ជំងឺគ្រួសក្នុងប្រព័ន្ធផ្លូវទឹកនោម គឺការដែលមានវត្តមានរបស់គ្រួសនៅតាមប្រព័ន្ធផ្លូវទឹកនោម ដែលជាទូទៅអាចមាននៅតម្រងនោម នៅនឹងបង្ហូរនោម នៅនឹងប្លោកនោម ឬបង្ហូរនោមផ្នែកខាងក្រោមជាដើម។ ជំងឺគ្រួសក្នុងប្រព័ន្ធផ្លូវទឹកនោមនេះកើតឡើងដោយសារតែកត្តាជាច្រើនដែលជំរុញឱ្យកើតមានគ្រួសក្នុងប្រព័ន្ធផ្លូវទឹកនោមនេះដែរ។
បើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិតឯកទេស ឡាំ កោវិន មានតួនាទីជានាយផ្នែកវះកាត់តម្រងនោម នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានមានប្រសាសន៍ថា កត្តាមួយក្នុងចំណោមកត្តាផ្សេងទៀតដែលជំរុញឱ្យកើតមានគ្រួសក្នុងប្រព័ន្ធផ្លូវទឹកនោម គឺកត្តាខ្វះជាតិទឹកនៅក្នុងខ្លួន ដែលវាធ្វើឱ្យមានការកកកុញរបស់គ្រួសបង្កជាធំទៅៗ ដែលនេះបណ្ដាលមកពីកង្វះសារធាតុទឹក និងកត្ដាផ្សេងៗទៀត។
ដើម្បីការពារពីជំងឺគ្រួសក្នុងតម្រងនោមនេះលោកវេជ្ជបណ្ឌិត និងតាមការស្រាវជ្រាវពីប្រភពwww.health.harvard.edu បានណែនាំញុំា និងកាត់បន្ថយអាហារដូចជា៖
១. ផឹកទឹកឱ្យបានច្រើន
ការទទួលទានទឹកឱ្យបានច្រើននាំឱ្យសារធាតុដែលមាននៅក្នុងអាស៊ីតជួយបំបែក និងរលាយក្នុងទឹកនោម។ ព្យាយាមញុំាទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបន្ទោរឱ្យបានញឹកញាប់ ដើម្បីការពារពីជំងឺគ្រួសក្នុងតំរងនោម។ ការទទួលទឹកដែលសមល្មមគឺ ២ កន្លះ ឬ៣លីត្រក្នុងមួយថ្ងៃ។ វារឹតតែល្អប្រសិនបើអ្នកបានញុំាទឹកក្ដៅជាមួយកូ្រចឆ្មារជារៀងរាល់ព្រឹក ព្រោះជាតិអាស៊ីតដែលមានក្នុងផ្លែក្រូចក៏ជួយកម្ចាត់គ្រួសទាំងនោះផងដែរ។
២. ញុំាអាហារដែលសម្បូរដោយកាល់សូ្យម
អាហារសម្បូរដោយជាតិកាល់សូ្យមត្រូវបានភ្ជាប់ទៅនឹងអុកស៊ីតកម្មនៅក្នុងពោះវៀន ហេតុនេះវានឹងកាត់បន្ថយបរិមាណអុកស៊ីតកម្មដែលត្រូវបានស្រូបចូលទៅក្នុងចរន្ដឈាម ហើយបន្ទាប់មកត្រូវបានបញ្ចេញមកវិញដោយតម្រងនោម ។ ដូនេះវាធ្វើឱ្យកំហាប់អុកស៊ីតក្នុងទឹកនោមថយចុះ នាំឱ្យមានការថយចុះហានិភ័យនៃគ្រួសក្នុងរតំរងនោម។ អាហារដែលសម្បូដោយកាល់សូ្បមមានដូចជា ត្រី ទឹកដោះគោស្រស់ ទឹកដោះគោជូរ បន្លែបៃតង គ្រាប់ធញ្ញជាតិ...។
៣. កាត់បន្ថយជាតិសូដ្យូម(អំបិល)
ញុំាអាហារដែលសម្បូរដោយជាតិសូដ្យូម(អំបិល)ច្រើនអាចបង្កជាគ្រួសក្នុងតំរងនោមព្រោះវាបង្កើនបរិមាណកាល់សូ្យមនៅក្នុងទឹកនោមរបស់អ្នក។ ការកាត់បន្ថយសូដ្យូមនៅក្នុងអាហារគឺជួយកាត់បន្ថយហានិភ័យកនៃជំងឺគ្រួសក្នុងតំរងនោម ហើយនឹងជំងឺផ្សេងៗទៀតដូចជា ជំងឺលើសឈាម និងជំងឺបេះដូង។ សម្រាប់សូដ្យូមដែលប្រើសមស្របក្នុងមួយថ្ងៃគឺ ១.៣ មីលីក្រាម។
៤. កាត់បន្ថយសាច់
ការបរិភោគប្រូតអ៊ីនសត្វច្រើនពេកដូចជាសាច់ក្រហម សាច់បក្សី និងអាហារសមុទ្រច្រើនពេកជួយបង្កើនកម្រិតអ៊ុយរិចដែលអាចបណ្ដាលឱ្យកើតគ្រួសក្នុងតម្រងនោម។ ប៉ុន្ដែប្រសិនបើញុំាវាក្នុងបរិមាណសមស្រប វាក៏ជួយកាត់បន្ថយកម្រិតជាតិអាស៊ីតក្នុងទឹកនោមដែលជាសារធាតុគីមីជួយដល់កើតឡើងនៃជំងឺគ្រួសក្នុងតម្រងនោមផងដែរ។
ហេតុដូចនេះដើម្បីការពារខ្លួនអ្នកពីជំងឺគ្រួសក្នុងតំរងនោម អ្នកគួរយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងហាត់ប្រាណឱ្យបានជាប្រចាំ។ ជាពិសេសសូមអ្នកធ្វើការពិនិត្យសុខភាពឱ្យបាន៦ខែ ឬ១ឆ្នាំម្ដងដើម្បីជៀសផុតពីជំងឺផ្សេងៗ៕
អត្ថបទដោយ៖ ភី សៅឌី