សម្រស់
នារីមានសក់ស្ងួត បែកចុង ឆេះ គួរមើលថែសក់បែបណាទើបសក់ត្រលប់មកស្អាតមានទម្ងន់វិញ?
MC LyHouy
November 24 2020
1.1 K views

តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា នារីៗភាគច្រើនសុទ្ធតែស្រលាញ់សក់ប៉ុន្តែនារីតិចតួចបំផុតដែលពេញចិត្តជាមួយនឹងសក់របស់ខ្លួន។ ការសិក្សាពីនារីៗបានបង្ហាញឱ្យដឹងថា ជាង៨០%អះអាងថាសក់ស្អាតគឺជាផ្នែកមួយដែលអាចជួយឱ្យពួកគេស្អាតជាងមុននិងមានភាពជឿជាក់លើខ្លួនឯងខ្លាំងជាងមុន។ ដូចនេះសម្រាប់នារីៗដែលកំពុងមានបញ្ហាសក់ដូចជា ស្ងួត បែកចុង ឬឆេះ ពួកគេអាចសាកល្បងវិធីសាស្រ្តខាងក្រោមដើម្បីធ្វើឱ្យសក់ស្អាតឡើងវិញបានដើម្បីបង្កើនសម្រស់និងភាពជឿជាក់។

តាមរយៈការសម្ភាសជាមួយកញ្ញា សែន ពិភារ បានប្រាប់ក្រុមការងារHealthy Cambodiaយើងពីអាថ៌កំបាំងពីការថែរក្សាសក់ថា តាមរយៈបទពិសោធន៏របស់កញ្ញាផ្ទាល់ បញ្ហាសក់ស្ងួត ខូចខ្លាំងគឺបណ្តាលមកពីការប្តូរពណ៌សក់ញឹកញ៉ាប់ លេងម៉ូតសក់ច្រើន កិបកៀបច្រើនជាដើម ឯអ្នកខ្លះទៀតគឺគាត់ជ្រើសរើសសាប៊ូកក់សក់ខុសពីសុខភាពស្បែកក្បាលនិងសរសៃរសក់របស់គាត់។

កញ្ញាសូមណែនាំឱ្យអ្នកដែលមានបញ្ហាខាងលើនេះ អាចជ្រើសរើសយកប្រភេទសាប៊ូកក់សក់ដែលមានសារធាតុសំណើមខ្ពស់។ ព្រោះសាប៊ូនីមួយៗមានឯកទេសនិងតួនាទីខុសៗគ្នា ដូចនេះចូរសួរអ្នកលក់រកសាប៊ូណាដែលផ្តល់សំណើមខ្ពស់ ជៀសវាងយកប៉ះសាប៊ូដែលមានសារធាតុធ្វើឱ្យសក់កាន់តែស្ងួតថែមដូចជា សាប៊ូដែលមានសារធាតុខ្ងីឬសារធាតុត្រជាក់។ សាប៊ូដែលមានសារធាតុខ្ញីធ្វើឱ្យស្បែកក្បាលក្តៅ ផុយសក់ ឯសារធាតុត្រជាក់មានជាតិកាត់ខ្លាំង បើសក់ស្ងួតហើយប្រើសាប៊ូមានជាតិកាត់និងកាន់តែស្ងួតលើសដើម។

ការរើសសាប៊ូកក់សក់ដែលត្រូវនឹងស្បែកក្បាលជួយឱ្យសក់ស្រស់ស្អាតបានជាង៧០ភាគរយឯណោះ។ កញ្ញាក៏បានបន្ថែមទៀតថា ចំពោះអ្នកដែលមានសក់ស្ងួតកញ្ញាសូមណែនាំឱ្យគប្បីប្រើសាប៊ូកក់សក់ជាឈុត គួរមានទាំងសាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងប្រេងលាបសក់ដើម្បីជួយឱ្យសក់មានទម្ងន់រលោងឡើងវិញ ព្រោះសាប៊ូតែមួយមុខមិនអាចជួយបំពេញសំណើមឱ្យសក់បានទេ។

ការថែទាំតាមការជ្រើសរើសសាប៊ូកក់សក់ធ្វើឱ្យសក់ស្អាតហើយ ប៉ុន្តែអ្នកដែលចង់មានសក់ស្អាតក៏គួរតែថែទាំពីខាងក្នុងដូចគ្នា ដូចជាការញ៉ាំបន្លែឱ្យបានគ្រប់គ្រាន់ រើសយកបន្លែផ្លែឈើណាដែលជួយដល់សរសៃសក់ ញ៉ាំទឹកឱ្យបានគ្រប់ គេងឱ្យបានគ្រប់ ហើយជាពិសេសនោះគឺ កាត់បន្ថយការគិតច្រើននិងស្រ្តេស។ ការមើលថែសុខភាពផ្លូវចិត្ត ផ្លូវកាយ របបអាហារក៏អាចជួយឱ្យយើងមានសម្រស់ស្អាតផងដែរ។

គួររម្លឹកផងដែរថា កញ្ញា សែន ពិភារ គឺជាម្ចាស់ក្រុមហ៊ុនសុក្រិត្យ និងពិភារ ខសមេធិក ដែលជាអ្នកឯកទេសនាំចូលសាប៊ូកក់សក់ ភារ ព្រីមៀម ដែលមានរូបមន្តពីប្រទេសកាណាដា។ កញ្ញាក៏ជានារីមួយរូបដែលធ្លាប់មានសក់ខូចខ្លាំង ប៉ុន្តែដោយសារតែសេចក្តីស្រលាញ់សក់កញ្ញាក៏បានយកចិត្តទុកដាក់ថែទាំសក់រហូតទទួលបានសក់ស្រស់ស្អាតវិញ និងអាចបើកក្រុមហ៊ុននាំចូលសាប៊ូកក់សក់តែម្តង៕


អត្ថបទដោយ៖ អឿ​ ស្រីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
632 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
509 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
480 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia