សម្រស់
៤ជំហានផ្លាស់ប្តូរស្បែកមុខពីស្ងួតគ្រើមគ្មានសំណើម មកភ្លឺរលោងរាល់ថ្ងៃ
Mourn Kunthea
July 31 2023
6.9 K views

ជឿថាមនុស្សគ្រប់គ្នា គ្មាននរណាចង់ឱ្យស្បែកមុខខ្លួនឯងខ្មៅស្រអាប់ ស្ងួត គ្មានសំណើមនោះទេ គ្រាន់តែពេលខ្លះមនុស្សមួយចំនួនភ្លេចខ្លួន ភ្លេចគិតពីទម្លាប់ថែទាំតូចៗប្រចាំថ្ងៃទើបបណ្តាលឱ្យស្បែកមុខទៅជាមានបញ្ហាស្ងួត និងខ្មៅស្រអាប់។

ជាការពិតណាស់ បើនិយាយពីវិធីដែលជួយឱ្យស្បែកមុខភ្លឺរលោង មានសំណើមបានរាល់ថ្ងៃគឺមិនមានអ្វីពិបាកនោះទេ គ្រាន់តែពេលខ្លះមនុស្សបានមើលរំលងវិធីទាំងនោះ ហើយពេលខ្លះទៀតបានអនុវត្តដែរតែមិនជាប់លាប់តែប៉ុណ្ណោះ។ ថ្ងៃនេះក្រុមការងារយើងនឹងមករំលឹកពីវិធីចាស់ៗ ដើម្បីរក្សាស្បែកមុខឱ្យភ្លឺរលោង មានសំណើម ហើយចំណាយលុយតិច៖

ជំហ៊ានទី១ ៖ សំអាតមុខ

មុនធ្វើការលាបសេរ៉ូមមុខ អ្នកត្រូវប្រាកដថាស្បែកមុខរបស់អ្នកត្រូវបានលាងសម្អាតរួចហើយ ជៀសវាងមានកំទេចកំទីនៅលើមុខដែលអាចរាំងស្ទះការស្រូបយកសេរ៉ូមដែលអ្នកលាប។

ជំហ៊ានទី២ ៖ ប្រើទឹកToner

បន្ទាប់ពីលាងសម្អាតស្បែកមុខជាមួយហ្វូម​ឬ សាប៊ូរួចហើយ អ្នកគួរតែប្រើទឹកTonerមកជូតមុខ ដើម្បីឱ្យប្រាកដថាកំទេចកំទីនៅលើមុខត្រូវបានសម្អាតអស់ពីផ្ទៃមុខ ។

ជំហ៊ានទី៣ ៖ ការប្រើ សេរ៉ូម

បន្ទាប់ពីបានសម្អាតមុខនិង ធ្វើការជូតទឹកTonerហើយនោះ ឥឡូវនេះដល់ពេលដែលអ្នកសេរ៉ូមទៅលើមុខរបស់អ្នកហើយ។ អ្វីដែលអ្នកគួរធ្វើល្អបំផុតក្នុងការប្រើសេរ៉ូមលើមុខនោះគឺ អ្នកមិនអាចបន្តក់សេរ៉ូម ៣ ទៅ​ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមគឺមានជាតិខ្លាំង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។ បន្ថែមពីនេះ ការលាបសេរ៉ូមដែលត្រឹមត្រូវបំផុតនោះគឺ៖

ប្រើម្រាមដៃ៖ ការប្រើចុងម្រាមដៃមកធ្វើការម៉ាស្សាថ្នមៗស្រាលៗនៅលើផ្ទៃមុខ ពេញរង្វង់មុខ ដើម្បីឱ្យស្បែកមុខស្រូបយកសេរ៉ូមបានល្អ។

ប្រលាបាតដៃ៖ បន្តក់ទឹកសេរ៉ូម ៣ ទៅ៤ដំណក់នៅលើបាតដៃរួចឈ្លីបាតដៃរបស់អ្នក ហើយមកធ្វើការម៉ាស្សានៅលើផ្ទៃមុខរបស់អ្នកស្រាលៗថ្នមពេញផ្ទៃមុខ ដើម្បី​ឱ្យសេរ៉ូមបានជ្រៀបចូលទៅក្នុងស្បែកមុខកាន់តែលឿន និងមានប្រសិទ្ធភាពខ្ពស់។

ជំហ៊ានទី៤៖ ការលាបឡេការពារកម្តៅថ្ងៃ

·  ជ្រើសឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF លើសពី៣០ ពីព្រោះវាជួយការពារមុខរបស់យើងពីកម្តៅថ្ងៃបានល្អ។

·  អ្នកចាំបាច់ត្រូវតែលាបឡេការពារកម្តៅថ្ងៃឱ្យបានមុនពេលចេញទៅខាងក្រៅ ១៥នាទី ពីព្រោះរយៈពេលនេះជាពេលដែលសាច់ឡេកំពុងតែជ្រាបចូលទៅក្នុងស្រទាប់ស្បែករបស់អ្នក និងជួយការពារកម្តៅថ្ងៃបានយ៉ាងល្អ។ ករណីអ្នកលាបហើយភ្លាមចេញទៅក្រៅត្រូវកម្តៅថ្ងៃភ្លាមធ្វើឱ្យស្បែកមុខរបស់អ្នកប្រឈមជាមួយការឡើងជាំ និងស្នាមអុចខ្មៅ។

·  លាបឡេការពារកម្តៅថ្ងៃឱ្យសព្វពេញមុខ មានន័យថានៅពេលអ្នកលាបគឺអ្នកត្រូវតែយកចិត្តទុកដាក់លាបឱ្យសព្វពេញមុខ ដើម្បីឱ្យសាច់ឡេជ្រាបចូលទៅសព្វការពារស្បែកបានល្អ។

·  ករណីអ្នកចេញក្រៅត្រូវកម្តៅថ្ងៃខ្លាំង អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃនៅរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង។ ទោះជាអ្នកមិនត្រូវចេញទៅក្រៅក៏ដោយ ក៏អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃដែរ ពីព្រោះគ្រប់ពន្លឺដែលចេញពីទូរសព្ទ កុំព្យូទ័រ និងអំពូលភ្លើង សុទ្ធតែប៉ះពាល់ទៅដល់ផ្ទៃមុខរបស់អ្នក៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
637 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
514 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
483 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia