ជំងឺ
ឧស្សាហ៍នោមញឹក នោមចេញតិចៗមិនអស់គឺជាសញ្ញារលាកតម្រងនោម បើទុកដល់ករណីនេះអាចគ្រោះថ្នាក់ដល់ជីវិត
Thida Pet
January 15 2024
6.6 K views

ឧស្សាហ៍នោមញឹក នោមចេញតិចៗមិនអស់គឺជាសញ្ញារលាកតម្រងនោម បើទុកដល់នោមឈឺ នោមឈា.មគ្រោះថ្នាក់ដល់ជីវិត        

តម្រងនោមឬប្រព័ន្ធបង្ហូរទឹកនោមគឺមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់រាងកាយរបស់មនុស្សយោងតាមរយៈលោកគ្រូ ហួត ភារ៉ា​ជាគ្រូពេទ្យមើលថែអ្នកជំងឺតម្រងនោមនៅមន្ទីរពេទ្យកាល់ម៉ែត បានរៀបរាប់ថាប្រព័ន្ធបង្ហូរទឹកនោម មាន២ប្រភេទ ផ្នែកខាងលើនិងខាងក្រោម ផ្នែកខាងលើមាន តម្រងនោមនិងបំពង់បង្ហូរនោម និង ផ្នែកខាងក្រោមមានប្លោកនោមនិងបង្ហូរនោម ចំណែកឯតួនាទីរបស់ផ្នែកទាំង២នេះ មានតួនាទីបញ្ចេញកាកសំណល់ជាតិពុលផ្សេងៗចេញពីក្នុងខ្លួនរបស់មនុស្ស...។

មានសំនួរសួរថា​តើមូលហេតុអ្វីបង្កជាជំងឺរលាកប្រព័ន្ធបង្ហូរនោម ហើយការរលាកនេះបង្កជាផលប៉ះពាល់ដល់សុខភាពដែរឬទេ?

លោកគ្រូ ហួត ភារ៉ា បានបន្ថែមថា ជំងឺរលាកប្រព័ន្ធបង្ហូរនោមមានច្រើន អាចមានរលាកតម្រងនោម រលាកបំពង់បង្ហូរទឹកនោម រលាកប្លោកនោម មូលហេតុការរលាកនេះបង្កមកពីមេរោគជាពិសេសមេរោគនៅស្បែកត្រង់តំបន់ប្រដាប់ភេទ ការសម្អាត ប្រដាប់ភេទឱ្យបានត្រឹមត្រូវ...។ លោកគ្រូបានបន្ថែមថាជំងឺរលាកប្រព័ន្ធបង្ហូរនោមភាគច្រើនកើតលើមនុស្សស្រីព្រោះតែប្រព័ន្ថបង្ហូរនោមរបស់មនុស្សស្រីគឺពីធម្មជាតិមកខ្លី ដូច្នេះគឺងាយធ្វើឱ្យមេរោគងាយនឹងឆ្លងចូលក្នុងបង្កជាបញ្ហារលាកប្រព័ន្ធបង្ហូរនោមច្រើនជាងមនុស្សប្រុស។

ជាមួយគ្នានេះដែរ លោកគ្រូក៏បានប្រាប់ពីរោគសញ្ញានៃជំងឺរលាកប្រព័ន្ធបង្ហូរនោមដូចគ្នា ដែលរោគសញ្ញាជំងឺនេះមានដូចជា៖

-អ្នកជំងឺអាចមានអារម្មណ៍ថាឈឺភ្លាមចង់នោមភ្លាមៗ នោមតិចៗ នោមអត់អស់ នោមហើយចង់នោមទៀត

-ពណ៌ទឹកនោមមានភាពល្អក់ មានក្លិនឆួលខ្លាំង ឆ្អេះខ្លាំងជាងធម្មតា

-ឈឺនោមញឹក

-សម្រាប់អ្នកជំងឺជាមនុស្សស្រីអាចនឹងមានការឈឺចុកចាប់នៅត្រង់អាងត្រគាកផងដែរ

-ឈឺនោមម្ដងៗគឺប្រហាយ

ស្របជាមួយគ្នានេះដែរ លោកគ្រូក៏បានបង្ហាញពី រោគសញ្ញាលោកនៅត្រង់តម្រងនោម វាបានបញ្ចេញសញ្ញាឱ្យយើងដឹងមុន សញ្ញាទាំងនោះមានដូចជា៖

-មានអារម្មណ៍ថាឈឺខ្នងឈឺចង្កេះ ក្អួត ចង្អោរ និងក្ដៅខ្លួនហួសពី៣៨អង្សាសេ

រោគសញ្ញារលាកត្រង់ប្លោកនោមដូចជា៖

-អារម្មណ៍ថាឈឺខ្លាំងនៅពេលនោម ត្រង់ប្លោកនោម

-ឈឺនោមញឹកញាប់

រោគសញ្ញារលាកត្រង់ប្រព័ន្ធបង្ហូរនោមមានដូចជា៖

-មានអារម្មណ៍ថាផ្សាពេលឈឺនោមម្ដងៗ

-កម្លាំងនៃការនោមបាញ់ចេញខ្សោយខុសធម្មតា។

លើសពីនេះលោកគ្រូក៏បានបញ្ជាក់ពីសញ្ញាធ្ងន់ធ្ងរផងដែរដែលបងប្អូនគួរតែកត់សម្គាល់ សញ្ញាទាំងនោះមានដូចជា៖

-អ្នកជំងឺក្ដៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ

-ទឹកនោមអាចមានលាយឈាមមានខ្ទុះអាចនាំឱ្យស្ទះទឹកនោមឬក៏គ្មានទឹកនោមតែម្ដង

ជាក់ស្ដែកលោកគ្រូក៏បានបញ្ជាក់ថាសម្រាប់អ្នកមានបញ្ហារលាកប្រព័ន្ធបង្ហូរនោមនេះគឺអាចព្យាបាលឱ្យជាសះស្បើយទេ ថានៅក្នុងករណីអ្នកជំងឺស្រាលត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ និងញុំាថ្នាំតាមវេជ្ជបញ្ជារ។ ក៏ប៉ុន្ដែក្នុងករណីធ្ងន់ តម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យដើម្បីតាមដានពីស្ថានភាពជំងឺ ដើម្បីព្យាបាលឱ្យបានត្រឹមត្រូវ។ ក៏ប៉ុន្ដែក្នុងករណីនេះវេជ្ជបណ្ឌិតបានបញ្ជាក់ថា ត្រូវតេបង្កើនការប្រុងប្រយ័ត្ន ជាពិសេសការរលាកតម្រងនោមព្រោះជំងឺនេះអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។​

អាស្រ័យហេតុនេះហើយលោកគ្រូបានណែនាំថាប្រសិនណាអ្នកមានបញ្ហាមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរតែប្រញាប់ពិភាក្សាជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមមត្រូវដើម្បីចៀសវាងមានស្ថានភាពកាន់តែធ្ងន់ធ្ងរដល់អាយុជីវិតបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា(petthida)

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ
#ចិត្តសាស្ត្រFebruary 20 2025
សម្តីមាសលោក ត្រាំ មុនក្លាយជាប្រធិបតីអាម៉េរិក មានសមត្ថភាពមិនធម្មតាទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia