ជំងឺ
រដូវមិនទៀងមកម្តងៗចុកដូចគេអារស្បូន! វេជ្ជ.រោគស្រ្តីប្រាប់ក្បួនប៉ូវឈាមរដូវមករាល់ខែ មិនឈឺចាប់

បញ្ហារដូវមកមិនទៀងទាត់ រាំងរដូវ គឺជាបញ្ហាប្រឈមធំចំពោះស្រ្តីមួយចំនួនដែលកំពុងតែជួបប្រទះជារៀងរាល់ខែ។ អ្នកខ្លះ២ទៅ៣ខែទើបមករដូវម្តង នោះគឺបណ្តាលមកពីកត្តាមិនប្រក្រតីក្នុងរាងកាយទាំងសុខភាពខាងក្នុង និងសុខភាពស្បូ​ន។ ដែលត្រូវប្រញាប់ដោះស្រាយ មិនគួរទុកឱ្យបញ្ហានេះនៅបន្តពីមួយខែទៅមួយខែនោះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ស្បូន និងអាចគ្មានកូន១ជីវិត។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ Parsley health វេជ្ជបណ្ឌិត Rachael B.Cowhert ឯកទេសផ្នែកសម្ភពនិងរោគស្រ្តីដែលមានបទពិសោធន៍រយៈពេល៨ឆ្នាំ បាននិយាយថា ជាធម្មតាវដ្តរដូវរបស់ស្រ្តីគឺមកនៅរៀងរាល់២៥ថ្ងៃម្តងឬ៣៥ថ្ងៃម្តង បើស្ថិតនៅក្នុងចន្លោះនេះគឺទុកថាធម្មតាស្រ្តីសុខភាពល្អមិនមានផលប៉ះពាល់អ្វីទេ។ ប៉ុន្តែករណីលើសពី៣៥ថ្ងៃហើយរដូវមិនឃើញមកនោះមានន័យថា សុខភាពខាងក្នុងរបស់ស្រ្តីកំពុងមានបញ្ហាដូចជា ស្រ្តីមានភាពតានតឹងពិបាកចិត្ត គេងមិនគ្រប់គ្រាន់ ធ្វើដំណើរផ្លូវឆ្ងាយញឹកញាប់ ផឹកទឹកមិនគ្រប់គ្រាន់ អរម៉ូនប្រែប្រួលខ្លាំង...ទាំងអស់នេះគឺជាកត្តាធំៗដែលធ្វើឱ្យវដ្តរដូវស្រ្តីមកមិនទៀង ហើយមានការឈឺចាប់ខ្លាំងនៅពេលមកម្តងៗ។

ដូច្នេះដើម្បីប៉ូវឈាមរដូវរបស់ស្រ្តីឱ្យមកទៀងទាត់រាល់ខែ មិនមានការឈឺចាប់ មកអស់ៗស្រួលខ្លួន ស្រ្តីត្រូវអនុវត្តវិធីខាងក្រោមឱ្យបានរាល់ថ្ងៃកុំខាន៖

២. ញ៉ាំបន្លែដែលផ្ទុកសារធាតុ cruciferous ឱ្យបានរាល់ថ្ងៃ៖ វេជ្ជបណ្ឌិតនិយាយថា បន្លែដែលមានផ្ទុកសារធាតុ cruciferous ដូចជា (ខាត់ណាស ផ្កាខាត់ណាខៀវ ស្លឹក Spinach បន្លែបៃតង...) មានសមាសធាតុមួយហៅថា DIM ដែលជួយកម្ចាត់អ័រម៉ូន estrogen និងធ្វើឱ្យមានតុល្យភាពអ័រម៉ូន។ ការសិក្សាបានបង្ហាញថា សារធាតុ DIM ដែលមាននៅក្នុងបន្លែទាំងនេះញ៉ាំរាល់ថ្ងៃ អាចជួយបំប្លែងអរម៉ូនអ៊ឹស្ត្រូសែន ជួយឱ្យវដ្តរដូវមកទៀងទាត់ មិនមានការឈឺចាប់។

២. ផឹកតែខ្ញី+តែរមៀត+និងតែflax៖ តែទាំង៣នេះគឺមានផ្ទុកជាតិសរសៃ ជាតិដែក ម៉ាញេស្យូម ជាតិខ្លាញ់អូមេហ្កា៣ ជំនួយទៅដល់ឈាមរដូវរបស់ស្រ្តីឱ្យមកទៀងទាត់ល្អ សម្រួលការឈឺចាប់ ជួយស្រ្តីមានអារម្មណ៍ល្អ។ ចំពោះតែខ្ញីអ្នកអាចផឹកនៅពេលព្រឹកគឺល្អ តែរមៀតគួរផឹកពេលថ្ងៃ ចំណែកតែflax អាចផឹកពេលព្រឹកក៏បានថ្ងៃក៏បាន។

៣. ទម្លាប់ហាត់ប្រាណ+គេង+រក្សាផ្លូវចិត្ត៖ ទាំង៣ចំណុចនេះត្រូវដើរទន្ទឹមគ្នា គឺព្រោះវាមានទំនាក់ទំគ្នាខ្លាំង និងមានឥទ្ធិពលទៅលើវដ្តរដូវប្រចាំខែរបស់ស្រ្តី។ ស្រ្តីគ្រប់រូបចាំបាច់ត្រូវគេងមួយយប់ឱ្យបាន៧ម៉ោង រក្សាផ្លូវចិត្តឱ្យរីករាយជាពិសេសគឺជិតដល់ថ្ងៃមករដូវហាមគិតច្រើន។

·  ហាត់ប្រាណក្បាច់ Cobra Pose​ (លំហាត់ប្រាណនេះគឺអនុវត្តដោយពោប ដាក់ជើងទាំងពីទៅត្រង់ បន្ទាប់មកយកដៃទាំង២សង្កត់ចុះក្រោម ដើម្បីលើកទ្រូងឡើងលើ​​ តែជើងដាក់នៅត្រង់ដដែលកុំឱ្យហើប​ ធ្វើបែបនេះ​ប្រហែល៣០ទៅ៦០វីនាទី រហូតដល់អ្នកមានអារម្មណ៍ថាស្រួលខ្លួន)។

·  លំហាត់ប្រាណ Cow Pose៖ លុតជង្គង់អ្នកចុះ ហើយច្រត់ដៃទាំង២ចុះក្រោម ងើបមុខលឡើងលើ ហើយព្យាយាមដង្ហើមចេញចូលរបស់អ្នកឱ្យវែងៗ ។

·  លំហាត់ប្រាណ Cat Pose​ ក្បាច់ឆ្មា៖ មុននឹងចាប់ផ្ដើមអាចដកដង្ហើម២ទៅ៣ដង្ហើមជាមុនសិន បន្ទាប់មកលុតជង្គង់ចុះ ច្រត់ដៃទាំង២ចុះក្រោមដូចគ្នា តែ ខ្នងត្រូវពើងឡើងទៅលើ ។



គូសបញ្ជាក់ផងដែរថា ប្រសិនបើកំពុងជួយបញ្ហរាំងរដូវមកទៀងទាត់ ហើយមកម្តងៗមានការឈឺចាប់ខ្លាំង គឺចាប់ផ្តើមយកវិធីទាំង៣ខាងលើទៅអនុវត្តដើម្បីដោះស្រាយបញ្ហាកុំទុកយូរ។ ពីព្រោះបញ្ហារាំងរដូវជាបញ្ហាយូរ​អង្វែង និងមានផលប៉ះពាល់នៅពេលដែលស្រ្តីមានគ្រួសារ មានប្តី អាចអាចប៉ះពាល់ទៅដល់ការមានកូន និងប្រឈមបញ្ហាស្បូនជាច្រើនទៀត៕

អត្ថបទដោយ៖ គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.3 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.3 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
995 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
557 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
498 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 12 2025
ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia