មហារីកលំពែងនៅក្នុងជាលិកានៃលំពែងរបស់អ្នកដែលជាសរីរាង្គមួយនៅក្នុងពោះរបស់អ្នកដែលស្ថិតនៅខាងក្រោយផ្នែកខាងក្រោមនៃក្រពះ។ បន្ថែមពីនេះលំពែងរបស់អ្នកបញ្ចេញអង់ស៊ីម ដែលជួយដល់ការរំលាយអាហារ និងផលិតអរម៉ូនដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក។
ជាពិសេស មាននាទីបញ្ចេញអ័រម៉ូនសំខាន់ ២ប្រភេទ មានអាំងស៊ុយលីន និងគ្លុយកាហ្គុង ដើម្បីកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញអាំងស៊ុយលីន មាននាទីធ្វើឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះ ខណៈអ័រម៉ូន គ្លុយកាហ្គុង មាននាទីបង្កើនជាតិស្ករក្នុងឈាម ពេលណាជាតិស្ករធ្លាក់ចុះខ្លាំង។
មូលហេតុដែលបង្កឡើងនៃជម្ងឺនេះ៖
ដែលមិនទានបានរកឃើញនៅការសិក្សាច្បាស់ពីមូលហេតុពិតប្រាកដណាមួយនោះទេ អំពីការបង្កឲ្យមានមហារីកនេះនៅឡើយ ប៉ុន្តែអ្នកទាំងអស់គ្នាអាចដឹងបាន នៅពេលកោសិកាលំពែង ចាប់ផ្ដើមកើនចំនួនច្រើនឡើងៗ នោះគឺអាចកម្លាយទៅជាដុំមហារីក។ ប្រភេទនៃការលូតលាស់ជាច្រើនអាចកើតមាននៅក្នុងលំពែងរួមមានដុំសាច់មហារីក។ ប្រភេទមហារីកទូទៅបំផុតដែលកើតឡើងក្នុងលំពែង ចាប់ផ្តើមនៅក្នុងកោសិកាដែលតម្រង់បំពង់ដែលមានផ្ទុកអង់ស៊ីមរំលាយអាហារចេញពីលំពែង (មហារីលំពែង ក្រពេញអាដូណូក្លាហ្សូម៉ា) ។
រោគសញ្ញានៃជម្ងឺនេះ៖
យើងត្រូវដឹងពីរោគសញ្ញានៃមហារីកប្រភេទនេះដូចជា៖
– ស្រកទម្ងន់
– ខាន់លឿង
– បាក់ទឹកចិត្ត
– លែងឃ្លានអាហារ
– ឈឺពោះផ្នែកខាងលើ អាចរាលដាលទៅខ្នង
ប្រសិនបើឃើញរោគសញ្ញាបែបសូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីដឹងព័ត៌មានលំអិតក្នុងការព្យាបាល។ ជម្រើសនៃការព្យាបាលជំងឺមហារីកលំពែងត្រូវបានជ្រើសរើសដោយផ្អែកលើទំហំនៃជំងឺមហារីក។ ជម្រើសអាចរួមមានការវះកាត់ការព្យាបាលដោយប្រើកាំរស្មី ឬបច្ចេកទេសផ្សេងៗទៀត ។ជំងឺមហារីកលំពែងកម្រនេះ ត្រូវបានគេរកឃើញនៅដំណាក់កាលដំបូងនៅពេលវាអាចព្យាបាលបាន។ នេះដោយសារតែវាច្រើនតែមិនបង្ករោគសញ្ញារហូតដល់ក្រោយពេលដែលវារាលដាលដល់សរីរាង្គដទៃទៀតនោះទេ៕
ប្រភព៖ https://www.mayoclinic.org/
ប្រែសម្រួលដោយ៖ ម៉ាង វិសិដ្ឋារតន៍