កីឡា
អ្នកជំនាញបញ្ជាក់ថា មានទម្លាប់ ២នេះ អ្នករស់នៅលែងស្រ្តេស ហើយមានអាយុវែង
Tror Sopheap
August 6 2024
637 views

តាមលោក Dan Buettner ជានិពន្ធសៀវភៅតំបន់ខៀវ ជាអ្នកស្រាវជ្រាវពីមនុស្សអាយុវែងបានលើកឡើងថា អ្នករស់នៅមានភាពរីករាយ មានសុខភាពល្អ និងអាយុវែង គេមានទម្លាប់ទាំង ៣នេះ។ ទម្លាប់ទីមួយ មានមិត្តភក្ត័ល្អជួយរំសាយស្រ្តេស និងទុក្ខកង្វក់ពីក្នុងចិត្ត។ តាមការជ្រាវជ្រាវពីសកលវិទ្យាល័យ Harvard  បានបញ្ជាក់ថា អ្នកមានទំនាក់ទំនងល្អជាមួយមិត្តភក្ត័ និងមនុស្សជុំវិញ ធ្វើឱ្យគេរស់នៅបានយូរ (មានភាពរីករាយ) ជាងអ្នកគ្មានទំនាក់ទំនងជាមួយមនុស្សជុំវិញ។ 

តាម CNBC សម្ភាសន៍លោក Dan Buettner បាននិយាយថា អ្នកដែលផ្តាច់ទំនាក់ទំនងជាមនុស្សក្នុងសង្គម ឬគ្មានមិត្តភក្ត័ពីរ បីនាក់ទេ អាចជាពឹងពាក់នៅថ្ងៃមួយណា វាធ្វើឱ្យកាត់បន្ថយអាយុរបស់គេប្រហែល ៨ ឆ្នាំ បើធ្វើការធៀបជាមួយមនុស្សមានទំនាក់ទំនងល្អ។ ពេលអ្នកមានបញ្ហាអ្វីមួយ អ្នកអាចខលទៅរកមិត្តភក្ត័ បងប្អូន និងឪពុកម្តាយ និយាយជាមួយគាត់ វាជួយអារម្មណ៍ផ្លូវចិត្តរបស់អ្នកគ្មានអារម្មណ៍ឯកា និងរំលាយស្រ្តេសទុក្ខកង្វល់ផងដែរ។

សម្រាប់ទម្លាប់ទីពីរ ការធ្វើលំហាត់ប្រាណកម្ចាត់ស្រ្តេស កម្ចាត់ជាតិខ្លាញ់ និងពង្រឹងផ្លូវចិត្តតាន់ជាមួយបញ្ហា។ តាមការស្រាវជាច្រើនបញ្ជាក់ដែរថា ការធ្វើលំហាត់ប្រាណត្រឹមតែមួយថ្ងៃ ១០ទៅ២០នាទី ជួយកាត់បន្ថយជំងឺវង្វេងស្មារតី បញ្ហាផ្លូវចិត្ត ជួយកាត់បន្ថយហានិភ័យជំងឺប្រចាំកាយផងដែរ។ តាមលោក Buettner បានបញ្ជាក់ប្រាប់ CNBC ថា ប្រជាជនដែលមានអាយុវែងក្នុងតំបន់ខៀវ គឺពួកគេដើរជាប្រចាំថ្ងៃ នេះជាលំហាត់ប្រាណរបស់ពួកគេដោយគ្មានឧបករណ៍ និងសម្ភារៈហាត់ប្រាណនោះទេ។

អ្នកដែលដើរទៅធ្វើការជាប្រចាំថ្ងៃ ឬដើរទៅទៅឡានក្រុង និងឡើងកាំជណ្តើរយន្ត ធ្វើឱ្យពួកគេមានហានិភ័យកម្រិតបេះដូងទាប និងជួយសរសៃរឈាមដំណើរការបានល្អ។ តាមលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា ខ្ញុំដើរចម្ងាយ ៣. ៥ ម៉ាយក្នុងមួយថ្ងៃ ដើម្បីបំបាត់អារម្មណ៍តានតឹង បន្ទាប់ពីធ្វើការងាររួចពេលល្ងាច។ មានការសិក្សាមួយបានបង្ហាញថា ការដើរជួយជំរុញភាពឆ្នៃប្រឌិដ្ឋ ជួយឱ្យមានការចងចាំ និងគេងលក់ស្រួលផងដែរ។ អ្នកដែលចំណាយពេលហាត់ប្រាណចំនួន ២០នាទី ធ្វើឱ្យអ្នកមានអារម្មណ៍ស្រឡះ និងមានកម្រិតអរម៉ូន Cortisol (អរម៉ូនស្ត្រេស) កម្រិតទាប ។ និយាយឱ្យខ្លី ស្រ្តេសខ្លាចការធ្វើលំហាត់ប្រាណ។ ហាត់ប្រាណច្រើន ជម្រះស្រ្តេសដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2359

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
5.4 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.5 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views
អត្ថបទថ្មីៗ
#អត្ថបទ PRFebruary 11 2025
៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
#អាហារFebruary 11 2025
បង្កងសាច់ដុំជួយសុខភាពខួរក្បាល និងសរសៃឈាម ពីកសិដ្ឋានខ្មែរចិញ្ចឹមបង្កងនៅកណ្ដាលស្ទឹង
#អត្ថបទ PRFebruary 11 2025
របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
#អាហារFebruary 10 2025
ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
#ព័ត៌មានFebruary 10 2025
ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
#អាហារFebruary 9 2025
ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia