កុមារ
បំបែកកំណត់ត្រាពិភពលោកថ្មី ជាកូនភ្លោះកើតមិនគ្រប់ខែត្រឹម២២សប្ដាហ៍&មានគីឡូតិចបំផុតក្នុងលោក

បងប្អូនភ្លោះប្រុស ស្រីជនជាតិកាណាដា ២រូប បានបំបែកកំណត់ត្រាពិភពលោក Guinness World Records (GWR) ដែលត្រូវបានក្លាយជាកូនភ្លោះកើតមិនគ្រប់ខែក្មេងខ្ចីបំផុតប្រចាំពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Newsinfo កាលពីថ្ងៃទៅ០៧ ខែមីនា ឆ្នាំ២០២៣។

Adiah និង Adrial Nadarajah ចាប់កំណើតនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅអាយុគភ៌២២សប្តាហ៍ ឬ១២៦ថ្ងៃ បានបំបែកកំណត់ត្រា១ថ្ងៃ នៃកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ២០១៨ ដោយកូនភ្លោះជនជាតិអាមេរិក។

Adiah ដែលជាភេទស្រី មានទម្ងន់ត្រឹមតែ៣៣០ក្រាម (០.៧២ផោន) និងចំណែក Adrial Nadarajah ភេទប្រុស មានទម្ងន់ត្រឹមតែ៤២០ក្រាម (០.៩២ផោន) ពួកគេក៏ជាកូនភ្លោះដែលមានទម្ងន់ស្រាលបំផុតតាំងពីកំណើតមិនធ្លាប់មានផងដែរ។ នេះបើតាមការបញ្ជាក់របស់ Guinness World Records (GWR) នៅលើគេហទំព័ររបស់ខ្លួន។

ដកស្រង់សំដីឪពុក ម្តាយរបស់ទារក សៀវភៅយោងសម្រាប់កំណត់ត្រានៃសមិទ្ធិផលរបស់មនុស្ស និងពិភពធម្មជាតិ បាននិយាយថា កូនភ្លោះទាំងពីរត្រូវបានផ្តល់សញ្ញា ០% នៃឱកាសរស់រានមានជីវិតដោយគ្មានវេជ្ជបណ្ឌិតណាម្នាក់ហ៊ានអះអាងថាពួកគេមានជីវិតនោះឡើយ។

ម្តាយរបស់ពួកគេលោកស្រី Shakina Rajendram បានប្រាប់ GWR ថា "នៅពេលដែលខ្ញុំចូលសម្រាលកូន ទារកទាំងនោះត្រូវបានបដិសេធរាល់វិធានការទ្រទ្រង់ជីវិតនៅមន្ទីរពេទ្យដែលខ្ញុំត្រូវបានគេអនុញ្ញាតិឱ្យសម្រាក ហើយពួកគេស្ទើរតែស្លាប់បាត់ទៅហើយ"។ ខណៈមន្ទីរពេទ្យភាគច្រើនមិនព្យាយាមជួយសង្គ្រោះទារកដែលកើតមុន ២៤-២៦ សប្តាហ៍នោះទេ។

បន្ទាប់មក Rajendram ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយផ្សេងទៀត ដែលនឹងផ្តល់ការថែទាំទារកអាយុ ២២សប្តាហ៍។ យ៉ាង​ណា​មិញប្រសិន​បើ​កូន​ភ្លោះ​កើត​មុន​ពេល​នោះ មន្ទីរពេទ្យ​មិន​ជួយ​សង្គ្រោះ​ពួក​គេ​ឡើយ។ ប៉ុន្តែជាភ័ព្វសំណាងល្អ ក្រោយពេលដែលនាងសន្លប់ក្នុងរយៈពេល១៥នាទី បន្ទាប់មកក៏ដឹងខ្លួនវិញ ហើយនាងក៏បានសម្រាលកូនភ្លោះទាំងពីរ។ រហូតមកទល់បច្ចុប្បន្ននេះទារកទាំង២ គឺមានសុខភាពល្អ ហើយមានការលូតលាស់ដូចក្មេងដទៃផ្សេងទៀតផងដែរ ៕

អត្ថបទដោយ៖ ស្រីណុច


 

 

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
353 views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.6 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
361 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia