សព្វថ្ងៃនេះ មានមនុស្សជាច្រើន មានបញ្ហាសុខភាព និងខួរក្បាលចុះខ្សោយផងដែរ។ មកពីឥទ្ធិពលអាហារមិនល្អជាច្រើនដូចជាស្រា ភេសជ្ជៈផ្អែមៗ និងអាហារប្រៃលើសកម្រិតធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលខ្លាំង។ អាហារចំនួន ០៣នេះនាំឱ្យសុខភាពខួរក្បាលរបស់អ្នកមានការគិតបានល្អជាមុន៖
១. សណ្តែក៖ សណ្តែកនេះ ជួយដល់តម្រងនោម និងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ហើយវាធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានស្ថិរភាពដែរ។ ពីព្រោះប្រេងសណ្តែកមានសារជាតិវីតាមីនច្រើន ដល់ការគិត ការចងចាំ និងកាត់បន្ថយភាពស្ត្រេស។ សណ្តែកនេះ ក៏ជួយបំពេញមុខងារខ្លាំង ក្នុងការជួយទប់ស្កាត់វិបត្តិនៃជំងឺភ្លេចភ្លាំងបានល្អផងដែរ។
២. បន្លែបៃតង៖ បន្លែបៃតងនេះ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយ និងសុខភាពផ្លូវចិត្តផងដែរ។ តាមការស្រាវជ្រាវថ្មីៗ បានបង្ហាញថា បន្លែបៃតង ដែលយើងទទួលទានជារៀងរាល់ថ្ងៃនេះ ជួយកាត់បន្ថយការចុះខ្សោយការយល់ដឹង ឬបង្កើតអង្គចង់ចាំបានល្អ។ ដូច្នេះ បន្លែបៃតងរួមមាន ផ្កាខាត់ណា ត្រសក់ ត្រកួន ផា្កស្ពៃ និងស្ពៃខៀវ... ជាប្រភេទអាហារដ៏ល្អសម្រាប់ការចង់ចាំ។
៣. ផ្លែប័រ៖ គឺជាផ្លែនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយជួសជុលកោសិការាងកាយរួមជាមួយការប្រយុទ្ធប្រឆាំងនឹងការរលាក ដែលបណ្តាលមកពីការខូចខាតរ៉ាឌីកាល់សេរី។ ផ្លែប័រនេះ មានសារធាតុ ជួយធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃការធ្លាក់ទឹកចិត្ត និងការថប់បារម្ភ។ ពីព្រោះផ្លែនេះ មានសមាសធាតុម្យ៉ាងហៅថា ប៉ូលីហ្វេណុល (polyphenols) ដែលត្រូវបានគេដឹងថា ជួយបង្កើនការផ្តោតអារម្មណ៍ក្នុងការចងចាំបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព
