អ្នកធាត់ខ្លះហូបតិចៗ តែឡើងគីឡូរហូត។ មានអ្នកបុគ្គលមួយបែបទៀត ខំហូបអាហារច្រើនណាស់តែមិនឡើងគីឡូទៅវិញ។ មូលហេតុទីមួយគឺថា គេហូបអាហារច្រើនមែន តែអាហារទាំងអស់នោះខ្វះថាមពល ខ្វះកាបូអ៊ីដ្រាត ជាតិខ្លាញ់ល្អ ជាតិផ្អែមពីធម្មជាតិ... ការហូបអាហារបែបបរិមាណខ្វះសារធាតុចិញ្ចឹម វាគ្មានលទ្ធផលទេ។ ហើយរាងកាយប្តូរជាតិស្ករដែលរក្សាទុកក្នុងថ្លើម សាច់ដុំ ឬបំប្លែងកោសិកាខ្លាញ់ និងប្រូតេអ៊ីនទៅជាថាមពលដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃរបស់អ្នក។ អ្នកស្គមអាចមកពីញ៉ាំមិនគ្រប់គ្រាន់ ខ្វះអាហារូបត្ថម្ភគឺខ្វះវិតាមីន និងប្រូតតាអ៊ីន...។
មូលហេតុទីពីរនោះគឺទម្លាប់ហូបអាហារមិនទៀងទាត់។ ជាពិសេសគេរំលងអាហារពេលព្រឹក បែបជាហូបច្រើនក្នុងពេលថ្ងៃទៅវិញ ពេលអ្នកហូបច្រើនក្នុងពេលតែមួយ ១០០% រាងកាយអ្នកទទួលបាន ៣០ទៅ៤០%តែប៉ុណ្ណោះ។ ពេលអ្នកហូបច្រើនពេក ថាមពលនៅសល់ប្រែទៅជាខ្លាញ់អាក្រក់នៅក្នុងខ្លួន។ ហៅថា ស្គមតែមានខ្លាញ់អាក្រក់។ ហើយអាចកើតជំងឺដូចជាលើសក្រពេញទីរ៉ូអ៊ីត ទឹកនោមផ្អែម រលាកពោះវៀន ហូបចុកខុសប្រក្រតី...។
សម្រាប់មូលហេតុទីបីអាចមកពីរាងកាយខ្សោយ គ្មានសមត្ថភាពចាប់យករសជាតិពីអាហារមកចិញ្ចឹមរាងកាយ។ ចូរពង្រីងរាងកាយដោយការហាត់ប្រាណ។ ពេលអ្នកហាត់ប្រាណ និងកំណត់របបអាហារត្រូវហូបនោះ អ្នកច្បាស់ជាឡើងគីឡូលឿន។ មានអាហារដូចជាភ្លៅមាន់ សាច់គោ ស៊ុត ផ្លែឈើ និងបន្លែបៃតងជាដើម។ ដើម្បីឱ្យរាងកាយអ្នកស្រូបយកសារចិញ្ចឹមពីអាហារបានច្រើនដើម្បីបង្កើនម៉ាសសាច់ដុំ។
មូលហេតុទីបួនគឺលេបថ្នាំទម្លាក់មេរោគជាសត្វល្អិត។ ពេលអ្នកហូបអាហារច្រើន តែសត្វល្អិតស៊ីសារធាតុចិញ្ចឹមអស់។ ការលេបថ្នាំឡើងគីឡូដោយគ្មានវេជ្ជបញ្ជាអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ (ចង្អោរ ឈឺពោះ ឬរាគ នាំឱ្យប៉ះពាល់ដល់គីឡូ) ធ្វើឱ្យរាងកាយរក្សាជាតិទឹក ប្រមូលផ្តុំជាតិខ្លាញ់ ប៉ះពាល់ដល់ចង្វាក់បេះដូង... កុំលេបថ្នាំចិត្តឯង។ បើអ្នកចង់ឡើងគីឡូ ចូរហាត់ប្រាណជាប្រចាំថ្ងៃ ហូបទឹកឱ្យបានគ្រប់គ្រាន់ គេងឱ្យគ្រប់ និងមានរបបអាហារសាច់គ្មានជាតិខ្លាញ់ និងបន្លែឬផ្លែឈើឱ្យច្រើនតាមអាចហូបបាន៕ អត្ថបទដោយ៖ ទ្រ សុភាព
