អាហារ
ផ្លែឈើខ្មែរ ១នេះ ១ថ្ងៃផឹក ១កែវ ជួយកម្ចាត់ខ្លាញ់ក្បាលពោះ ថែសម្រស់កម្រចាស់ណាស់
Tror Sopheap
December 14 2023
3.5 K views

អ្នកប្រើថ្នាំសម្រកគីឡូ ពិតជាបានផលលឿនក៏ដោយ ប៉ុន្តែមួយរយៈក្រោយមកអ្នកប្រើប្រាស់បែរជាមានបញ្ហាសុខភាពទៅវិញ។ ដើម្បីចៀសវាងបញ្ហានេះ សូមអ្នកប្រើប្រាស់ក្នុងការសម្រកគីឡូតាមធម្មជាតិដើម្បីជួយសម្រកគីឡូបានលឿន។ មានផ្លែឈើមួយដែលសម្បូរលក់ក្នុងស្រុកខ្មែរយើងហើយគេអាចយកផ្លែឈើមួយនេះ ទៅធ្វើជាភេសជ្ជៈសម្រកគីឡូនោះគឺផ្លែក្រូច។ ផ្លែក្រូចមានគុណសម្បត្តិដ៏ល្អឯកនៃសារជាតិវីតាមីនC ជួយទ្រទ្រង់ទៅដល់សុខភាពរាងកាយបានល្អបំផុត។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ lybrate បានឱ្យដឹងថា បើអ្នកផឹកទឹកក្រូច ១កែវមុនឬក្រោយពេលហាត់ប្រាណជួយដាស់ថាមពលឱ្យអ្នកកើនឡើង។ ព្រោះទឹកក្រូចស្រស់មានកាបូអ៊ីដ្រាត និងជាតិស្ករបែបធម្មជាតិដែលចេញពីទឹកឃ្មុំ ធ្វើឱ្យអ្នកមានអារម្មណ៍ល្អ បំបាត់ការនឿយហត់ និងជួយបង្កើនថាមពលដល់រាងកាយ។ អ្នកដែលចូលចិត្តហាត់ប្រាណ អាចញ៉ាំទឹកក្រូចឆ្មារលាយជាមួយទឹកឃ្មុំ១កែវនៅរៀងរាល់មុន ឬក្រោយពេលហាត់ប្រាណ ដើម្បីបំពេញកម្រិតថាមពល បំពេញជាតិគ្លុយកូសក្នុងឈាម ជួយឱ្យដុតជាតិខ្លាញ់បានយ៉ាងល្អ។

រាងកាយរបស់យើងត្រូវការភេសជ្ជៈដែលមានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍សម្រកគីឡូនិងថែសម្រស់។ ភេសជ្ជៈទឹកក្រូចជួយសុខភាពស្បែកត្រូវបានលូតលាស់បានល្អដោយសារតែកម្រិតជម្រុញរបស់សារធាតុវីតាមីន C នឹងធ្វើឱ្យសារធាតុវីតាមីនE ដែលមាននៅក្នុងខ្លួនរបស់យើងដំណើរការកាន់តែប្រសើរឡើង។ លក្ខណៈដំណើរការនេះ នឹងថែសុខភាពស្បែកឱ្យចៀសបញ្ហារលាករោលផ្សេងៗ មិនងាយឡើងមុន ជួយជម្រុះកោសិកាងាប់ ជួយជុលកោសិកាកំពុងខូចខាត និងពន្លឿនកការលូតលាស់កោសិកាថ្មី ដើម្បីធ្វើឱ្យសុខភាពស្បែកកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ នេះជាការផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ Healthline ផងដែរ។

ដូចនេះហើយការហូបផ្លែក្រូចឬភេសជ្ជៈទឹកក្រូចនៅស្រុកខ្មែរយើងសម្បូរលក់ណាស់។ បើយើងជួយទិញពួកគាត់ឱ្យមានចំណូចហើយវាមានអត្ថប្រយោជន៍ដល់សុខភាពរបស់យើងល្អជាងស្រា និងភេសជ្ជៈរសជាតិផ្អែមៗ ផងដែរ។ សុខភាពក្នុងការសម្រកគីឡូតម្រូវឱ្យហូបអាហារតាមធម្មជាតិឱ្យច្រើនដែលអាចធ្វើទៅបាន និងព្យាយាមធ្វើលំហាត់ប្រាណបន្ថែមដើម្បីបានផលចំណេញទាំងកម្ចាត់ជាតិខ្លាញ់ហើយសម្រស់នៅវ័យក្មេងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2300

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
468 views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
322 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
241 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
236 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia