ការធ្វើលំហាត់ប្រាណ ថែមានរបបអាហារល្អ វាជួយលើកកម្ពស់សុខភាពឱ្យអ្នកមានអាយុវែង និងរាងកាយមានតុល្យភាព។ បើរបបអាហាររបស់អ្នកមិនល្អទេ រាងកាយរបស់អ្នកក៏មានការប្រែប្រួលដែរ។ តាម វេជ្ជបណ្ឌិត Susan Jebb ប្រធានផ្នែកអាហារូបត្ថម្ភម្នាក់បានលើកឡើងថា បើចង់សម្រកគីឡូ លុះត្រាអ្នកហាត់ប្រាណឱ្យខ្លាំង ឱ្យដុតកាឡូរីដែលអ្នកញ៉ាំអហារឱ្យច្រើនជាង។ ប៉ុន្តែសព្វថ្ងៃនេះ មនុស្សធាត់ មូលហេតុចូលចិត្តញ៉ាំអាហារខ្លាញ់ និងផ្អែមៗ ច្រើនជាងធ្វើលំហាត់ប្រាណ នាំឱ្យសល់ខ្លាញ់ដុតកាឡូរីអត់អស់។ នេះហើយធ្វើឱ្យអ្នកខំហាត់ប្រាណដែរ តែគ្មានប្រយោជន៍អ្វីសោះ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Drinkaware បានចុះផ្សាយថា ពេលដែលស្ត្រីឈានដល់ការអស់រដូវរាងកាយរបស់ពួកគេត្រូវបានប៉ះពាល់ដោយការផ្លាស់ប្តូរអ័រម៉ូន។ គ្រឿងស្រវឹងអាចបង្កឱ្យមានរោគសញ្ញាខ្លះនៃការអស់រដូវដូចជា ក្តៅក្រហាយ និងបែកញើសពេលយប់គេងមិនលក់ ហើយនាំឱ្យស្ត្រីឆាប់ឡើងទម្ងន់នៅពេលនេះផងដែរ។ ផឹកគ្រឿងស្រវឹងច្រើនតែធ្វើឱ្យអ្នកកាន់តែមានបញ្ហាធ្ងន់ធ្ងរ ប៉ះពាល់ដលគុណភាពគេងជាហេតុធ្វើឲ្យមុខឆាប់ចាស់ និងរាងកាយឡើងកាម៉ាប់ៗ។ សូម្បីតែបុរសដែលផឹកស្រាកាន់តែឡើងគីឡូហើយកើនជាតិពុលក្នុងរាងកាយច្រើនឡើង។
សម្រាប់អ្នកចង់សម្រកគីឡូគួរតែពិចារណាលះបង់ទម្លាប់ផឹកស្រាចោលទៅវាមិនល្អសុខភាពទេ។ មានរបបអហារមួយទៀតអ្នកកាន់តែហូប អ្នកគ្មានថ្ងៃសម្រាកគីឡូបានសម្រេចនោះទេ គឺស្ករកែច្នៃ។ យោងតាមគេហទំព័រ healthline បញ្ជាក់ថាមនុស្សដែលយើងហូបអាហារតាមចិត្តចង់ សម្បូរជាតិស្ករកែច្នៃច្រើន មានបញ្ហាសុខភាពកើតទឹកនោមផ្អែម និងឡើងជាតិខ្លាញ់ផងដែរ។ មានមនុស្សភាគច្រើនហូបសាច់អាំងសម្បូរជាតិខ្លាញ់ ហូបឆាច្រើន និងជាតិផ្អែម ចេះតែធាត់រហូត។ នេះជាតម្រុយដែលធ្វើឱ្យមនុស្សមិនអាចស្រកទម្ងន់បាន។ ពេលអ្នកចង់សម្រកទម្ងន់ អ្នកត្រូវតាមដានចំណីអាហាររបស់អ្នកឱ្យច្រើន អ្នកគួរហូបចំណីអាហារណាខ្លះ? មានបុរាណវិទូបាននិយាយថា មនុស្សមានជំងឺ គឺចូលតាមម៉ាត់(ហូបអាហារ)។ ព្យាយាមកាត់បន្ថយអាហារសម្បូរជាតិស្ករ និងជាតិខ្លាញ់ ហើយអ្នកខំហាត់ប្រាណ ក្បាលពោះរបស់អ្នកនឹងស្រកគីឡូហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព
សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24