ជំងឺ
កុំច្រលំ! ឈឺចុកចាប់ត្រង់ពោះដូចកើតរោគក្រពះ ប្រយ័ត្នអាការៈនេះអាចមកពីក្រួសក្នុងប្រមាត់
Pheakdey Pao
June 8 2022
6.9 K views

ប្រមាត់ គឺជាសរីរាង្គដែលស្ថិតនៅក្រោម​ថ្លើម ហើយជាទូទៅទឹករបស់ប្រមាត់ត្រូវបានផលិតដោយថ្លើម និងត្រូវបានបញ្ជូនទៅកាន់ពោះវៀនតូចផ្ទាល់​ ដើម្បីចូលរួមក្នុងការរំលាយអាហារ។ មួយវិញទៀតប្រសិនបើ ប្រមាត់មានបញ្ហាវាអាចជះផលប៉ះពាល់ដល់រាងកាយដូចជា រាគ ចុក ​ទល់លាមក …ជាដើម។

យោងតាមការចែករំលែក​របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច​ ម៉េងលី ក្នុងបណ្ដាញសង្គមយូធូប​​បានឱ្យដឹងថា ប្រមាត់ជាភាសាអង់គ្លេសគេហៅថា Gallbladder ដោយប្រមាត់គឺតជាប់ទៅនឹងថ្លើម ហើយជាទូទៅមុននឹងឈានដល់ថ្នាក់ការវះកាត់ប្រមាត់ចេញមានកត្តាជាច្រើន ហើយប្រសិនណាជាមានការវះកាត់ក៏មិនមានបញ្ហាអ្វីខ្លាំងនោះទេ គ្រាន់តែឧស្សាហ៍មានអាការៈរាគ ចុកពោះ ទល់លាមក…ជាដើម។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំពោះរូបរាងរបស់ប្រមាត់គឺ​ ប្រហែលធំជាងមេដៃរបស់យើងបន្តិច តែប្រវែងរបស់វា​ធំល្មមប្រហែលជា៤​ថ្នាំងដៃរបស់យើង។​ តួនាទីរបស់ប្រមាត់ គឺចាំស្តុកទុកទឹកប្រមាត់ដែលផលិតចេញពីថ្លើម ហើយទឹកប្រមាត់នឹងត្រូវបានបញ្ជូនទៅពោះវៀនតូចផ្ទាល់ ដើម្បីជួយក្នុងការរំលាយអាហារ។ ជាពិសេស គឺជួយស្រូបយកជាតិខ្លាញ់ដែលមិនល្អចេញនៅពេលយើងញុំាអាហារ​ ក៏ដូចជាជញ្ជូនខ្លាញ់ល្អ​ និងប្រូតេអ៊ីនទៅក្នុងរាងកាយវិញបានយ៉ាងប្រសើរ។​

ជាធម្មតាខ្លាញ់ដែលមាននៅក្នុងប្រមាត់ គឺត្រូវបានសម្អាតដោយធម្មជាតិរបស់វាផ្ទាល់​​ ក៏ប៉ន្តែក៏មានកត្តាផ្សេងៗអាចធ្វើឱ្យថង់ប្រមាត់មានខ្លាញ់នៅក្នុងជាច្រើន ​យូរៗទៅបណ្ដាលឱ្យខ្លាញ់កកដុំ​ឱ្យនាំមានការកកស្ទះនៅទុយោរបស់ប្រ​មាត់ ក៏បណ្ដាលឱ្យមានគ្រួសនៅថង់ប្រមាត់ឡើងមក។

កត្តាគ្រួសក្នុងប្រមាត់ ធ្វើឱ្យមានអាការៈឈឺចុកខ្លាំងនៅក្នុងទ្រូង ធ្លាយទៅដល់ឆ្អឹងខ្នងខាងក្រោយ​ រាគ​ ក្អួត អស់កម្លាំង ក្ដៅខ្លួន លាមកមានពណ៌សភ្លឺ ទឹកនោមមានពណ៌ក្រម៉ៅ​ ព្រឺរងា និងជាសញ្ញាគ្រោះថ្នាក់ប្រសិនបើអាការៈមិនបាត់រយៈពេល៥ ម៉ោង គេអាចសន្និដ្ឋានបានថា ​ជាអាចមកពីបញ្ហាប្រមាត់។

ជួ​នកាលបញ្ហាប្រមាត់ មិនមែនមកពីគ្រួសក្នុងប្រមាត់តែមួយនោះទេ ​អាចមកពីមហារីក ដំបៅ ឬក៏មកពី​រលាកទុយោប្រមាត់ ​ហើយប្រសិនបើយើងមិនយកចិត្តទុកដាក់ក្នុងការព្យាបាលទេវាអាចធ្វើឱ្យ ទឹកប្រមាត់ធ្លាយកាលណាវាធ្លាយអាចប៉ះពាល់ទៅដល់សរីរាង្គផ្សេងៗជាច្រើននៅក្នុងរាងកាយ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ទៀតថា អ្នកដែលវះកាត់ប្រមាត់ចេញ​ អាចមានអាការៈឧស្សាហ៍រាគ ទល់លាមកខុសធម្មតាអាចបញ្ចេញខ្យល់ញឹកព្រោះ អ្នកវះកាត់ប្រមាត់ងាយនឹងហើមពោះ ដោយសារជាទូទៅទឹកប្រមាត់ត្រូវបានបញ្ចេញពេលដែលរាងកាយយើងត្រូវការតែប៉ុណ្ណោះ តែពេលយើងវះកាត់យកវាចេញ​ ទឹកប្រមាត់នឹងនៅតែបញ្ចេញមកពីថ្លើមដដែល តែមិនកំណត់វាបញ្ចេញមករហូតតែម្ដង ជាហេតុធ្វើឱ្យមានអាការៈទាំងអស់នឹងឡើងមក។ ចំពោះការវះកាត់ប្រមាត់នេះផ្ទាល់មិនពិបាកដូចកាលពីមុនគឺត្រូវវះពោះដើម្បីវះកាត់នោះទេ គឺគេចោះប្រហោងមួយហើយដាក់ទុយោបាញ់ភ្លើង វះតោងយកថង់ប្រមាត់ចេញ។

ជាចុងក្រោយ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច​ ម៉េងលី បានណែនាំថា ដើម្បីកុំឱ្យមានហានិភ័យនៃជំងឺនេះឡើងមក​គួរតែញុំាអាហារដែលមានជាតិសរសៃឱ្យបានច្រើន​ កាត់បន្ថយការញុំាអាហារណាដែលមានជាតិខ្លាញ់ និងមានជាតិកាបូអ៊ីដ្រាតច្រើន។ មួយវិញទៀតគួរតែព្យាយាមទៅពិនិត្យសុខភាពយ៉ាងតិច៦ខែម្ដង និងកុំព្យាយាមដូរពេទ្យក្នុងការព្យាបាលពេក ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត ហើយសម្រាប់ការយកប្រមាត់ចេញ វាមិនមានហានិភ័យអ្វីខ្លាំងនោះទេ។ មួយវិញទៀត ប្រសិនបើមានអាការៈចុកទ្រូង ចេះតែគិតថាជាបញ្ហាក្រពះសូមប្រយ័ត្ន វាអាចមកពីបញ្ហាគ្រួសក្នុងប្រមាត់ គួរតែទៅជួបពេទ្យដើម្បីធ្វើបញ្ជាក់ពីបញ្ហាជំងឺឱ្យបានច្បាស់លាស់ជាបន្ទាន់៕


អត្ថបទដោយ ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#ជំងឺ

មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
Pov Saru
October 27 2025
2.8 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា នេះជារោគសញ្ញានៃជំងឺមហារីកសុដន់មាន
Tror Sopheap
October 26 2025
575 views

#ជំងឺ

ត្រីល្អសម្រាប់សុខភាព តែប្រយ័ត្ន! ត្រីប្រភេទនេះ ញុំាហើយកើតមហារីកអត់ដឹងខ្លួន
Pov Saru
October 25 2025
2 K views

#ជំងឺ

ប្រយ័ត្នអ្នកចូលចិត្តលេងទូរស័ព្ទច្រើន៖ អ្នកជំនាញប្រាប់ពីហានិភ័យនឹកស្មានមិនដល់ បើចង់បញ្ជៀសត្រូវអនុវត្តរឿង ២ នេះ
Pov Saru
October 24 2025
424 views

#ជំងឺ

ប្រយ័ត្ន! អ្នកមានរោគសញ្ញា ៣នេះភ្លាមៗ ជាជំងឺស្ទះសរសៃឈាមខួរក្បាល ប្រញាប់ទៅពេទ្យឱ្យលឿន
Tror Sopheap
October 24 2025
548 views

#ជំងឺ

ពេលព្រឹកគេងមិនចង់ក្រោក ថ្ងៃឡើងអង្គុយស្ងាប កុំច្រឡំថាជាអាការៈអ្នកខ្ជិល តែនេះអាចរោគសញ្ញនៃជំងឺគេងដ៏កម្រមួយ
Pov Saru
October 24 2025
320 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ព័ត៌មានOctober 27 2025
ក្រសួងការងារបញ្ជាក់ពីថ្ងៃឈប់សម្រាកពីប្រាក់ឈ្នួល ក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខនេះ
#អាហារOctober 27 2025
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
#សម្រស់October 27 2025
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
#ជំងឺOctober 27 2025
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
#អត្ថបទ PROctober 27 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
#កុមារOctober 26 2025
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia