អាហារ
អាហារសាមញ្ញៗទាំង៤មុខនេះ ជួយសម្រួលសុខភាពផ្លូវចិត្ត ពង្រឹងសមត្ថភាពខួរក្បាលចងចាំល្អ
Senghong Kong
November 2 2022
2.8 K views

អាហារជាវត្ថុចាំបាច់បំផុតដែលរាងកាយមិនអាចខ្វះបាន។ ចំណីអាហារមានគុណប្រយោជន៍ជួយដល់រាងកាយ ហើយវាក៏អាចបំផ្លាញរាងកាយនិងសុខភាពរបស់អ្នកបានដូចគ្នា នៅពេលដែលអ្នកជ្រើសរើសអាហារមិនបានត្រឹមត្រូវ។ បញ្ហាដែលមនុស្សជាច្រើនជួបប្រទះនាពេលបច្ចុប្បន្ន សម្ពាធពីមជ្ឈដ្ឋានខាងក្រៅផង ទទួលទានអាហារមិនល្អច្រើនផង បានធ្វើឱ្យសុខភាពផ្លូវចិត្តកាន់តែខ្សោយចុះ បង្កើតជាភាពតានតឹង ថប់អារម្មណ៍ អ្នកខ្លះទៀតឈានដល់ដំណាក់កាលបាក់ទឹកចិត្ត រួមទាំងសមត្ថភាពខួរក្បាលធ្លាក់ចុះផងដែរ។

បើអ្នកចង់ឱ្យផ្លូវចិត្ត និងខួរក្បាលរបស់អ្នកប្រសើរឡើងវិញបាន រឿងដែលអ្នកត្រូវធ្វើជាចាំបាច់គឺរើសរបបអាហារដែលផ្ដល់ប្រយោជន៍ដល់សុខភាព។ ខាងក្រោមនេះជាអាហារមួយចំនួន ដែលអាចប៉ូវទាំងផ្លូវចិត្តនិងខួរក្បាលរបស់អ្នកឱ្យប្រសើរឡើងមកវិញបាន ដែលដកស្រង់ចេញពីការចែករំលែករបស់គេហទំព័រ Healthshots

១ ផ្លែប័រ៖ ជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍មហាសាលសម្រាប់សុខភាព។ ក្នុងផ្លែប័រ មានអាស៊ីតខ្លាញ់ monounsaturated ដែលអាចបន្ថយសម្ពាធឈាមឡើងខ្ពស់ និងកាត់បន្ថយហានិភ័យនៃការថយចុះការចងចាំផងដែរ។ ផ្លែប័រសម្បូរទៅដោយវីតាមីនដូចជា វីតាមីន K និង folate ដែលជួយបង្កើនការចងចាំ ធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង ហើយសំខាន់បំផុតគឺកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលបាន។

២ យ៉ាអ៊ួរ៖ ក្នុងយ៉ាអ៊ួរ មានផ្ទុកដោយប្រូបាយអូទិចជាប្រភេទបាក់តេរីល្អ ដែលមាននាទីជួយសម្រួលដល់ពោះវៀន ការរំលាយអាហារ និងល្អសម្រាប់ខួរក្បាលផងដែរ។ ដោយសារវាមានផ្ទុកម៉ាញ៉េស្យូម និងប៉ូតាស្យូម អាចជួយបង្កើនអុកស៊ីហ្សែនក្នុងខួរក្បាលផងដែរ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនអ័រម៉ូនរីករាយ ដែលជាហេតុជួយកាត់បន្ថយភាពតានតឹង ជួយបន្ធូរអារម្មណ៍បានទៀតផង។

៣ សូកូឡាខ្មៅ៖ កាកាវដែលគេយកមកធ្វើជាសូកូឡាខ្មៅ មានសមត្ថភាពជួយសម្រួលដល់ផ្លូវចិត្តបានយ៉ាងល្អ។ ក្រៅពីនេះ សូកូឡាខ្មៅសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា flavonoids ដែលជួយបង្កើនការចងចាំ។ វាមានផ្ទុកសារធាតុ N-acylethanolamines ដែលជម្រុញ serotonin និងជួយឱ្យមានអារម្មណ៍ល្អបាន។

៤ បន្លែស្លឹកបៃតង៖ បន្លែបៃតងស្ទើរគ្រប់ប្រភេទ មានវីតាមីនសំខាន់ដែលល្អបំផុតដែលជួយឱ្យខួរក្បាលមានសុខភាពល្អ។ ហេតុនេះ អ្នកមិនគួររំលងក្នុងការបន្ថែមបន្លៃតៃបងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកនោះទេ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia