អាហារ
ល្អខ្លាំង! ក្នុងរដូវត្រជាក់ បន្លែ ៤ ប្រភេទនេះញុំាទៅជួយពង្រឹងភាពស៊ាំ កាត់បន្ថយរលាក ការពារកើតផ្ដាសាយ
Pov Saru
November 19 2025
7 views

រដូវត្រជាក់ចូលមកដល់ រាងកាយយើងអាចនឹងជួបបញ្ហាច្រើនដូចជា ផ្ដាសាយ ឈឺបំពង់ក ឬអស់កម្លាំង ដោយសារតែសីតុណ្ហភាពធ្លាក់ចុះ ប្រព័ន្ធភាពសុំាក៏ងាយនឹងចុះខ្សោយដែរ។ តាមរយៈការទទួលទានបន្លែសម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយពង្រឹងរបាំងការពាររាងកាយ ធ្វើឱ្យយើងប្រឆាំងនឹងមេរោគ និងសារធាតុបង្ករលាកបានល្អជាងមុន។ ក្នុងចំណោមបន្លែជាច្រើន បន្លែ ៤ មុខនេះល្អបំផុតសម្រាប់ការថែរក្សាសុខភាពនៅរដូវត្រជាក់៖ 

១. ផ្កាខាត់ណាខៀវ ឬ ប្រូខូលី៖ បន្លែមួយមុខនេះសម្បូរវីតាមីន C ដែលជួយកសាងកម្លាំងប្រព័ន្ធភាពស៊ាំ។ វីតាមីន C ជួយឱ្យកោសិកាព្យាបាលខ្លួន និងធ្វើការប្រឆាំងនឹងមេរោគបានយ៉ាងសកម្ម។ លើសពីនេះ ប្រូខូលី ក៏មានសារធាតុ sulforaphane ដែលត្រូវបានស្រាវជ្រាវរួចហើយថាមានលក្ខណៈប្រឆាំងអុកស៊ីតកម្មខ្លាំង អាចជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំសកម្មជាងមុន។

២. ស្ពៃខ្មៅ៖ ស្ពៃខ្មៅ គឺជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដូចជា beta carotene វីតាមីន K ជាតិដែក និង folate។ សារធាតុទាំងនេះជួយរាងកាយរក្សាសុខភាពឈាម បង្កើនកម្លាំងកោសិកា និងជួយដល់ប្រព័ន្ធភាពស៊ាំ។ ក្នុងរដូវត្រជាក់ រាងកាយយើងតែងតែជួបនឹងភាពតានតឹងអុកស៊ីតកម្មកើនឡើង ហើយ lutein និង zeaxanthin ដែលមានក្នុង ស្ពៃខ្មៅ អាចជួយការពារកោសិកាពីការខូចខាតនេះ។ ការទទួលទាន ស្ពៃខ្មៅ ជាទៀងទាត់ជួយបន្ថែមកម្លាំង បន្ថយភាពអស់កម្លាំង និងជួយការពារការរលាកកម្រិតស្រាលយ៉ាងមានប្រសិទ្ធភាព។

៣. ខាត់ណា៖ ត្រូវបានគេចាត់ទុកថាជា “បន្លែអស្ចារ្យ” ដោយសារមាន polyphenol ច្រើនជាពិសេស quercetin និង kaempferol។ សារធាតុទាំងនេះត្រូវបានគេស្គាល់ថាជួយបង្កើនប្រព័ន្ធភាពស៊ាំ កាត់បន្ថយការរលាក និងជួយឱ្យរាងកាយប្រឆាំងនឹងជំងឺបានល្អ។ ក្នុងអាកាសធាតុត្រជាក់ដែលធ្វើឱ្យមនុស្សងាយផ្តាសាយ ញ៉ាំខាត់ណាជាទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមបាន។

៤. ស្ពៃក្តោប៖ គឺជាបន្លែប្រពៃណីដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងរដូវត្រជាក់ ព្រោះវាអាចលូតលាស់បានល្អនៅក្នុងអាកាសធាតុត្រជាក់។ ស្ពៃក្តោបមានវីតាមីន C វីតាមីន K និងជាតិសរសៃច្រើន ដែលជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងជួយបង្កើនចំណុចសមតុល្យក្នុងពោះវៀន។ ជាពិសេស glucosinolate ដែលមានក្នុងស្ពៃក្តោបជួយរាងកាយប្រឆាំងមេរោគ និងការរលាកដែលកើតឡើងជាញឹកញាប់ក្នុងរដូវត្រជាក់៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 117

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
11.9 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.5 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
2.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.4 K views
អត្ថបទថ្មីៗ
#អាហារNovember 19 2025
ពង្រឹងខួរក្បាល! អាហារ ០៣នេះ ជួយសមត្ថភាពខួរក្បាលមានសុខភាពល្អ
#អាហារNovember 19 2025
ល្អខ្លាំង! ក្នុងរដូវត្រជាក់ បន្លែ ៤ ប្រភេទនេះញុំាទៅជួយពង្រឹងភាពស៊ាំ កាត់បន្ថយរលាក ការពារកើតផ្ដាសាយ
#ចិត្តសាស្ត្រNovember 19 2025
គន្លឹះទាំង ៣នេះធ្វើឱ្យអ្នកបំបាត់ស្ត្រេសហើយឆាប់គេងលក់ស្រួល
#ចិត្តសាស្ត្រNovember 19 2025
បើមិនចង់ទឹកភ្នែកក្រោយរៀបការទេ បុរសមានលក្ខណៈ ៣ នេះកុំរៀបការជាមួយឱ្យសោះ
#ជំងឺNovember 19 2025
ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
#កីឡាNovember 18 2025
អ្នកហាត់ប្រាណគួរញុំាទឹកប៉ុន្មានលីត្រក្នុងថ្ងៃ ដើម្បីឱ្យសុខភាពល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia