គំនិតរកស៊ី
ទន្តបណ្ឌិត ស៊ឺ​ សោមករា ប្រាប់ពីអាហារ១ក្រុមធ្វើឱ្យធ្មេញពុកលឿនបំផុត អាចបង្កក្លិនមាត់អាក្រក់
MC LyHouy
June 27 2022
977 views

មុននឹងចូលទៅដល់ការចែករំលែកលម្អិតរបស់ទន្តបណ្ឌិតឯកទេសនៅថ្ងៃនេះ ចង់សួរទៅកាន់អ្នកអានគ្រប់រូបថា ធ្លាប់ឆ្លុះកញ្ចក់ពិនិត្យមើលឬទេថា តើធ្មេញមានដង្កូវស៊ី (ពុកធ្មេញ) ដែរឬទេ? បើមានតើពុកអស់ប៉ុន្មានគ្រាប់ហើយ? តើអ្នកដឹងទេថា ការទុកឱ្យមានធ្មេញពុកឬដង្កូវស៊ីនៅក្នុងមាត់បែបនេះយូរឆ្នាំនឹងបង្កបញ្ហាដូចជា មានក្លិនមាត់អាក្រក់ យូរៗទៅអាចខូចទៅដល់ឬសធ្មេញ ឬករណីធ្ងន់អាចបង្កជាខ្ទុះនៅក្នុងអញ្ចាញធ្មេញទៀតផង។

ដូចនេះប្រសិនបើមានពុកធ្មេញ គួរតែជួបទន្តបណ្ឌិតជំនាញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែចុះអ្វីទៅជាកត្តាធ្វើឱ្យធ្មេញពុកខូចបែបនេះ? កត្តាទី១គឺការសម្អាតមិនគ្រប់គ្រាន់ ហើយកត្តាធំបំផុតគឺចំណីរអាហារតែម្តង។ ជាមួយគ្នានេះ ទន្តបណ្ឌិត ស៊ឺ​ សោមករា បានប្រាប់ចាបបៃតងពីពពួកអាហារមួយក្រុមដែលងាយបង្កឱ្យពុកធ្មេញលឿនបំផុត។

នៅក្នុងកិច្ចសម្ភាសផ្ទាល់រវាងចាបបៃតង និង ទន្តបណ្ឌិត ស៊ឺ​ សោមករា ដែលជាគ្រូពេទ្យបង្គោលនិងជាអនុប្រធានបច្ចេកទេស នៅក្នុងពេទ្យធ្មេញខេមរាព្រែកលៀប បានឱ្យដឹងថា “ពពួកអាហារដែលមានរសជាតិផ្អែម និងស្អិត ជាអាហារដែលងាយទៅបំផ្លាញធ្មេញឱ្យមានការពុកផុយលឿនបំផុត។ អាហារទាំងនោះរួមមានដូចជា ភេសជ្ជៈកំប៉ុង ភេសជ្ជៈផ្អែម អាហារផ្អែម នំផ្អែម និងអាហារដែលបងប្អូនសម្គាល់ឃើញមានភាពស្អិតនិងផ្អែមសុទ្ធតែជាភ្នាក់ងារបង្ករោគពុកធ្មេញ។”

ទន្តបណ្ឌិត ស៊ឺ​ សោមករា ក៏បានបញ្ជាក់ឱ្យដឹងដែលថា មូលហេតុដែលអាហារផ្អែមនិងអាហារស្អិតងាយធ្វើឱ្យពុកធ្មេញ ដោយសារតែពពួកអាហារទាំងនេះវាចូលទៅតោងតាមចន្លោះធ្មេញ ហើយតោងជាប់ធ្មេញជាងអាហារផ្សេងៗ។ ហេតុនេះនៅពេលដែលយើងមិនបានដុសសម្អាតធ្មេញបានល្អ មិនបានប្រើអំបោះទាក់តាមចន្លោះធ្មេញដែលជាកន្លែងវីរុសបាត់តេរីរស់នៅនោះទេ យូរៗទៅបង្កជារោគពុកធ្មេញនេះតែម្តង។ មកដល់ត្រង់ចំណុចនេះ តើអ្វីគឺជារោគពុកធ្មេញ តើវាបង្កឡើងពីដង្កូវស៊ីធ្មេញរបស់យើងពិតដែរឬទេ?

តាមការលើកឡើងរបស់ទន្តបណ្ឌិត ស៊ឺ​ សោមករា គឺរោគ​ពុក​ធ្មេញ ​​ជា​ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​នៃ​ធ្មេញ ​ដែល​គេ​ហៅថា​ជំងឺ​ពុក​ធ្មេញ​។ ភាគច្រើនវា​កើត​ឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់​ ហើយ​វា​កើត​ឡើង​ដោយសារ​តែ​បាក់តេរី​​ទៅ​តោង​នៅ​លើធ្មេញ​រយៈ​ពេល​យូរ​កើតទៅជា​​អាស៊ីត​ដែល​បំប្លែង​មក​ពី​អាហារ​ដូច​ជា​អាហារ​ដែលយើងញ៉ាំចូលទៅក្នុងមាត់រួម​មាន​ដូចជា ជាតិ​ស្អិត​និងផ្អែម ។ អាហារដែលចូលទៅក្នុងមាត់ ក្នុងចន្លោះធ្មេញ មិនបានសម្អាតនឹងក្លាយទៅជាអាស៊ីត ហើយអាស៊ីតនេះហើយដែលធ្វើឱ្យធ្មេញពុកម្តងបន្តិចៗ រហូតដល់អស់ធ្មេញរហូតដល់ឬសធ្មេញក៏មានដែរ។

សូមរម្លឹកផងដែរថា ទន្តបណ្ឌិត ស៊ឺ​ សោមករា មានជំនាញព្យាបាលធ្មេញរាប់ឆ្នាំមកហើយ ជំនាញសំខាន់ៗដែលលោកទន្តបណ្ឌិតកំពុងបម្រើការមានដូចជា ជំនាញកែសម្ផស្សស្នាមញញឹម, ដាក់ធ្មេញសេរ៉ាមិច និងZirconia, ប៉ះធ្មេញដូចពណ៌ធ្មេញធម្មជាតិ និងព្យាបាល ដក វ៉ះកាត់ធ្មេញកប់ក្នុងឆ្អឹងផងដែរ។ ជាចុងក្រោយ បើអ្នកកំពុងមានធ្មេញពុកខូច កុំទុកឱ្យខ្លួនឯងមានក្លិនមាត់មិនល្អ មានបញ្ហាទៅថ្ងៃក្រោយ ជួបពិនិត្យជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ។ ពិនិត្យសុខភាពមាត់ធ្មេញម្តងអស់ត្រឹមតែ៤ម៉ឺនរៀលទៅ៨ម៉ឺនរៀលតែប៉ុណ្ណោះ សម្រាប់ការព្យាបាលវិញ តិចឬច្រើនទៅតាមស្ថានភាពធ្ងន់ឬស្រាលនៃធ្មេញរបស់អ្នក។ ព្យាបាលកាន់តែលឿន អស់លុយកាន់តែតិច បញ្ហាឬជំងឺផ្សេងៗក៏ព្យាបាលបានជាសះស្បើយលឿនដូចគ្នា៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
933 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia