លាក់ទឹកចិត្តយ៉ាងល្អបំផុត។ ពីព្រោះវាធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមពីរាងកាយទៅកាន់ខួរក្បាល។  យោងតាមការសិក្សាឆ្នាំ ២០១៨ ការដើរពេលព្រឹកជួយជម្រះអរម៉ូន cortisol ជាអរម៉ូនស្ត្រេស ឱ្យអារម្មណ៍ស្ងប់និងរីករាយ។ អ្នកគួរតែសាកល្បងដើរក្នុងបរិយាកាសធម្មជាតិដូចជា ឧទ្យាន សួនច្បារ និងកន្លែងបៃតង ដើម្បីបំបាត់អារម្មណ៍តានតឹង។

៣. ជួយសម្រកទម្ងន់បន្ថែម៖ យើងភាគច្រើនចំណាយពេលការងារនឹងតុ ការធ្វើបែបនេះក៏ធ្វើឱ្យអ្នកឡើងគីឡូលឿន។ ការដើរជារៀងរាល់ថ្ងៃនៅពេលព្រឹកជួយអ្នកដុតកាឡូរី និងកាត់បន្ថយហានិភ័យនៃការឡើងគីឡូ។ ការធ្វើលំហាត់ប្រាណបែរដើរនេះគិតជាកម្រិតមធ្យមជួយអ្នកក្នុងការដុតកំដៅរហូតដល់ ១០០ កាឡូរីក្នុងមួយម៉ាយ នេះជាមូលហេតុឱ្យអ្នកស្រកគីឡូមានរាងស្អាត។ ហើយពេលព្រឹកគ្រាន់តែញ៉ាំអាហារផ្លែប៉ោម បន្ថែ និងពងទាបន្ថែមនោះ គីឡូរបស់អ្នកស្រកយ៉ាងពិតប្រាកដ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia