អាហារ
មកដឹងពីភេសជ្ជៈសាមញ្ញទាំងនេះដែលអាចជួយកម្ចាត់ខ្លាញ់រុំបេះដូងបានយ៉ាងល្អ
MC LyHouy
February 12 2021
15.9 K views

ជំងឺខ្លាញ់រុំបេះដូង បណ្តាលមកពីការថយចុះនៃការដឹកនាំឈាមទៅចិញ្ចឹមបេះដូង ដោយសារសារធាតុខ្លាញ់អាក្រក់នៅកកជាប់នឹងជញ្ជាំងសរសៃឈាម។ ជំងឺខ្លាញ់រុំបេះដូងនេះហើយដែលអាចធ្វើឱ្យមានការគាំងបេះដូងភ្លាមៗនៅពេលមានប្រតិកម្មណាមួយកើតឡើង ហើយជំងឺនេះទាមទារឱ្យសាមីខ្លួនមានរបបអាហារល្អ ចៀសវៀងបរិភោគខ្លាញ់អាក្រក់ និងមានលំហាត់ប្រាណជាប្រចាំ ក្រៅពីនេះអ្នកអាចការពារជំងឺនេះបានតាមរយៈភេសជ្ជៈងាយៗ ស្រួលរក និងស្រួលក្នុងការធ្វើ ដើម្បីជួយអ្នកក្នុងការកម្ចាត់ខ្លាញ់អាក្រក់ពីបេះដូងយ៉ាងល្អ។ ភេសជ្ជៈទាំងនោះមានដូចខាងក្រោម៖

១.តែបៃតងក្ដៅៗ

ការញុំាតែបៃតងក្ដៅៗជារៀងរាល់ថ្ងៃជួយអ្នកពីការដុតបំផ្លាញខ្លាញ់អាហារក្រក់ក្នុងខ្លួនបានយ៉ាងល្អជាពិសេសខ្លាញ់ដែលរុំព័ទ្ធបេះដូងតែម្ដង។ ព្រោះនៅក្នុងតែបៃតងមានផ្ទុកសារធាតុប៉ូលីហ្វេណុលនិងសេតាមីននដែលអាចដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីការពារការបំផ្លាញកោសិកាកាត់បន្ថយការរលាកនិងការពារសុខភាពបេះដូងរបស់អ្នក។

លទ្ធផល​រូបភាព​សម្រាប់ hot green tea

២.​កាហ្វេ

ជាតិកាហ្វេអ៊ីនត្រូវបានគេរកឃើញថាជាសារធាតុធម្មជាតិមួយក្នុងចំណោមសារធាតុធម្មជាតិមួយចំនួនដែលជួយឱ្យដុតបំផ្លាញជាតិខ្លាញ់។ ការសិក្សាផ្សេងទៀតបង្ហាញថាជាតិកាហ្វេអ៊ីនអាចបង្កើនការដុតខ្លាញ់បានយ៉ាងច្រើន ១០ ភាគរយចំពោះមនុស្សធាត់និង ២៩% ចំពោះមនុស្សដែលមានបញ្ហាខ្លាញ់រុំបេះដូង។ ប៉ុន្ដែដើម្បីទទួលបានសុខភាពល្អសូមអ្នកជ្រើសរើសការហ្វេណាមួយល្អ។

៣.ទឹកក្ដៅឧណ្ណៗ

តាមអ្នកឯកទេសផ្នែកសុខភាពបានអះអាងថាការទទួលទានទឹកក្ដៅឧណ្ណៗជារៀងរាល់ថ្ងៃជួយកម្ចាត់ខ្លាញ់អាក្រក់និងកម្ចាត់ជាតិពុលពីក្នុងខ្លួនបានយ៉ាងល្អ ជាពិសេសការទទួលទាននៅពេលព្រឹកប្រលឹមតែម្ដង។ ព្រោះការញុំាទឹកក្ដៅឧណ្ណវាងាយនឹងបញ្ចេញញើសដែលរំលាយជាតិខ្លាញ់អាក្រក់និងជាតិពុលទាំងនោះពីក្នុងខ្លួន។

៤. ទឹកខ្ញី

ទឹកខ្ញីផ្ទុកដោយជាតិដែក ជាតិរ៉ែ ម៉ងកាណែស និងសារធាតុជាច្រើនទៀតដែលជួយដល់សារពាង្គកាយរបស់យើងច្រើនមែនតែន។​​ ក្នុងនោះផងដែរបើតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាការញុំាទឹកខ្ញីគឺកម្ចាត់ខ្លាញ់ក្បាលពោះ និងខ្លាញ់ត្រង់កន្លែងផ្សេងៗបានយ៉ាងល្អ។ ហើយពេលវេលានៃការញុំាទឹកខ្ញីដែរល្អបំផុតនោះគឺពេលព្រឹក។ វិធីធ្វើដោយគ្រាន់តែចិតវាពីរបីចំណិតដាក់ក្នុងទឹកក្ដៅ ហើយប្រសិនបើមានទឹកឃ្មុំបន្ថែមពីលើវាទៀតគឺរឹតតែល្អ។

ដូនេះដើម្បីទទួលបានសុខភាពបេះដូងដែលល្អអ្នកគួរតែអនុវត្តន៍ញុំានូវអាហារខាងលើនេះឲ្យបានជាប្រចាំ។ ក្នុងករណីមានចម្ងល់ និងមានបញ្ហាផ្សេងៗសូមលោកអ្នកពិគ្រោះជាមួយគ្រូពេទ្យដែលមានជំនាញ៕

លទ្ធផល​រូបភាព​សម្រាប់ ginger tea

អត្ថបទដោយ៖ ភី សៅឌី

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
1.1 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
1.1 K views

#អាហារ

ភេសជ្ជៈ ៣ មុខនេះផឹកជាប្រចាំល្អខ្លាំង រស់ជាតិឆ្ញាញ់ តម្លៃសមរម្យ ជួយបំពេញជាតិទឹក និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ
Pov Saru
December 12 2025
196 views

#អាហារ

ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
Pov Saru
December 8 2025
1.4 K views

#អាហារ

អ្នកពិបាក់ចិត្តរឿងធាត់! គ្រាន់តែញ៉ាំអាហារ ៣នេះ ជួយសម្រកគីឡូឆាប់ឃើញផល
Tror Sopheap
December 8 2025
1.7 K views

#អាហារ

ចង់ខ្លាំង! បុរសញ៉ាំអាហារទាំង ៣នេះ កើនថាមពល រួ/.មភេ///ទបានយូរ
Tror Sopheap
December 1 2025
365 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia