គំនិតរកស៊ី
លោក ខិន ហន បញ្ជាក់ថា អាជីកម្មជាច្រើនដួលរំលំព្រោះតែមើលរំលងរឿង១នេះ
Tror Sopheap
March 21 2023
2 K views

ការធ្វើជំនួញរកស៊ីវាអាចជួយទាំងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យរីកចម្រើន។ ជំនួញរកស៊ីទាំងតូច ទាំងធំ មានតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជ្រោងសង្គមមួយឲ្យរឹងមាំ និងអភិវឌ្ឍជឿនលឿន។ ជាការពិតការធ្វើជំនួញដោយខ្លួនឯងជាមុខរបរដែលឲ្យគេតែងឲ្យតម្លៃ និងស្រឡាញ់ចង់បាន តែពុំមែននរណាម្នាក់ក៏អាចចេញរកស៊ី និងហ៊ានរកស៊ីឆៅៗដែរ។

មានមនុស្សច្រើនណាស់ដែលចង់ចេញរកស៊ីធ្វើជាម្ចាស់អាជីវកម្ម តែបញ្ចប់អាជីពត្រឹមជាអ្នកធ្វើការឲ្យគេ ឬនៅជ្រកក្រោមដំបូលការងារជាមួយស្ថាប័នធំៗផ្សេងៗ។ ហើយការអ្នកចេញរកស៊ីជំនួញទៀតសោត ក៏ពុំមែនសុទ្ធតែទទួលជោគជ័យ និងឈរជើងនៅសមរភូមិជំនួញបានយូរដែរ។ ជាធម្មតា ក្នុងសមរភូមិជំនួញរកស៊ីតែងមានបន្សល់សាកសពក្រុមហ៊ុន ស្ថាប័ន និងគ្រឹះស្ថានដែលរត់ចោលជូរមិនតិចទេ។ ហេតុអ្វីជំនួញខ្លះជោគជ័យ ជំនួញខ្លះទៀតមិនជោគជ័យ? ហេតុអ្វីជោគជ័យហើយ តែមិនអាចតាំងនៅបានយូរអង្វែង?

ចម្លើយចំពោះសំណួរទាំងនេះមានច្រើន តែអ្វីដែលអត្ថន័យយើងចង់លើកយកមករំលេចនៅក្នុងទីនេះគឺ "គុណធម៌"។

បើនរណាម្នាក់រកស៊ីខ្វះគុណធម៌ អាចបង្កការឈឺចុកចាប់ដល់ដទៃ ទោះរកស៊ីមួយរយជាតិទៀតក៏មិនជោគជ័យ និងតាំងជើងនៅសមរភូមិរកស៊ីបានយូរដែរ។ សូម្បីអ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏ធ្លាប់មានប្រសាសន៍ដែរថា “បើជំនួញណាធ្វើឱ្យអ្នកដទៃឈឺចាប់ សុំកុំធ្វើល្អជាង” ព្រោះជំនួញរបស់អ្នកនឹងត្រូវគេបំភ្លេចចោលវិញមិនខាន ហើយអ្នកនឹងប្រឈមមុខជាមួយរឿងក្តីក្តាំមិនចប់ មិនហើយទេ។

បើតាមលោក ខិន ហន (Ken Horn) ជាសហស្ថាបនិកហាងកាហ្វេ Mindfulness Coffee and Bakery លោកបានមានប្រសាសន៍ថា៖ គោលបំណងបើកហាងកាហ្វេ Mindfulness Coffee and Bakery នេះឡើងគឺដើម្បីរួមគ្នាផ្សព្វផ្សាយការអប់រំ និងជំនួញដែលមានទំនួលខុសត្រូវ។ តាមរយៈការផ្ដល់កិច្ចសម្ភាសផ្ទាល់ជាមួយចាបបៃតង លោក ខិន ហន បានផ្ដល់ជាយោបល់ថា បាតគ្រឹះអាជីកម្មមួយដែលអាចឈរជើងបានយូរអង្វែង គឺមិនអាចខ្វះចរិយាធម៌បានទេ។ ចរិយាធម៌មានន័យថា ទង្វើល្អៗ ដែលយើងធ្វើជាប្រចាំថ្ងៃដោយមិនរំពឹងផលអ្វីតបវិញ តែវានឹងជាផលល្អតែងម្យ៉ាងដែលយើងនឹងទទួលបានមកវិញជាក់ជាពុំខាន។ ចរិយាធម៌ជាហេតុ គុណធម៌គឺជាផល”។ កុំខ្វល់ថានឹងមានផលបែបណា ចូរធ្វើអំពើល្អជាប្រចាំ គ្រប់កន្លែង និងចំពោះគ្រប់មនុស្សសត្វ អ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរដល់អ្នកធ្វើមិនខាន។

លោក ខិន ហន បាននិយាយបន្តថា ការចេញរកស៊ីឲ្យធំ និងរឹងមាំ យើងត្រូវដើរតាមគន្លង ៣ នេះជាដាច់ខាតគឺកាយសុចរិត ធ្វើល្អដោយកាយ។ វចីសុចរិត ធ្វើល្អដោយពាក្យសម្តី។ មនោសុចរិត ធ្វើល្អចិត្ត។ គោលការទាំង ៣ នេះ មានចិត្តជាប្រធានធំ បើចិត្តដើរខុសផ្លូវហើយ ការនិយាយ និងការធ្វើសកម្មភាពលើការងារក៏ខុសដែរ។ ដើម្បីទាញខ្លួនពីខុសមកត្រូវវិញ យើងត្រូវមានទាញះសតិសម្បជញ្ញៈមកគិតពិចារណា និងតម្រង់ឲ្យត្រូវ។

ពេលយើងរកស៊ី យើងបានចំណេញប្រាក់កាស់មែន ប៉ុន្តែបើអាជីកម្មយើងធ្វើឱ្យអ្នកដទៃឈឺចាប់ មានការគិបគេងកម្លាំងញើសឈាមគេ ទោះជាកើនចំណូលច្រើនយ៉ាងណាក៏ដោយគឺអ្នកគ្មានក្តីសុខដែរ ហើយបើគ្មានក្តីសុខផង តើនឹងរកពាក្យថាជោគជ័យដូចម្តេចកើតទៅ។ ចូរដាស់សតិរបស់អ្នកឲ្យភ្ញាក់រលឹកជានិច្ច ចូរប្រឹងធ្វើការរកស៊ី តែកុំដើរចាកឆ្ងាយពីកាយល្អ វាចាល្អ និងចិត្តល្អឲ្យសោះ។

លោក ខិន ហន បានបន្ថែមទៀតថា៖ ដូចជាយើងបើកហាងកាហ្វេ ហើយលក់កាហ្វេមួយកែវ ៥,០០០៛ ប៉ុន្តែយើងមិនបានគិបគេងគ្រឿងផ្សំដើម្បីចំណេទេ ទោះបីអ្នកដទៃគេអត់ដឹង ប៉ុន្តែមនសិកាក្នុងខ្លួនយើងប្រាប់ថាថា ការធ្វើរឿងនេះអត់សមទេ ហើយយើងមើលឃើញច្បាស់ពីអនាគតរបស់ហាងកាហ្វេយើងថា វានឹងរលាយ វានឹងមិនតាំងនៅយូរឡើយបើយើងកុហក បោកប្រាស់ និងមិនមានគុណធម៌ក្នងការរកស៊ីលក់ដូរកាហ្វេនោះ។ ទង្វើរបស់យើងថ្ងៃនេះវាស្តែងចេញជាអនាគតរបស់ហាងកាហ្វេយើង ១០០ ឆ្នាំទៅមុខទៀត។

តាមលោក ខិន ហន បានប្រាប់ថា ការលក់ដូរចាំបាច់បំផុត ត្រូវមានភាពស្មោះត្រង់ ដើម្បីបង្កើតទំនុកចិត្តឱ្យអតិថិជន។ យើងលក់ដូរក៏ចង់បានលុយពីអតិថិជន ចំណែកអតិថិជនទិញពីយើងចង់បានរបស់សមតម្លៃនិងមានគុណភាពដែរ។ យើងត្រូវមានគោលការណ៍រកស៊ី គឺភាពស្មោះត្រង់ធ្វើជាដើមទុនបង្កើតទំនុកចិត្ត។ រកស៊ីបែបនេះ គឺរកស៊ីបានយូរហើយមានក្តីសុខទៀត។ មិនចេះខ្វះទេ មានអ្នកសើច និងពេបជ្រាយឲ្យយើងថា ឆោត! មិនចេះរកសុី មិនកុហក ធ្វើម៉េចលក់ចំណេញ បានលុយច្រើនៗទៅ។ "ទោះមានគេសើច ទោះមានគេយំ តែយើងមិនបានផ្លាស់ប្តូរគោលការណរបស់យើងទេ" លោក ខិន ហន បានបញ្ជាក់យ៉ាងនេះ។ បើយើងរត់តាមគេ ទន់ចិត្តជឿតាម យើងនឹងយំស្តាយក្រោយអស់មួយជីវិត ហើយកាហ្វេរបស់យើងនឹងត្រូវគេសើចសំអកឲ្យគ្មានថ្ងៃងើបមុខរួចឡើយ។

លោកខិន ហន បន្តថា អ្នករកស៊ីគ្មានគុណធម៌ទៅថ្ងៃអនាគត អាចមានអារម្មណ៍ចេះតែអៀនខ្មាស់ ឬមានអារម្មណ៍ម្យ៉ាងទៀតនោះគឺថាខ្លួនឯងមានទោស ពួកគេនឹងពុំមានទំនុកចិត្តទៅរកសុីជាមួយនរណាកើតឡើយ។ ដៃគូររកសុីក៏គេអាចអានទឹកមុខរបស់យើងបានដែរ ហើយគេនឹងដើរចេញឲ្យឯកឯង ព្រោះពេលយើងធ្វើខុសលើរឿងអ្វីមួយ យើងមានអារម្មណ៍ខ្លាច ភ័យផុសឡើង នាំឱ្យយើងមានអារម្មណ៍ខ្លាចកាន់តែខ្លាំង ខ្លាចគេដឹងខ្លាចគេចាប់បាន ខ្លាចមានទោស ខ្លាចគេស្អប់ ខ្លាចខាត ។ល។ ជារួមអ្នករកស៊ីត្រូវមានគុណធម៌ ។ គុណធម៌នេះជាទុន និងជាគ្រឹះដ៏រឹងមាំជាងដែក ស៊ីម៉ង់ត៍ទៅទៀត។ ជំនួញដែលគ្មានគុណធម៌ គ្មានចរិយាធម៌ គ្មានសីល ៥ នឹងមិនអាចតាំងនៅក្នុងសមរភូមិអ្នករកស៊ីបានយូរអង្វែងឡើយ។ សង្គមដែលសម្បូរតែជំនួញគ្មានទំនួលខុសត្រូវគ្មានគុណធម៌ នឹងជាគ្រោះរបស់សង្គមនោះៗ។ ទោះមានអ្នករកស៊ី និងជំនួញច្រើនក៏ដោយ ក៏មិនអាចជ្រោងសង្គម និងជាតិនោះៗឲ្យរឹងមាំ និងសុខសន្តិភាពបានដែរ។

អត្ថបទដោយ៖ ទ្រ សុភាព

ហាងកាហ្វេ Mindfulness Coffee and Bakery និងលេខទូរស័ព្ទ៖ 093 616 989


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2371

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
933 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia