ជំងឺក្រួសក្នុងតម្រងនោមគឺជាប្រភេទជំងឺម្យ៉ាង ដែលកើត ប្រឈមនឹងវះកាត់យកក្រួសចេញ បើមិនដូច្នេះទេ ប្រាកដជាមានបញ្ហាធ្វើទុក្ខមិនខានឡើយ។ ក្រួសនៅក្នុងតម្រងនោមបុរសៗអាចនឹងមានហានិភ័យកើតជាស្រ្តីទ្វេដង។ ជាធម្មតា ក្រួសក្នុងតម្រងនោម មិនមានជាសញ្ញា ឱ្យដឹងមុននោះទេ ទាល់តែមានការពិនិត្យមុន ទើបអាចដឹង ដូចជាការពិនិត្យឈាម ការពិនិត្យតម្រងនោមរួមទាំងការពិនិត្យជាច្រើនផ្នែកទៀត។
ជាការពិតណាស់យោងតាមរយៈគេហទំព័រ webmd ការថែរក្សាការពិនិត្យសុខភាពជាប្រចាំគឺជារឿងមួយសំខាន់បំផុត ដើម្បីឱ្យយើងដឹងមុនថា យើងមានបញ្ហាតម្រងនោម ដើម្បីការពារសុខភាពចៀសវាងទុកឱ្យក្រួសនៅដុះពេញក្រលៀន ពិបាកក្នុងការព្យាបាលពេលក្រោយ។ ដូច្នេះហើយដើម្បីការពារកក្រួសតម្រងនោម
វិធីការពារក្រួសតម្រងនោម
-ជំហានទី១៖ ផឹកទឹកឱ្យបានគ្រប់គ្រាន់ គឺអាចជួយមុខងារតម្រងនោមបានចៀសបញ្ហាដុះក្រួសក្នុងតម្រងនោមឡើងមក អាចផឹកពី៨កែវទៅ១០កែវ។ព្រោះជាធម្មតាក្រួសតម្រងនោមខ្លះមិនតម្រូវឱ្យព្យាបាលទាំងអស់នោះទេ គឺការផឹកទឹកគ្រប់គ្រាន់អាចជួយលាងក្រួសដែលកំពុងបង្កក្នុងតម្រងនោមបាន នាំចេញតាមរយៈទឹកនោម។
-ជំហានទី២៖ បញ្ឈប់ការលេបថ្នាំបំបាត់ការឈឺចាប់ ផ្ដេសផ្ដាសជាប្រចាំថ្ងៃ គ្មានការណែនាំរបស់គ្រូពេទ្យជំនាញ ព្រោះអាចបង្កជាគ្រោះថ្នាក់ដល់តម្រងនោមអ្នកបាន។ ដូច្នេះប្រសិនណាអ្នកលេបគួរតែមានការណែនាំពីគ្រូពេទ្យត្រឹមត្រូវ។
-ជំហានទី៣៖ កាត់បន្ថយញុំាប្រភេទអាហារ ដែលមានសូដ្យូមខ្ពស់ច្រើន ពីព្រោះ ប្រសិនណាអ្នកមានបញ្ហាក្រួសតម្រងនោមស្រាប់ អាចនាំឱ្យស្ថានភាពកាន់តែយ៉ាប់ជាងមុនមិនខាន។ អាហារដែលមានជាតិសូដ្យូមខ្ពស់ មានដូចជា អាហារកែច្នៃ សូកូឡា ស្ពៃខ្នៅ ថ្លើមសត្វជាដើម អាហារទាំងនេះមិនល្អសម្រាប់សុខភាពតម្រងនោមរបស់អ្នកទេ។
មួយវិញទៀតតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត អុឹង ម៉េងលាង ឯកទេស វះកាត់ជំងឺក្រួសតម្រងនោម នៅមន្ទីរពេទ្យព្រះអង្គឌួងបានរៀបរាប់បន្ដថាជំងឺក្រួសតម្រងនោម បើមិនទៅព្យាបាលឱ្យបានត្រឹមត្រូវអាចខូចតម្រងនោមបាន អាចគ្រោះថ្នាក់ខ្លាំងដល់ជីវិតប្រឈមនឹងការ ប្ដូរតម្រងនោមឬក្រលៀននេះចេញ ហើយការប្តូរក្រលៀនទៀតសោត មិនប្រាដកថាជោគជ័យឡើយ ប្រសិនណារាងកាយមិនទទួល ដូរក្រលៀនភ្លាមអាចនិងខូចវិញភ្លាមក៏មាន ជាពិសេសមុននឹងដូរក្រលៀន គឺអ្នកជំងឺត្រូវប្រឈមនឹងការលាងឈាមជាប្រចាំទៀតដើម្បីរស់នៅបន្ត។
គូសបញ្ជាក់ឱ្យដឹងការ កើតក្រួសតម្រងនោមជាធម្មតា មិនអាចមានជាសញ្ញាច្បាស់លាស់ណាមួយយឱ្យអ្នកដឹងនោះទេ តែមាន៣ជំហានសំខាន់ៗដែលអាចជួយអ្នកការពារនិងកាត់បន្ថយជំងឺក្រួសក្នុងតម្រងនោមបានច្រើនណាស់៕
អត្ថបទដោយ៖ ប៉ែត ធីតា