កន្លងមកជឿថាបងប្អូនភាគច្រើនតែងតែឮជំងឺខ្សោយតម្រងនោម ខូចតម្រងនោម ប៉ុន្តែមិនសូវមានអ្នកដឹងទេថាតម្រងនោមក៏មានគីសដែរ។ តាមពិតទៅ ជំងឺគីសតម្រងនោមនេះជាជំងឺមួយដែលធ្ងន់ធ្ងរពីព្រោះវាមិនបង្ហាញអាការឬធ្វើទុក្ខទៅលើរាងកាយខ្លាំងភ្លាមៗនោះទេ។ យ៉ាងហោចណាស់មេរោគគីសវាសម្ងំនៅក្នុងតម្រងនោម២០ទៅ៣០ឆ្នាំទើបបញ្ចញរោគសញ្ញា ទម្រាំតែដឹងគឺធ្ងន់ធ្ងរហើយ។
ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ kidney.org បានបញ្ជាក់ថា ដុំគីសតម្រងនោម ឬជំងឺក្រលៀន Polycystic (PKD) គឺជាជំងឺតំណពូជ ឬកើតមកពីការថែទាំសុខភាពតម្រងនោមមិនបានល្អ ដែលមានកើតជាដុំគីសវិវត្តនៅក្នុងតម្រងនោម បណ្តាលឱ្យតម្រងនោមរីកធំ។ ការមានដុំគីសច្រើន ឬដុំគីសធំ អាច បំផ្លាញតម្រងនោមស្ទើរតែទាំងស្រុង និងអាចបណ្តាលឱ្យមានដុំសាច់ដុះនៅក្នុងថ្លើម និងកន្លែងផ្សេងទៀតនៅក្នុងពោះ។
បន្ថែមពីលើនេះទៀត ជំងឺគីសតម្រងនោមវាមិនត្រឹមតែបំផ្លាញមុខងារតម្រងនោមតែប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យកើតជាដុំគីសទៅលើសរីរាង្គផ្សេងៗ។ ត្បិតថា ជំងឺដុំគីសតម្រងនោមសម្ងំនៅក្នុងខ្លួន៣០ឆ្នាំទើបបញ្ចេញអាការ ប៉ុន្តែទាំងនេះជាសញ្ញាបញ្ជាក់ថាអ្នកអាចនឹងកំពុងមានគីសក្នុងតម្រងនោមដំណាក់កាលដំបូង ឆាប់ត្រួតពិនិត្យ៖
-ឈឺខ្នងផ្នែកខាងក្រោម ឬឈឺខ្នងតែមួយចំហៀង
-សម្ពាធឈាមខ្ពស់
-មានឈាមនៅក្នុងទឹកនោម
-អារម្មណ៍នៃភាពពេញលេញនៅក្នុងពោះរបស់អ្នក។
-ទំហំពោះចាប់ផ្តើមរីកខុសប្រក្រតី ដោយសារតែតម្រងនោមរីកធំ
-ឈឺក្បាល
-ជួបបញ្ហាគ្រួសក្នុងតម្រងនោម និងបង្កជាអាការផ្សេងៗ
-ខ្សោយតម្រងនោម
-ឆ្លងមេរោគលើផ្លូវទឹកនោម ឬតម្រងនោម...។
ផលវិបាករបស់ជំងឺគីសតម្រងនោមនេះគឺជាជំងឺឆ្លងតាមរយៈហ្សែន មានន័យថាប្រសិនជាឪពុកឬម្តាយដែលមានកើតជំងឺគីសក្នុងតម្រងនោមនេះ វានឹងឆ្លងទៅដល់កូន ធ្វើឱ្យទារកដែលកើតមកផ្ទុកជំងឺគីសតម្រងនោមតាំងពីកំណើត។
ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ថែទាំតម្រងនោម កុំប្រហែល បើមានអាការសង្ស័យដូចដែលបានរៀបរាប់ខាងល់សូមប្រញាប់ពិនិត្យឬពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ពីព្រោះវាអាចជាដំណោះស្រាយមួយដែលជួយឱ្យអ្នកបានដឹងពីស្ថានភាពជំងឺទាន់ពេល បានព្យាបាលមុនពេលឈានដល់ដំណាក់កាលធ្ងន់ធ្ងរ៕
អត្ថបទដោយ៖ មឿន គន្ធា