អាហារ
រឿងគួរតែដឹង! ក្រុមវីតាមីនខ្លឹមៗក្នុងអាហារចាំបាច់ចំពោះសុខភាព ដែលមនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍

តើមានមនុស្សប៉ុន្មាននាក់ដែលដឹងថា វីតាមីនល្អសម្រាប់សុខភាពរាងកាយនោះ? ជាចម្លើយ គឺមិនតិចនោះទេអ្នកដែលដឹង ប៉ុន្តែអ្វីដែលមនុស្សមួយចំនួនធំមិនដឹងនោះគឺថា តើតួនាទីនៃប្រភេទវីតាមីននីមួយៗមានប្រយោជន៍ជួយទ្រទ្រង់រាងកាយទាំងមូលបានយ៉ាងដូចម្តេចខ្លះ?

ដូច្នេះហើយថ្ងៃនេះផងដែរ ក្រុមការងារចាបបៃតង សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកដឹងពីអត្ថប្រយោជន៍នីមួយៗរបស់វីតាមីន៤ប្រភេទដែលចាំបាច់នៅក្នុងរាងកាយ ដោយដកស្រង់ផ្អែកតាមប្រភព healthnavigatororg

១. វីតាមីន អឺ (E) ៖ វីតាមីន អឺ ជាប្រភេទសារធាតុអុកស៊ីតកម្ម ការពារកោសិកាឈាមក្រហម កោសិកាសាច់ដុំ ខណៈដែលជាទូទៅសម្រាប់អ្នកខ្វះវីតាមីន អឺ គឺងាយប្រឈមនឹងភាពស្លេកស្លាំង បែកគ្រាប់ឈាម​​​ និងមានហានិភ័យនៃការគ្មានកូន។ ជាទូទៅ ចំពោះបុរសត្រូវការវីតាមីនអឺ១០មីលីក្រាមក្នុងមួយថ្ងៃ ចំណែកស្រ្តីត្រូវការ៧ក្រាម​​។ ជាមួយគ្នានេះ វីតាមីនអឺ ភាគច្រើនត្រូវបានគេរកឃើញមាននៅក្នុងគ្រឿងសមុទ្រ និងបន្លែផ្សេងៗ។

២. វីតាមីន ដេ (D) ៖ វីតាមីន ដេ មានតួនាទីជួយដល់សុខភាពឆ្អឹងធ្វើឱ្យឆ្អឹងរឹងមាំ ជួយដល់សាច់ដុំ។ ផ្អែកតាមរយៈការសិក្សាមួយបានបង្ហាញឱ្យឃើញថា ជាទូទៅប្រហែល ៥% នៃមនុស្សពេញវ័យនៅក្នុងប្រទេសនូវែលសេឡង់ កំពុងជួយបញ្ហាខ្វះវីតាមីន Dនៅក្នុងខ្លួន។ ហើយក្រុមបុគ្គលទាំងនោះ ជាញឹកញាប់ច្រើនជួបប្រទះនឹង អាការរមួលក្រពើ ឈឺចាប់សាច់ដុំ​ ឆ្អឹងទន់ខ្សោយងាយនឹងបាក់បែកពេលប៉ះទង្គិចនឹងអ្វីមួយ។ ចំពោះវីតាមីននេះបានមកពី ពន្លឺព្រះអាទិត្យ និងមាននៅក្នុងអាហារផ្សេងៗទៀតដូចជា ត្រី ស៊ុត សាច់ ថ្លើម...ជាដើម។

៣. វីតាមីន ស៊ី (C) ៖ សារធាតុវីតាមីន ស៊ី មានតួនាតីជួយបង្កើនសមត្ថភាពឆ្អឹង សរសៃប្រសាទ បង្កើនកូឡាជែន ពង្រឹងសុខភាពមាត់ធ្មេញ ឆ្អឹងខ្ចី សរសៃតភ្ជាប់រក្សាភាពធន់នឹងការឆ្លងមេរោគ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគិតថា មានសារៈសំខាន់ក្នុងដំណើរការប្រឆាំងមហារីក ប្រឆាំងភាពចាស់ និងជួយស្រូបយកជាតិដែក និងទង់ដែងផងដែរ។ វីតាមីននេះ មានភាគច្រើននៅក្នុងផ្លែឈើ ដូចជាផ្លែក្រូច​ ត្របែក ស្រ្តបឺរី​ ស្ពៃខ្មៅ​ ដំឡូងបារាំង ឪឡឹក...។

៤. វីតាមីនកា (K) ៖ សារៈសំខាន់នៃប្រភេទវីតាមីន កា ជួយដោះស្រាយបញ្ហាជំងឺឱ្យជាសះស្បើយលឿន និងបង្ការការកកឈាមកម្រិតធម្មតា។ ចំពោះវីតាមីននេះ ច្រើនមានក្នុងបន្លែ​ដូចជា ខាត់ណា គ្រាប់ធញ្ញជាតិ ទឹកដោះគោ ប្រេងបន្លែ។

៥. វីតាមីនបេ១២ (B12) ៖ អត្ថប្រយោជន៍នៃវីតាមីនបេ១២ គឺចាំបាច់សម្រាប់ការផលិត DNA និងដំណើរសម្រួលដល់ដំណើរការឈាមរត់ និងពង្រឹងសុខភាពខួរក្បាល។ ​ចំពោះអាហារមានវីតាមីនបេ១២មាននៅក្នុងអាហារដូចជា សាច់ ជាពិសេសថ្លើម ត្រី អាហារសមុទ្រ ស៊ុត ផលិតផលទឹកដោះគោ និងទឹកសណ្តែក៕


អត្ថបទដោយ៖ ​ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia