កុមារ
អ្នកចិត្តវិទ្យាថា៖ កុំមើលងាយរឿងតូចៗ នេះឱ្យសោះ នាំឱ្យប្តីប្រពន្ធមានវិបត្តិផ្លូវចិត្ត
Tror Sopheap
August 10 2022
389 views

និយាយទៅរឿងប្តីប្រពន្ធរស់នៅជាមួយគ្នា នាំឱ្យមានវិបត្តិផ្លូវចិត្តនោះ គឺចាប់ផ្តើមចេញពីរឿងតូចៗ និងការមិនស្តាប់គ្នា។ បើអ្នកមិនចាប់អារម្មណ៍ និងមិនព្យាយាមដោះស្រាយទេ វានឹងក្លាយជាជំងឺមហារីកផ្លូវចិត្តរវាងប្តីនិងប្រពន្ធមិនខានទេ។ ដើម្បីបញ្ជាក់ឱ្យបានច្បាស់នោះ ខ្ញុំសុំលើករឿងជីវិតពិតរបស់ប្រធានាធិបតីអាមេរិកម្នាក់ គឺ អាប្រាហាម លិងខូលន៍ ដែលទ្រាំរស់នៅជាមួយភរិយាគ្រាំចិត្តអស់ពេល ២៣ឆ្នាំឯណោះ។

លោក Dale Carnegie ជាចិត្តវិទ្យាបាននិពន្ធសាច់រឿងគ្រួសាររបស់លោក អាប្រាហាម លិងខូលន៍ ថា រយៈពេល ២៣ឆ្នាំចុងក្រោយជីវិតលោក គឺជីវិតរស់នៅក្នុងការគ្រាំគ្រាផ្លូវចិត្ត និងគ្មានក្តីសុខនោះទេ។ ដោយសារតែប្រពន្ធរបស់គាត់តែងស្តីបន្ទោស រអ៊ូរទាំ និងរិះគន់លោក លិងខូលន៍ថា ជាមនុស្សខ្នងគម ដំណើរមិនសមសួន ពេលទៅណាម្តងៗ ធ្វើយោកៗ លើកជើងខ្ពស់ៗ ធ្វើអ្វីក៏មិនទំនង ហើយប្រពន្ធធ្វើត្រាប់តាមកាយវិការលិងខូលន៍ ដើម្បីចំអកឡកឡឺយថែមទៀត។ ប្រពន្ធគាត់រអ៊ូពីស្លឹកត្រចៀកធំៗ​ មានច្រមុះវៀច បបូរមាត់ធ្លាក់ កាយវិការដូចមនុស្សប្រគ្រីវ ដៃ ជើងធំៗ និងក្បាលតូចជ្រុលពេកជាដើម។

លើសពីនេះ នៅពេលព្រឹកមួយ លិងខូលន៍ និងភរិយាកំពុងតែបរិភោគអាហារពេលព្រឹកជាមួយគ្នា ស្រាប់តែគាត់ធ្វើឲ្យភរិយាខឹងច្រឡោត តែរឿងនោះគ្មាននរណាចាំបានថា ជារឿងអ្វីនោះទេ គ្រាន់តែដឹងថា ភរិយារបស់គាត់ខឹងច្រឡោត ក៏ជះកាហ្វេក្ដៅដាក់ចំពីមុខលោក លឹងខូលន៍ រួមទាំងមានមនុស្សជាច្រើននៅទីនោះ។ គាត់មានអារម្មណ៍ខ្មាស់អៀន... រហូតម្ចាស់ផ្ទះជួលយកកន្សែងពោះគោជ្រលក់ទឹកមកជូតមុខ និងសម្លៀកបំពាក់ឱ្យ។

នេះគ្រាន់តែជារឿងមួយ បញ្ជាក់ដល់យើងទាំងអស់គ្នាដឹងថា បើជីវិតប្តីប្រពន្ធ ចេះតែចាប់កំហុសគ្នា ចេះតែបន្ទោសដៀលត្មះគ្នា ចេះរអ៊ូរទាំសន្សំរឿងតូចៗ ដាក់គ្នា វាធ្វើឱ្យអាពាហ៍ពិពាហ៍គូស្នេហ៍ចាប់ផ្តើមអស់ក្តីស្រឡាញ់ និងក៏អានឈានជើងដល់ការលែងលះគ្នាផងដែរ។ ហើយប្តីប្រពន្ធចាប់ផ្តើមផ្លាស់ប្តូរមនោសញ្ចេតនា និងអាកប្បកិរិយាដែលធ្លាប់ស្រឡាញ់គ្នា ក៏បាត់បង់ដែរ។ ហេតុនេះ បើលោកអ្នកចង់រក្សាជីវិតគ្រួសារឱ្យមានសុភមង្គលនោះអ្នកត្រូវគោរពគោលការណ៍មួយនេះ កុំធ្វើជាមនុស្សរអ៊ូរទាំ សន្សំរឿង ត្រូវចេះស្តាប់គ្នាដោយការបើកចិត្ត៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3173

អត្ថបទទាក់ទង

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
363 views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
110 views

#កុមារ

មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
Tror Sopheap
March 27 2026
373 views

#កុមារ

ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ
Tror Sopheap
March 26 2026
598 views

#កុមារ

ឪពុកម្តាយធ្វើរឿង ១នេះ ដាំបណ្តុះផ្លូវចិត្តកូនកុំឱ្យភ័យខ្លាចច្រើន
Tror Sopheap
March 26 2026
294 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
2.6 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.1 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
363 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
335 views

#កុមារ

៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
Tror Sopheap
April 2 2026
110 views
អត្ថបទថ្មីៗ
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព
#អត្ថបទ PRApril 2 2026
Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia