អាហារ
ឈប់ញុំាបែបនេះភ្លាម បើចង់ស្រកគីឡូ ទោះអ្នកប្រឹងញុំាអាហារសុខភាពរាល់ថ្ងៃក៏មិនស្រកដែរ
Pov Saru
November 25 2025
167 views

សម្រាប់អ្នកដែលចង់សម្រកទម្ងន់ បន្លែផ្លែឈើស្រស់ជាជម្រើសល្អណាស់។ ពួកវាសម្បូរទៅដោយជាតិទឹក និងជាតិសរសៃ ដែលមានកាឡូរីទាប និងមានសមាសធាតុអាហារូបត្ថម្ភពេញលេញ។ ប៉ុន្តែផ្លែឈើមួយចំនួនដ្បិតវាជួយក្នុងការសម្រកគីឡូមែន តែបើយើងញុំាខុសវាមិនទទួលបានផលអ្វីទេ បែរជាធ្វើឱ្យយើងឡើងគីឡូលើសដើមទៅវិញ។ 

១. ផ្លែប៊ឺរ៖ ផ្លែបឺរត្រូវបានទទួលស្គាល់ថាជាផ្លែឈើដែលមានគុណភាពខ្ពស់ក្នុងការជួយសម្រកគីឡូ ប៉ុន្តែបើអ្នកញ៉ាំវាច្រើនពេកអាចធ្វើឱ្យចំនួនកាឡូរីលើស។ នៅក្នុងផ្លែប៊ឺ 100 ក្រាមមាន 160 កាឡូរី ស្មើនឹងកាឡូរីនៅក្នុងសាច់ ហើយខ្លាញ់អាចឡើងដល់ 15% ។ ដូច្នេះហើយអ្នកដែលចង់សម្រកទម្ងន់មិនគួរញ៉ាំផ្លែបឺរច្រើនពេកទេ។ ដើម្បីញុំាផ្លែប៊ឺរ ឱ្យទទួលបានប្រសិទ្ធភាភល្អ គួរញ៉ាំផ្លែបឺរមួយទៅពីរផ្លែក្នុងមួយសប្តាហ៍។ ដោយកាត់វាស្តើងៗ ហើយផ្សំវាជាមួយបន្លែដែលមានកាឡូរីទាប និងអាហារសម្បូរប្រូតេអ៊ីន ដូចជាសាឡាត់ និងត្រសក់ ។

២. ផ្លែឈើនិងបន្លែស្ងួត៖ ទោះបីវាមានរសជាតិឆ្ងាញ់ ក្រអូប និងងាយញ៉ាំ តែពេលស្ងួតវាបាត់បង់ជាតិសរសៃ និងជាតិទឹក ប៉ុន្តែកាឡូរីវិញកើនឡើងខ្លាំង។ មួយដុំតូចៗក៏មានកាឡូរីច្រើនជាងផ្លែស្រស់មួយចំណែកធំ។ អ្នកមួយចំនួនចូលចិត្តញ៉ាំ ដោយសារវាឆ្ងាញ់ និងងាយស្រួលញ៉ាំ ប៉ុន្តែត្រូវដឹងថាវាមានកាឡូរីច្រើន ហើយរារាំងដល់ការសម្រកទម្ងន់របស់អ្នក។ 

៣. សាឡាត់៖ សាឡាត់ ត្រូវបានគេជឿថាជាអាហារល្អបំផុតសម្រាអ្នកចង់សម្រកទម្ងន់ ហើយវាបែបនេះពិតមែន ប៉ុន្តែបញ្ហានៅត្រង់ថាគ្រឿងដែលអ្នកលាយជាមួយសាឡាត់មុននឹងញ៉ាំដូចជា ទឹកម៉ាយ៉ូណេស ប្រសិនបើដាក់ច្រើនពេក សាឡាត់ 100 ក្រាមអាចឡើងដល់ 400–500 កាឡូរី។ នេះធ្វើឱ្យមនុស្សជាច្រើនស្មានថាខ្លួនកំពុង “ញ៉ាំអាហារសុខភាព” ប៉ុន្តែអ្នកកំពុងញ៉ាំអាហារដែលមានកាឡូរីខ្ពស់អាចធ្វើឱ្យឡើងគីឡូខ្លាំង។ 

៤. ញ៉ាំនំបុ័ងស្រូវសាលីទាំងមូល៖ ទោះបីស្រូវសាលីពិតជាល្អ សម្បូរជាតិសរសៃ និងជួយឱ្យឆាប់ឆ្អែត តែផលិតផលជាច្រើននៅលើទីផ្សារ គ្រាន់តែបន្ថែមម្សៅស្រូវសាលីតិចៗ ហើយបន្ថែមម្សៅស ស្ករ ប្រេង និងសារធាតុបន្ថែមផ្សេងៗ ដើម្បីឱ្យមានរសជាតិឆ្ងាញ់ប៉ុណ្ណោះ។ នំបុ័ងបែបនេះមានផ្ទុកកាឡូរីប្រហែល 250–300 ក្នុង 100 ក្រាម ហើយមានសន្ទស្សន៍ glycemic ខ្ពស់ ដែលធ្វើឱ្យជាតិស្ករកើនឡើងលឿន និងធ្លាក់ចុះលឿន បណ្តាលឱ្យឃ្លានរហ័ស និងញ៉ាំច្រើនជាងមុន។

អាហារដែលមើលទៅដូចជាអាហារសុខភាព មិនមានន័យថាល្អសម្រាប់ការសម្រកទម្ងន់គ្រប់ពេលទេ។ សំខាន់គឺត្រូវយល់ពីរបៀបប្រើប្រាស់ បរិមាណ និងគ្រឿងផ្សំដែលបន្ថែមចូលទៅក្នុងអាហារនោះ។ ប្រសិនបើអ្នកចង់សម្រេចគោលដៅក្នុងការសម្រកទម្ងន់ អ្នកគួរតែយកចិត្តទុកដាក់លើចំណុចគ្រប់យ៉ាង ពិនិត្យមើលស្ថិតិកាឡូរី និងជ្រើសរើសរបបអាហារដែលមានតុល្យភាពសម្រាប់រាងកាយ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 127

អត្ថបទទាក់ទង

#អាហារ

ឈប់ញុំាបែបនេះភ្លាម បើចង់ស្រកគីឡូ ទោះអ្នកប្រឹងញុំាអាហារសុខភាពរាល់ថ្ងៃក៏មិនស្រកដែរ
Pov Saru
November 25 2025
167 views

#អាហារ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
November 20 2025
799 views

#អាហារ

ពង្រឹងខួរក្បាល! អាហារ ០៣នេះ ជួយសមត្ថភាពខួរក្បាលមានសុខភាពល្អ
Tror Sopheap
November 19 2025
199 views

#អាហារ

ល្អខ្លាំង! ក្នុងរដូវត្រជាក់ បន្លែ ៤ ប្រភេទនេះញុំាទៅជួយពង្រឹងភាពស៊ាំ កាត់បន្ថយរលាក ការពារកើតផ្ដាសាយ
Pov Saru
November 19 2025
1.4 K views

#អាហារ

របៀបញ៉ាំស៊ុត ឱ្យសម្រកគីឡូ មិនប៉ះពាល់សុខភាព
Pov Saru
November 18 2025
895 views

#អាហារ

អ្នកដឹងទេថា ពិសារទឹកនៅម៉ោងណាល្អបំផុត កុំឱ្យខូចតម្រងនោមទាំងវ័យក្មេង?
Tror Sopheap
November 16 2025
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
14 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.2 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 25 2025
អស្ចារ្យមែន! នេះជាសារៈប្រយោជន៍ពេលអ្នកគេងលក់ ជួយអ្នកចៀសពីជំងឺធំៗ ទាំងនេះ
#អាហារNovember 25 2025
ឈប់ញុំាបែបនេះភ្លាម បើចង់ស្រកគីឡូ ទោះអ្នកប្រឹងញុំាអាហារសុខភាពរាល់ថ្ងៃក៏មិនស្រកដែរ
#ជំងឺNovember 25 2025
ប្រយ័ត្ន! បើមានរោគសញ្ញាទាំងនេះ បង្ហាញថាអ្នកអាចកំពុងមានជំងឺថ្លើមធ្ងន់ធ្ងរ
#អត្ថបទ PRNovember 25 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
#ជំងឺNovember 24 2025
ឈប់ទៅ! ភេសជ្ជៈពេញនិយម អ្នកផឹកជាប្រចាំនាំឱ្យអ្នកងាយដាច់សរសៃឈាមខួរក្បាល
#សម្រស់November 24 2025
កុំធ្វើដាច់ខានទម្លាប់ ៤ នេះ បើចង់បានស្បែកស្អាត សម៉ដ្ឋគ្មានស្នាមមុន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia