មនុស្សយើងតែងមើលរំលងសុខភាព ពេលឈឺ ឬមានជំងឺ បានភ្ញាក់ខ្លួនថា សុខភាពជារឿងសំខាន់។ តាមគេហទំព័រសុខភាព Bluezones ចុះផ្សាយថា លោក Dan Buettner ជាអ្នកវិទូសាស្រ្តអាយុវែងបញ្ជាក់ថា បើអ្នកចង់ឱ្យការរស់នៅចម្រើនអាយុវែង និងការពារពីជំងឺនៅលើវិថីជីវិត អ្នកទទួលការបរិភោគអាហារបែបសុខភាពល្អ និងចលនាផ្នែករាងកាយ។” ព្រោះនេះជារូបមន្តអាយុវែងតំបន់ខៀវតែងធ្វើជាប្រចាំជីវិត។
យោងតាមការឱ្យប្រភពដដែលបានឱ្យដឹងថា ត្រឹមតែសកម្មភាពមិនមែនជាថ្នាំល្អសម្រាប់សុខភាពទេ។ អ្នកត្រូវមានផ្នែកម្ខាងនៃកាក់របបអាហារមួយទៀត។ របបអាហារមានគុណភាពខ្ពស់មានបន្លែ និងផ្លែឈើយ៉ាងហោចណាស់ញ៉ាំ ៤ដងក្នុងមួយថ្ងៃ។ ហើយបន្ថយសាច់កែច្នៃញ៉ាំឱ្យតិចជាង ២ដងក្នុងមួយសប្តាហ៍។
តើអ្នកគួរញ៉ាំត្រីទេ? បណ្តាញសង្គម Facebooks លើ Blue Zones បានចុះផ្សាយថា នៅតំបន់ពណ៌ខៀវភាគច្រើន ពួកគេតែងញ៉ាំត្រី បីដង ឬច្រើនដងក្នុងមួយសប្តាហ៍។ ព្រោះត្រីក្នុងតំបន់ពណ៌ខៀវភាគច្រើនមានតម្លៃថោកសមរម្យ និងមានសារធាតុចិញ្ចឹមសុខភាពខ្ពស់។
នៅពេលយើងធ្វើសកម្មភាពរាងកាយ រួមបញ្ចូលគ្នានៃរបបអាហារ ជាការកាត់បន្ថយហានិភ័យទាបបំផុតចំពោះជំងឺច្រើនមុខ។ មានវេជ្ជបណ្ឌិតឯកទេសខាងជំងឺបេះដូង និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យ Harvard លោកវេជ្ជបណ្ឌិត Anthony Rosenzweig បានធ្វើការសន្និដ្ឋានថា “ការមានសុខភាពល្អ និងកាត់បន្ថយជំងឺបេះដូង យើងត្រូវឱ្យរាងកាយ និងទម្ងន់មានតុល្យភាពនឹងគ្នា។ ហើយយើងគួរធ្វើលំហាត់ប្រាណ ដើម្បីរក្សាទម្ងន់នេះ(កាត់ខ្លាញ់អាក្រក់) និងធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ។”
តាមតំបន់ Blue Zone ផ្តល់តម្លៃដល់សហគមន៍ និងចំណាយពេលច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ដែលជាកត្តាមួយដែលអ្នកស្រាវជ្រាវជឿថាអាចរក្សាមនុស្សទាំងនេះឱ្យរស់នៅបានយូរ និងមានសុខភាពល្អ ។ ដូចជានៅទីក្រុង Sardinia ប្រទេសអ៊ីតាលី នៅនីកូយ៉ា ប្រទេសកូស្តារីកា ពួកគេតែងតែចែករំលែកអាហារនិងស្រាល្អៗជួយសុខភាពជាមួយគ្នា៕ អត្ថបទដោយ៖ ទ្រ សុភាព