ជំងឺ
ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
1 K views

សព្វថ្ងៃនេះមានជំងឺមួយដែលរីកធំជាងគេហើយមានការផ្សាព្វផ្សាយច្រើនពីពេទ្យគឺជំងឺទឹកនោមផ្អែម។ វាកើតលើវ័យក្មេង ព្រះសង្ឍ មនុស្សវ័យទំនង់ និងមនុស្សចាស់ងាយកើតជាងគេ ការហូបអាហារជាតិសផ្អែមលើសកម្រិតជាប្រចាំនោះ នាំឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ បញ្ហាធំនោះគឺប្រជាជនខ្មែរយើងខ្វះការយល់ដឹងពីបញ្ហាសុខភាព បានជាពួកគាត់ធ្វើតាមទម្លាប់ផឹកស្រា ភេសជ្ជៈផ្អែមៗ និងអាហារប្រៃផ្អែមជារឿងធម្មតា ប៉ុន្តែវាមិនធម្មតាទេនោះ គឺបង្កជំងឺទឹកនោមផ្អែមកើនឡើង។

តាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កេតឃើញថា “អ្នកជំងឺលើសឈាម និងទឹកនោមផ្អែមមានចំនួនច្រើនលើសលប់។ ហើយឯកឧត្តមបានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ឱ្យចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព អំបិលតិច ខ្លាញ់តិច ស្ករតិច និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាព”។ នៅសម្តីដ៏មានតម្លៃរបស់ឯកឧត្តម ឈាង រ៉ា គឺការយកឈ្នះបញ្ហាទឹកនោមផ្អែម អ្នកគួរមានទម្លាប់ធ្វើហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីស្រូបជាតិស្ករ ការពារឡើងគីឡូ។

ជាពិសេសការលំហាត់ប្រាណជួយបញ្ចុះជាតិស្ករហើយបណ្តេញជាតិខ្លាញ់ចេញពីរាងកាយឱ្យសុខភាពរឹងមាំ រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែម។ តាមគេហទំព័រ Betterhealth​ បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណកម្រិតមធ្យមជួយគ្រប់គ្រងគីឡូ ជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ុលបានយ៉ាងល្អ។ បើអ្នកចង់ឱ្យគ្រួសារមានសុភមង្គល និងអនាគតអ្នករស់គ្មានជំងឺទឹកនោមផ្អែម សូមឱ្យនាំគ្នាធ្វើលំហាត់ប្រាណដើម្បីរំលាយជាតិស្ករតាមសរសៃឈាម។ ព្រោះការរស់នៅគ្មានជំងឺ សុខភាពពិតជាមានតម្លៃណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia