ជំងឺ
ក្បួន២ធ្វើរាល់ថ្ងៃ ប៉ូវតម្រងនោមឱ្យខ្លាំងប្រឆាំងជំងឺគ្រប់មុខកុំឱ្យកើត

តម្រងនោម(ក្រលៀន) គឺជាសរីរាង្គមួយគូក្នុងរាងកាយមនុស្សគ្រប់គ្នាដែលមានសារសំខាន់ខ្លាំង វាមាននាទីក្នុងការច្រោះជាតិពុលក្នុងខ្លួនពីអាហារឬភេសជ្ជៈដែលយើងញ៉ាំចូលទៅបំប្លែងទៅជាទឹកនោម។ ប្រសិនបើតម្រងនោមរបស់យើងខ្សោយឬមានជំងឺនោះនឹងគ្មានសរីរាង្គណាសម្រាប់ច្រោះជាតិពុលក្នុងខ្លួននោះទេ។ ជាហេតុនាំឱ្យកើនជាតិពុលក្នុងឈាម ករណីធ្ងន់ធ្ងរគឺត្រូវប្រឈមជាមួយការលាងឈាមជាប្រចាំដែលត្រូវចំណាយថវិកាច្រើនណាស់។

ជាការពិតណាស់ យោងតាមការបកស្រាយពីវេជ្ជបណ្ឌិត  លឹម តាំង​ឡូន ជាវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម ក្រពេញនិងអ័រម៉ូនបានមានប្រសាសន៍ថា ការខ្សោយតម្រងនោម វាបណ្ដាលមកពីការកើនឡើងជាតិស្ករនៅក្នុងចរន្តឈាម រ៉ាំរ៉ៃយូរអង្វែង ដែលអាចបណ្ដាលឱ្យប្រព័ន្ធច្រោះទឹកនោមនៅក្នុងតម្រងនោមមានការធ្លុះធ្លាយបណ្ដើរៗ អាចឈានទៅដល់ការខ្សោយតម្រងនោមកម្រិតធ្ងន់ធ្ងរ អាចលាងឈាមឬប្តូរក្រលៀនជាដើម។

យោងតាមការបញ្ជាក់ពីគេហទំព័រ healthline បានឱ្យដឹងថា ការកើនជាតិស្ករក្នុងឈាមគឺបណ្តាលមកពីរបបអាហារ និងទម្លាប់ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗប្រចាំថ្ងៃ។ អ្នកដែលចូលចិត្តញ៉ាំអាហារលើសជាតិផ្អែម លើសជាតិប្រៃ ភេសជ្ជៈជាតិហ្គាល ភេសជ្ជៈប៉ូវកម្លាំងលើកម្រិត...សុទ្ធតែងាយបង្កឱ្យលើសជាតិស្ករក្នុងឈាមប្រឈមមុខជាមួយការខ្សោយតម្រងនោមនិងទឹកនោមផ្អែម។

ដូច្នេះដើម្បីប៉ូវតម្រងនោមរបស់អ្នកឱ្យខ្លាំង ប្រឆាំងជំងឺកុំឱ្យមកយាយីបាន អ្នកត្រូវញ៉ាំរបបអាហារ និងអនុវត្តទម្លាប់ប្រចាំថ្ងៃដូចខាងក្រោម៖

១. របបអាហារប៉ុវតម្រងនោម

·  ស៊ុត៖ ស៊ុតផ្នែកពណ៌ស សម្បូរដោយជាតិប្រូតេអីន ដែលមានគុណប្រយោជន៍ ចំពោះអ្នកជំងឺខ្សោយតម្រងនោម ​ជាពិសេសអ្នកជំងឺ ដែលព្យាបាលតាមរយៈការលាងឈាម

·  សាច់ត្រី៖ មានជាតិប្រូតេអីន មានផ្ទុកជាតិខ្លាញ់តិច និងមានសារធាតុ សំខាន់ផ្សេងៗទៀត ដែលមានគុណប្រយោជន៍ ចំពោះសុខភាពតម្រងនោម ។

·  ផ្លែបឺរី៖ ទោះបីជាប្រទេសកម្ពុជាយើងមិនសូវមានផ្លែឈើប្រភេទនេះក៏ដោយ តែវាជាប្រភេទផ្លែឈើល្អសម្រាប់សុខភាពរបស់ក្រលៀនឬតម្រងនោមរបស់យើង។ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃខ្ពស់ សារធាតុអុកស៊ីតកម្ម ក៏ដូចជាមានផ្ទុកដោយជាតិកាឡូរីទាបផងដែរ។

·  ប្រេងអូលីវ៖ ជាប្រភេទខ្លាញ់ ដ៏ល្អចំពោះសុខភាព គ្មានផ្ទុកជាតិផូស្វរ ប៉ុ​ន្តែមានកាឡូរីខ្ពស់ ព្រមទាំងមានផ្ទុកសារធាតុ ប្រឆាំងការរលាក ជួយឲ្យតម្រងនោម មានសុខភាពល្អ ។

·  ម្នាស់៖ ខុសពីផ្លែចេក និងផ្លែក្រូច ដែលមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់ ផ្លែម្នាស់ មានផ្ទុកជាតិប៉ូតាស្យូមទាប ព្រមទាំងមានផ្ទុកវីតាមីន C មានជាតិសរសៃ និងមានអង់ស្ស៊ីម ឈ្មោះ bromelain ដែលមានសមត្ថភាព ជួយការបន្ថយការរលាកក្នុងបានផងដែរ ។

·  ខ្ទឹមបារាំង៖ គ្មានជាតិអំបិល តែសម្បូរដោយវីតាមីនB និងវីតាមីនC ព្រមទាំងមានជាតិសរសៃផង ខ្ទឹមបារាំង​ ពិតជាអាហារដ៏ល្អ ចំពោះអ្នកដែលមានបញ្ហាតម្រងនោម ។

២. ទម្លាប់រស់នៅប្រចាំថ្ងៃដើម្បីប៉ូវតម្រងនោម

·  លំហាត់ប្រាណរបៀប Kegel៖ លំហាត់ប្រាណបែប Kegel គឺយើងអាចធ្វើ២ដងក្នុងមួយថ្ងៃ ដើម្បីជួយពង្រឹងសាច់ដុំអាងត្រគាក ជួយរក្សាសមត្ថភាពតម្រងនោមឱ្យនៅខ្លាំងក្នុងការច្រោះជាតិពុល ការពារជំងឺផ្សេងៗកុំឱ្យយាយីតម្រងនោម។ របៀបហាាត់៖ គេងនៅលើឥដ្ឋរាបស្មើ ដាក់ដៃឱ្យត្រង់ បញ្ឈរជង្គង់ រួចពើងផ្នែកត្រគាងឡើងទៅលើរយៈពេល៣វិនាទីម្តងរួចទម្លាក់ចុះមកវិញ។ ធ្វើសកម្មភាពបែបនេះដដែលៗចំនួន ២០ ទៅ ២៥ដង។

·  ផឹកទឹកឱ្យត្រូវតាមម៉ោង

ផឹកទឹក ៣០០មីលីលីត្រពេលភ្ញាក់ពីគេង

ផឹកទឹក២៥០មីលីលីត្រមុនញ៉ាំអាហារពេលថ្ងៃ/ផឹកទឹក២៥០មីលីលីត្រក្រោយអាហារថ្ងៃផឹកទឹក៥០០មីលីត្រនៅពេលរសៀលចន្លោះម៉ោង១ដល់ម៉ោង២

ផឹកទឹក២៥០មីលីលីត្របន្ទាប់ពីទទួលទានអាហារសម្រន់ ឬភេសជ្ជៈផ្សេងៗ

ផឹកទឹក២៥០មីលីលីត្រមុនអាហារល្ងាច/ផឹកទឹក៣០០មីលីលីត្រក្រោយអាហារល្ងាច

ផឹកទឹក៤០០មីលីលីត្រ២ម៉ោងមុនចូលគេង

ជម្រើសមួយទៀត អ្នកទៅពិនិត្យតម្រងនោម និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យយ៉ាងហោចណាស់១ឆ្នាំម្តង ដើម្បីដឹងពីសុខភាពតម្រងនោមរបស់អ្នក កុំចាំដល់ពេលឈឺ ពីព្រោះតម្រងនោមបើបានឈឺហើយគឺជាជំងឺមួយដែលត្រូវការលុយព្យាបាលច្រើនណាស់៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia