ជំងឺ
មូលហេតុធំៗ៤យ៉ាងបណ្ដាលឱ្យដុះក្រួសក្នុងតម្រងនោម កូនខ្មែរគួរដឹង និងចៀសវាងភ្លាមៗ

គួររំលឹកជាថ្មីថា ក្រួសក្នុងតម្រងនោមអាចកើតឡើងដោយសារតែទម្លាប់នៃការញុំាអាហារមិនល្អ ហើយវាក៏អាចបណ្ដាលមកពីកត្តាហ្សែននៅក្នុងគ្រួសារផងដែរ ដែលមានន័យថា គួ្រសាររបស់អ្នកធ្លាប់មានប្រវត្តិកើតក្រួសក្នុងតម្រងនោមពីមុនមក។

លោក Tzung-Hai Yen គឺជាប្រធាននាយកដ្ឋានជាតិពុលនៅមន្ទីរពេទ្យ Linkou Chang Gung Memorial នៅតៃវ៉ាន់បាននិយាយថា ប្រហែល៨០-៩០ភាគរយនៃអ្នកជំងឺកើតគ្រួសក្នុងតម្រងនោមដោយសារតែ សារធាតុOxalate និងកាល់ស្យូមផូស្វាត។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា សារធាតុOxalate គឺជាសមាសធាតុគីមីដែលបង្កើតជាគ្រីស្ដាល់រាងដូចម្ជុល ដែលត្រូវបញ្ចេញក្នុងទឹកនោមបណ្ដាលឱ្យកើតក្រួសក្នុងតម្រងនោម។ នេះបើយោងតាមប្រភព VNexpress

ខាងក្រោមនេះជាមូលហេតុធំៗចំនួន៤ ដែលបណ្ដាលឱ្យអាចកើតក្រួសក្នុងតម្រងនោមដោយមិនដឹងខ្លួនរួមមាន៖

១.គុណភាពទឹក៖ ទឹក គឺមានតួនាទីសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សគ្រប់គ្នា ប្រសិនបើអ្នកផឹកទឹកដែលមានជាតិកាស្យូម អ៊ីយ៉ុង និងសារធាតុរ៉ែដែលបង្កើតជាគ្រីស្តាល់ច្រើន នោះរាងកាយរបស់អ្នកនឹងមិនអាចរំលាយពួកវាបាននោះទេ។ ដូច្នេះវាជាហេតុបង្កឱ្យកើតមានក្រួសក្នុងតម្រងនោម។

២.ទម្លាប់ញុំាខុសរបៀប៖ អ្នកចូលចិត្តញុំាប្រៃច្រើន ផឹកគ្រឿងស្រវឹងច្រើន ញុំាសាច់ច្រើន និងមិនសូវផឹកទឹកច្រើន ងាយបង្កឱ្យអ្នកកើតក្រួសក្នុងតម្រងនោម។ ដូច្នេះចូលអ្នកកាត់បន្ថយញុំាប្រៃ ឈប់ផឹក និងផឹកទឹកឱ្យបានច្រើន សម្រាប់បុរសត្រូវផឹកទឹកឱ្យបាន៣.៧លីត្រក្នុងមួយថ្ងៃ ហើយសម្រាប់ស្ដ្រីវិញត្រូវផឹកទឹកឱ្យបាន២.៧លីត្រក្នុងមួយថ្ងៃ។

៣.ប្រវត្តិគ្រួសារ៖ ប្រសិនបើឪពុកម្ដាយ ឬសាច់ញាតិរបស់អ្នកធ្លាប់មានប្រវត្តិកើតក្រួសក្នុងតម្រងនោម អ្នកក៏ងាយក្នុងការកើតជំងឺនេះដែរ។ មួយវិញទៀត ការរស់នៅ និងទម្លាប់នៃការហូបចុករបស់សមាជិកគ្រួសារនីមួយៗច្រើនតែស្រដៀងៗ ដូច្នេះវាក៏ជាហេតុបណ្ដាលឱ្យអ្នកកើតជំងឺក្រួសក្នុងតម្រងនោមដែរ។

៤.ជំងឺ និងការឆ្លងរោគ៖ ការសិក្សាផ្នែកវេជ្ជសាស្ដ្រជាច្រើនបានបង្ហាញថា អ្នកដែលបានកើតជំងឺក្រួសក្នុងតម្រងនោមភាគច្រើនកើតឡើងក្នុងស្ថានភាពផ្សេងៗគ្នាដូចជា ធាតុ កើតជំងឺទឹកនោមផ្អែម កើតជំងឺរលាកសន្លាក់ និងអ្នកដែលមានបញ្ហាមេតាប៉ូលីសជាដើម។ លើសពីនេះទៅទៀត ការឆ្លងមេរោគលើផ្លូវបង្ហូរនោមក៏ងាយបង្កឱ្យកើតឡើងនូវបាក់តេរីអវិជ្ជមាន ដែលងាយបណ្ដាលឱ្យអ្នកកើតក្រួសក្នុងតម្រងនោមដែរ។


អត្ថបទដោយ៖ Daddy_Rath


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia