ព័ត៌មាន
មូលនិធិកូរ៉េ(GLSK) បានផ្តល់អំណោយជាស្បៀងអាហារ ថ្នាំពេទ្យ សម្ភារៈ មានទំហំ ១៦,៥លានដុល្លារ ចំនួន១២លើក ដល់ប្រជាជនកម្ពុជា
Vuthea Morn
September 1 2025
352 views
 
ភ្នំពេញ៖ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ (Global Life Sharing Korea – GLSK) ចាប់តាំងពីឆ្នាំ ២០២២ មកដល់បច្ចុប្បន្ន មូលនិធិបានផ្តល់ជំនួយសប្បុរសធម៌ចំនួន ១២ លើក មានតម្លៃសរុប ១៦,៥០០,១៣៦.៩៣ ដុល្លារអាមេរិក ដើម្បីជួយឧត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត និង ជនភៀសសឹកពីការឈ្លានពានពីសំណាក់កងទ័ពថៃ និងកងទ័ពជួរមុខខ្មែរយើងផងដែរ ។
ជំនួយនេះរួមមានថ្នាំពេទ្យ ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលត្រូវបានចែកចាយទៅតាមរាជធានីភ្នំពេញ និងខេត្តសំខាន់ៗចំនួន ១៣ រួមមាន៖ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ បន្ទាយមានជ័យ កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង ព្រះវិហារ សៀមរាប និងស្ទឹងត្រែង។
 
ឯកឧត្តម សុខ សំណាង ជាជំនួយការសម្តេចប្រធានព្រឹទ្ធសភា ក្នុងនាមតំណាងអោយ មូលនិធិ GLSK និងជាប្រធានកិត្តិយសនៃ សមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា
ជាតំណាងភាគីកម្ពុជាដែលទទួលអំណោយ បានថ្លែងអំណរគុណថា៖ “ក្នុងនាមជាតំណាងប្រជាពលរដ្ឋកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ GLSK នៃសាធារណៈរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ និងជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជាដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។ ជំនួយនេះជាការគាំទ្រដ៏សំខាន់ ដែលអាចបង្កើនទឹកចិត្តដល់ប្រជាពលរដ្ឋ និងកងទ័ពជួរមុខក្នុងការពារមាតុភូមិ។”
 
បន្ថែមពីលើនេះ ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់លោក MIN BYONG JANG នាយកគ្រប់គ្រងអគារ PGCT ដែលតែងតែជួយសម្របសម្រួលការងារមូនិធិកូរ៉េ ក៏ដូចជាផ្តល់ទីតាំងសម្រាប់ទំនាក់ទំនង ប្រជុំកិច្ចការសប្បុរសធម៌នេះ ដែលផ្តល់ភាពងាយស្រួលរវាងភាគីកម្ពុជា និងកូរ៉េដើម្បីសហប្រត្តិបត្តិការការងារ ផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរយើង។
 
2025 09 01 16.04.59
តាមការចុះពិនិត្យ និងការវាយតម្លៃរបស់អាជ្ញាធរមូលដ្ឋាន ជំនួយរបស់ GLSK បានមានអត្ថប្រយោជន៍ចំពោះប្រជាពលរដ្ឋជាក់ស្តែង ជាពិសេសគ្រួសារក្រីក្រ និងជនរងគ្រោះតាមតំបន់ជនបទ។
មូលនិធិ GLSK បានបញ្ជាក់ថា នឹងបន្តកិច្ចសហការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ដើម្បីពង្រឹងកម្មវិធីជំនួយមនុស្សធម៌ និងគាំទ្រការអភិវឌ្ឍសង្គមជាតិ។
2025 09 01 20.26.25
2025 09 01 20.26.31
2025 09 01 16.09.08
 
 
2025 09 01 16.04.122025 09 01 16.09.022025 09 01 16.08.552025 09 01 16.04.122025 09 01 16.03.272025 09 01 16.03.312025 09 01 16.03.242025 09 01 16.03.56
Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ចេះអង់គ្លេសលឿន! ៤App នេះបង្រៀនភាសាអង់គ្លេស គ្មានយកលុយសូម្បី១រៀល
Tror Sopheap
January 21 2026
535 views

#ព័ត៌មាន

មន្ទីរពេទ្យធំ ១នេះ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី អត់អស់លុយទេ
Tror Sopheap
January 21 2026
1.7 K views

#ព័ត៌មាន

ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
56 views

#ព័ត៌មាន

ចំណេះដឹងល្អ! ៨វិធីជួយសង្រ្គោះជីវិតអ្នកពេលពស់ចឹងដំបូង
Tror Sopheap
January 16 2026
82 views

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
61 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
76 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia