គំនិតរកស៊ី
នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ លើកឡើងពីចំណុចដែលត្រូវមានជាប់ខ្លួនបើចង់ធ្វើជាគ្រូពេទ្យ
MC LyHouy
May 27 2022
170 views

តាមរយៈការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ ឃុន លាងឈុន នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧បានជំរុញឱ្យគិលានុបដ្ឋាទាំងអស់ បើធ្វើជាពេទ្យ ត្រូវមានបេះដូងជាពេទ្យ មានន័យថា ធ្វើជាពេទ្យពេលមានអ្នកជំងឺមកជួបយើងឱ្យជួយសង្គ្រោះជីវិត គ្រូពេទ្យត្រូវតែធ្វើតួនាទីរបស់ខ្លួនឱ្យបានល្អ គឺសង្គ្រោះជីវិតមនុស្សឱ្យបានទាន់ពេលវេលា និង មើលថែប្រកបដោយវិជ្ជាជីវៈ មានក្រមសីលធម៌ល្អ។

ថ្លែងនៅក្នុងកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើទិសដៅឆ្នាំ២០២២ របស់ គណៈគិលានុបដ្ឋាកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោកសាស្រ្តាចារ្យ ឃុន លាងឈុន បានលើកឡើងថា នៅក្នុងអំឡុងនៃការរាតត្បាតខ្លាំង នៃមេរោគកូវីដ១៩ គិលានុបដ្ឋាបានចូលរួមប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា និងនិយាយបានថា ក្រុមគ្រូពេទ្យ ជាវីរៈបុរសអាវស ឬកងទ័ពអាវស ដែលសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញពីការ លះបង់គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា បើទោះបីដឹងថាខ្លួនប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលក៏ដោយ ដែលកត្ដាទាំងនេះហើយហៅថា ធ្វើពេទ្យមានបេះ ដូងជាពេទ្យ។

លោកសាស្រ្ដាចារ្យបន្តថា បើទោះបីជាគិលានុបដ្ឋាមួយចំនួនធំ បានគោរព ក្រមសីលធម៌ ភាពសុច្ចរិត យុត្តិធម៌ ភក្តីភាព និងការមើលថែអ្នកជំងឺប្រកបដោយវិជ្ជាជីវៈក៏ពិតមែន ប៉ុន្តែក៏នៅមានគិលានុបដ្ឋាមួយចំនួនតូចនៅមិនទាន់អនុវត្តន៍ គោរពក្រមសីលធម៌បានល្អ ដែលធ្វើឱ្យមានការប៉ះពាល់ដល់វិស័យសុខាភិបាលយើងខ្លះដែរ។

លោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាជាតិបានមាន ប្រ សាសន៍ថា គណៈគិលានុបដ្ឋាកកម្ពុជាបង្កើតឡើង ក្នុងគោលបំណង គឺពង្រឹងការលើក កម្ពស់ សុខុមាលភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិកាត់បន្ថយបាតុភាពអវិជ្ជមានបណ្តាលមកពីការមិនគោរពឱ្យបានត្រឹមត្រូវនូវគោលការណ៍ ក្រមសីលធម៌វិជ្ជាជីវៈថែទាំ និង ដើម្បីការពារកិត្តិយស និងឥស្សរភាពរបស់វិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា ការគោរពគោល ការណ៍ នេះ ដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានទិសដៅសំខាន់ៗក្នុងការអនុវត្ត ឱ្យស្របតាម ក្រម សីលធម៌ ផ្ដល់ការថែទាំព្យាបាលអ្នកជំងឺឱ្យមានគុណភាព។

លោកបានបន្ថែមថា គិលានុបដ្ឋាដែលប្រកបវិជ្ជាជីវៈថែទាំ ទាំងសេវាសាធារណៈ និងឯកជន ត្រូវតែគោរពកិច្ច ការរបស់ ខ្លួនដោយចុះបញ្ជិការ និងមានអាជ្ញាប័ណ្ណក្នុងការប្រកបវិជ្ជាជីវៈថែទាំ ស្របតាមព្រះរាជ ក្រម ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ក្នុង ការលើកកម្ពស់ វិជ្ជា ជីវៈថែទាំនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោក អ៊ុន សាន បានអះអាងថា ឥឡូវនេះសម្រាប់មន្ទីរពេទ្យណា ដែលគិលានុបដ្ឋាគោរពក្រមសីលធម៌ ភាពសុច្ចរិតយុត្តិធម៌ និងភក្តីភាព និងការមើល ថែអ្នក ជំងឺប្រកបដោយវិជ្ជាជីវៈ និងទទួលបានការលើទឹកចិត្ត និងរង្វាន់ផងដែរ៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
138 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
926 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia