បើយោងតាមប្រភព Nspirement ពាក្យទូន្មានរបស់ឪពុកម្ដាយចិន ដែលតែងតែណែនាំបង្ហាត់បង្រៀនកូនរបស់ពួកគេឱ្យចងចាំនូវរឿងទាំង០៨ រាល់ពេលដែលកូនៗរបស់ពួកគេចេញទៅក្រោមផ្ទះមិនត្រូវធ្វើរួមមាន៖
-ពាក្យទូន្មានទី០១៖ កូនត្រូវចងចាំថា កុំនិយាយពីចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់មិត្តភក្ភិនៅមុខមហាជនទូទៅ ពីព្រោះវាជាមុខមាត់ និងកិត្តិយសរបស់គេ។ មួយវិញទៀត កូនក៏មិនត្រូវបង្ហាញ ឬអួតពីចំណុចខ្លាំងរបស់ខ្លួននៅមុខអ្នកដទៃដែរ។
-ពាក្យទូន្មានទី០២៖ កូនត្រូវចងចាំថា ហាមដាច់ខាតមិនត្រូវនិយាយរាល់បញ្ហាគ្រួសាររបស់ខ្លួនប្រាប់អ្នកដទៃ ពីព្រោះវាជាបញ្ហាគ្រួសាររបស់យើង យើងត្រូវដោះស្រាយ មិនចាំបាច់ទៅរំខានសាច់ដទៃឡើយ។
-ពាក្យទូន្មានទី០៣៖ កូនត្រូវចងចាំថា មុននឹងនិយាយរឿងអ្វីមួយ កូនត្រូវគិតឱ្យបាន២ដងសិន។ មួយទៀតកូនត្រូវប្រយ័ត្នណា កូនមិនត្រូវនិយាយពាក្យសរសើរចំពោះអ្នកកំពុងតែមានអារម្មណ៍មិនល្អ ពីព្រោះថាអាចធ្វើឱ្យគេគិតថាយើងនិយាយឌឺដងគេ។
-ពាក្យទូន្មានទី០៤៖ កូនត្រូវចងចាំថា មិត្តភាពពិតជាសំខាន់សម្រាប់កូនៗ ប៉ុន្តែកូនមិនអាចដឹងទេថា មិត្តភាពកូននឹងបាត់បង់នៅថ្ងៃណាមួយនោះទេ។ ប្រសិនបើមិត្តភាពរបស់កូនបែកបាក់ ចូរកូនកុំនិយាយដើមអាក្រក់ៗពីទំនាក់ទំនងរបស់មិត្តកូន។ ពីព្រោះថា កូនមិនមែនជាមនុស្សធននឹងទេ កូនជាមនុស្សល្អសម្រាប់សង្គមជាតិ។
-ពាក្យទូន្មានទី០៥៖ កូនត្រូវចងចាំថា កុំយករឿងចេញលុយមកលែងសើចជាមួយមិត្តភក្ភិនៅចំពោះមុខមហាជនទូទៅ ពីព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។ មនុស្សគ្រប់តែងទុកកិតិ្តយសរបស់ខ្លួនសំខាន់ អ៊ីចឹងកូនកុំលេងសើចឱ្យសោះ។
-ពាក្យទូន្មានទី០៦៖ កូនត្រូវចងចាំថា កូនមិនត្រូវមើលងាយ ឬសើចចំអកចំពោះអ្នកសុំទាននោះទេ។ គ្មានរឿងអ្វីត្រូវសើចចំអកគេនោះទេ អ្នកសុំទានក៏ជាមនុស្សដូចគ្នា អ៊ីចឹងចូរកូនព្យាយាមប្រឹងប្រែងឱ្យលត់ដំខ្លួនឱ្យបានខ្លាំង។
-ពាក្យទូន្មានទី០៧៖ កូនត្រូវចងចាំថា កូនមិនត្រូវយកផលប្រយោជន៍របស់នរណាម្នាក់មកលេងសើច ឬដោះដូរតាមផ្សារឡើយ។ ផលប្រយោជន៍របស់គេជារឿងរបស់គេ ផលប្រយោជន៍របស់កូនជារឿងរបស់កូន ចូរកូនខំរកតែរបស់ខ្លួនបានហើយ។
-ពាក្យទូន្មានទី០៨៖ កូនត្រូវចងចាំថា រាល់ការធ្វើល្អចំពោះនរណាម្នាក់ ចូរកូនកុំទាមទារការតបស្នងពីគេវិញអី។ ចូរកូនជួយគេដោយពេញចិត្ត មិនត្រូវមានគំនិតចង់បានការតបស្នងពីគេវិញនោះទេ។ បើកូនជួយគេហើយកូនសប្បាយចិត្ត វាជាអំពើល្អរបស់កូនហើយ។
អត្ថបទដោយ៖Daddy_Rath